​ហេតុការណ៍​មួយ ដ៏​គួរ​អោយ​រន្ធត់ នៅ​ពេល​ដែល​អ្នក​សម្តែង​បាន​ដាក់​ដៃ​ចូល​មាត់​សត្វ​ក្រពើ ភ្លាត់ស្នៀតត្រូវ​បាន​ក្រពើ​វាយប្រហារ នៅ​ចំពោះ​មុខ​ទស្សនិកជន​ដែល​កំពុង​តែ​ទស្សនា​ស្តី​ពី​ការ​សម្តែង នៅ​ឯ​សួនសត្វ​មួយ កាលពី​រសៀល​ថ្ងៃអាទិត្យ ទី​២៩ កក្កដា ២០១៨ នេះ​បើ​តាម​ប្រភព​ព័ត៌មាន MailOnline ។

ប្រភព​បន្ត​អោយ​ដឹង​ថា ជន​រង​គ្រោះ ដែល​ត្រូវជា ឆ្មាំ​សួនសត្វ ក៏​ដូច​ជា គ្រូបង្វឹក​ខាងលើ មានឈ្មោះ​ថា តៅ អាយុ​៤៥​ឆ្នាំ នៅ​សួន​ក្រពើ​ផុ​ក​កា​ថា​រ៉ា (Phokkathara) នៅ​ខេត្ត​ឈៀង​រ៉ៃ ភាគ​ខាងជើង​ប្រទេស​ថៃ នៅ​ចំពោះ​មុខ​មនុស្ស​ប្រហែល ១០០ នាក់ ។

គួរ​បញ្ជាក់​ថា រឿងហេតុ​ការណ៍​ដ៏​គ្រោះថ្នាក់ មួយ​នេះ បាន​កើតឡើង​នៅ​ពេល​ដែល​មានការ​សម្តែង នូវ​សមត្ត​ភាព ពិសេស​ពេល​ដែល​គាត់​បាន​លូកដៃ​ចូល​មាត់​ក្រពើ ខណៈ​អ្នក​បង្វឹក​ក្រពើ​ម្នាក់​ទៀត​ឈរ​មើល លោក​តៅ​បាន​មើលទៅ​ទស្សនិកជន រួច​ប្រាប់​ទៅ​អ្នក​ប្រកាស​តាម​មេក្រូ​ឱ្យ​បញ្ឈប់​តន្ត្រី ស្រាប់តែ​ក្រពើ​ខាំ​ដៃ​របស់​លោក​តៅ​ក​ន្ទ្រា​ក់​យក​ៗ​តែ​ម្តង ។

អ្នក​បង្វឹក​ក្រពើ​រូប​នេះ​បាន​ស្រែក​ខ្លាំង​ៗ ឱ្យ​ក្រពើ​លែង​គាត់​វិញ មុន​ពេល​អាច​គេចខ្លួន​បាន​សម្រេច រួច​រត់​ចូល​ឆាក​វិញ​ជាមួយ​ឈាម​ស្រក់​ពេញ​ឥដ្ឋការ៉ូ​សើម​។

ទិដ្ឋភាព​គួរ​ឱ្យ​ញាក់សាច់​នេះ​ត្រូវ​បាន​ថត ដោយ​លោក ឃុន ភូសា​វីត អាយុ ៣៥ ឆ្នាំ ដែល​មក​មើល​កសិដ្ឋាន និង​សួន​ក្រពើ​ផុ​ក​កា​ថា​រ៉ា​នេះ​ជាមួយ​ប្រពន្ធ​របស់​គាត់​ឈ្មោះ ណុ​ក និង​កូន​២​នាក់ ៕