ភ្នំពេញ៖ ខ្សែភាពយន្តហូលីវូដ “Bumblebee” ជាប្រភេទរឿងមនុស្សយន្ត​ ដែលចេញពីរឿង Transformers របស់ផលិតកម្ម Paramount Pictures។ ខ្សែភាពយន្តនេះបានត្រឡប់ទៅកាន់ឆ្នាំ១៩៨៧ ដោយរៀបរាប់ពី Bumblebee (B-127) បានធ្លាក់មកផែនដី និងភារកិច្ចការពារពិភពលោកពីពួក Decepticons។

ក្នុងនោះក៏មាននារីវ័យជំទង់ឈ្មោះ Charlie Watson បានជួបនឹង B-127 ដែលឪពុកមារបស់ខ្លួនបានឲ្យនាងជាកាដូរថ្ងៃកំណើត។ ហើយ Charlie Watson ក៏បានដាក់ឈ្មោះឲ្យ B-127 ថាជា Bumblebee។ ខណៈដែល Bumblebee កំពុងតែលាក់ខ្លួន ប៉ុន្តែពួក Decepticons បានរកឃើញ ចង់ដឹងថា Bumblebee អាចការពារផែនដីបានដែរឬទេ។ កុំភ្លេចទស្សនារឿង Bumblebee ដែលនឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តលេជេន នៅថ្ងៃទី២៥ ខែធ្នូនេះ៕