ថៃ៖ ស្ទើរតែមិនជឿថា កាលពីពេលថ្មីៗនេះបុរសរូបរាងស្អាតបាតម្នាក់ បែជាបែកគំនិតចាប់រំលោភមេឆ្កែដែលទើបតែកើតកូនថ្មីៗ ត្រូវបានម្ចាស់ឆ្កែប្ដឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ដែលករណីនេះបានកើតឡើងនៅនៅខេត្តរៈយ៉ង ប្រទេសថៃ ។

ម្ចាស់ឆ្កែរងគ្រោះមានឈ្មោះ កែវ អាយុ ១៩ឆ្នាំ បានឱ្យដឹងថា ឆ្កែរបស់ខ្លួនមានឈ្មោះ Cherri អាយុ ២ឆ្នាំ បានបាត់រយៈពេល ៥ថ្ងៃមកហើយ ដោយទុកឱ្យកូនៗ ៨ក្បាលដែលទើបនឹងកើតចោលនៅក្នុងសំបុក ហើយក្រោយមកអ្នកភូមិបានសំឡេងសត្វឆ្កែស្រែកនៅក្នុងខ្ទមក្បែរមាត់បឹង ក៏បាននាំគ្នាទៅមើលស្រាប់តែឃើញ បុរសម្នាក់ឈ្មោះ ឆាយ កំពុងនៅពីក្រោយមេឆ្កែរងគ្រោះ ។

ក្រោយមកម្ចាស់ឆ្កែខាងលើបាននាំមេឆ្កែរបស់ខ្លួនមកពិនិត្យប្រដាប់ភេទ ក៏ឃើញមានស្នាមរបួសពិតមែន ទើបហ៊ានសន្និដ្ឋានថា ឈ្មោះ ឆាយ ជាអ្នករំកលោភឆ្កែប្រាកដណាស់ ទើបសម្រេចចិត្តប្ដឹងប៉ូលិសតែម្ដង ។ យោងតាមការបញ្ជាក់ពីសំណាក់ម្ដាយរបស់ម្ចាស់ឆ្កែបានឱ្យដឹងថែមទៀតថា តាមពិតមេឆ្កែមួយក្បាលនេះ ធ្លាប់ត្រូវបានជនសង្ស័យចាប់រំលោភម្ដងរួចមកហើយ តែគាត់មិនដឹងរឿងច្បាស់ទើបពុំអាចនិយាយអ្វីបាន ហើយលើកនេះមានសាក្សី ព្រមទាំងភ័ស្តុតាងផងនោះ គាត់ក៏សម្រេចចិត្តប្ដឹង ព្រោះតែអាណិតមេឆ្កែរបស់គាត់ខ្លាំងពេក ។

ក្រោយទទួលបានពាក្យបណ្ដឹងហើយ សមត្ថកិច្ចក៏បានស៊ើបអង្កេតមុននឹងឈានដល់ចាប់ខ្លួនជនសង្ស័យមកសួរចម្លើយ ព្រោះខណៈនេះគេក៏បានកំណត់អត្តសញ្ញាណជនសង្ស័យរួចហើយ ព្រមទាំងដឹងថា គេជាមន្ត្រីរាជការម្នាក់នៅទីក្រុងបាងកកផងដែរ ៕

សហការី KBN
ប្រភព៖khaosod