សិល្បៈ៖ បច្ចុប្បន្ននេះរឿង កូនពស់កេងកង កំពុងតែសុសសាយជាខ្លាំងក្នុងវិស័យភាពយន្តភាគខ្មែរដែលកំពុង តែរីកដុះដាលគួរឲ្យកត់សម្គាល់ ទៅណាមកណាខ្សែភាគយន្តភាគបុរាណខ្មែរមួយនេះតែងទទួលបាន ការសរសើរមិនដាច់ពីមាត់ថាជារឿងដែលសម្រឹតសម្រាំងយកបាននូវគុណភាពយ៉ាងល្អ។

រឿងភាគបុរាណខ្មែរមួយនេះ មិនត្រឹមតែចូលរួមសម្តែងដោយតារាជាច្រើនជំនាន់នោះទេ សូម្បីតែសត្វ បានចូលរួមសម្តែងជាច្រើនប្រភេទផងដែរ។ អ្វីដែលមិនអាចរំលងបាននោះគឺសត្វពស់ថ្លាន់ដ៏ធំដែលត្រូវ សម្តែងជាសត្វពស់កេងកង តាមឲ្យដឹងពីក្រុមផលិត រឿងកូនពស់កេងកង គឺសត្វពស់ថ្លាន់នេះមានទម្ងន់ ដល់ទៅជាង 100គីឡូ ឯណោះ ហើយក្រៅពីសត្វពស់ថ្លាន់ដ៏ធំនេះហើយក៏នៅមានសត្វផ្សេងៗទៀត ជាច្រើនដែលមកចូលរួមសម្តែងក្នុងរឿងមួយនេះដូចជាសត្វពស់វែក ឥន្រ្ទីយ តុកកែ ទីទុយ ប្រឺស ជ្រូកព្រៃ អណ្តើក ស្វា សេក ទន្សាយ ។ល។

រឿង កូនពស់កេងកង របស់ស្ថានីយទូរទស្សន៍ហង្សមាសមានចាក់ផ្សាយជូនទស្សនានៅរៀងរាល់ ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង ៨យប់ លើប៉ុស្តិ៍ហង្សមាស HDTV និងម៉ោង ១២ថ្ងៃត្រង់ នៅលើប៉ុស្តិ៍ រស្មីហង្សមាស HDTV ៕