ភ្នំពេញ៖ «SLENDER MAN» ជារឿងបែបពញ្ញាក់អារម្មណ៍ និង រន្ធត់ លស់ព្រលឹង ដែលនិយាយពីក្មេងៗដែលបានបាត់ខ្លួនជាច្រើននាក់ និងជាច្រើនឆ្នាំដែលគ្មានតម្រុយក្នុងការរកឃើញឡើយ ។

កន្លងផុតទៅយ៉ាងយូរក៏មានក្មេងស្រីមួយក្រុម បានសាកល្បង ព្យាយាមចង់ដឹងពីរឿងរ៉ាវដែលទាក់ទងនិងការបាត់ក្មេងៗទាំងនោះ ពួកគេក៏បានចូលទៅកាន់វេបសាយមួយដែលមានវីដេអូយ៉ាងចម្លែក ដែលគ្មានអ្នកណាមើលយល់ឡើយថាវីដេអូនោះគេចង់និយាយពីអ្វី។

ក្រោយពេលដែលក្រុមក្មេងស្រីដែលបានមើលវីដេអូនោះហើយ ពួកគេបានមើលឃើញ ឮសំឡេង ក៏ដូចជាជួបនូវអ្វីដែលចម្លែកៗគួរឲ្យខ្លាច។ សាច់រឿងនឹងកាន់សាហាវ រន្ធត់ ដែលមានចាក់បញ្ចាំងហើយនៅរោងភាពយន្តទំនើប Legend Cinemas គ្រប់សាខា ៕