បើនិយាយដល់លោក ឧកញ៉ា ទៀ វិចិត្រ គឺច្បាស់ជាពុំមាននរម្នាក់ ដែលនិយមតាមដានបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកមិនស្គាល់នោះទេ ដោយជារឿយៗលោកតែងតែចូលរួមជានិច្ចក្នុងការងារមនុស្សធម៌ ក៏ដូចជាជួយដល់សង្គមជាតិផងដែរ ។ ក្រៅពីជួយដល់ជនខ្វះខាត ចាស់ជរា និង ជនពិការ ហើយនោះ លោក ឧកញ៉ា ក៏បានចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងការងារអភិរក្សសត្វព្រៃ និងសត្វសមុទ្រ ទៀតផង ដែលធ្វើឱ្យលោកទទួលបានការគោរពស្រឡាញ់យ៉ាងខ្លាំង ពីសំណាក់មហាជនស្ទើពេញប្រទេស ។

ជាមួយគ្នានេះដែរ អ្វីដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់បំផុតនោះ គឺថ្មីៗនេះ លោក ឧកញ៉ា ទៀ វិចិត្រ ផ្ទាល់ ដែលជាអ្នកមានមុខមាត់ និង អំណាចក្នុងខេត្តព្រះសីហនុ ក៏ដូចជាទូទាំងប្រទេសផងនោះ បានក្លាយខ្លួនជាជនរងគ្រោះម្នាក់ ដែលត្រូវបានអ្នកមានអំណាចនៅក្នុងទីក្រុងភ្នំពេញប្លន់យកដីចំការរបស់លោកទាំងស្រស់ៗតែម្ដង ។

លោក ឧកញ៉ា ទៀ វិចិត្រ បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោកដែលមានអ្នក Like ជាង ៤០ម៉ឺននាក់ យ៉ាងដូច្នេះថា «ឥឡូវនេះខ្ញុំកំពុងរងគ្រោះដោយសារអ្នកមានអំណាចនៅភ្នំពេញមកប្លន់យកដីចំការរបស់ខ្ញុំហើយ បងៗ !!!! អស់អ្នករករឿង បែរជាមកប្លន់ដីគ្នាឯងទៅវិញ ចប់ កប់ អស់យោបល់» ។
សូមបញ្ជាក់ថា លោក ឧកញ៉ា ទៀ វិចិត្រ ជាកូនប្រុសរបស់ឯកឧត្ដម ទៀ វិញ មេបញ្ជាការ កងទ័ពជើងទឹក និងជាក្មួយប្រុសរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ ផងដែរ ៕
សហការី KBN
ប្រភព៖ FB (ទៀ វិចិត្រ)