Home តារាជាតិ លោក លៀក លីដា បញ្ជាក់យ៉ាងច្បាស់ក្រោយថៃស្លន់ស្លោបារម្ភខ្លាចខ្មែរបំភ្លៃប្រវត្តិសាស្រ្ត

លោក លៀក លីដា បញ្ជាក់យ៉ាងច្បាស់ក្រោយថៃស្លន់ស្លោបារម្ភខ្លាចខ្មែរបំភ្លៃប្រវត្តិសាស្រ្ត

160
0

លោក លៀក លីដា ចាងហ្វាយផលិតកម្ម LD បានចេញមុខបកស្រាយពីគោលបំណងនៃការផលិតភាពយន្តប្រវត្តិសាស្ត្រ «សោកនាដកម្មភ្នំខ្មោច» ដោយលោកបញ្ជាក់ថាភាពយន្តនេះត្រូវបានផលិតឡើងដោយផ្អែកលើការសិក្សាស្រាវជ្រាវ និងការសម្ភាសន៍ជាមួយអ្នករងគ្រោះដែលនៅរស់រានមានជីវិត។ ការចេញមកបញ្ជាក់នេះគឺស្របពេលថៃកំពុងភ័យស្លន់ស្លោនិងព្រួយបារម្ភជុំវិញរឿងនេះដោយខ្លាចខ្មែរបំភ្លៃប្រវត្តិសាស្រ្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNCk-m6WiYD2Uojy-yJLNhB8hyphenhyphenPRchPRbEy_MGP8IMHOuM3mSctqETENnBxtI-wwtFkshvC-Z5qSvBh06czenb15HhhQFn7FFDi3KLTg9WS2Vj4y1MiZ2rfFeF4_pSNfOVJMqRJUPorXpn2Oyacmthsg7rxi8y206jsbGnkocL0rxtwc8T4frqszpBKtE/s2048/image_2026-10-26_13-39-22.png
ថ្មីៗនេះថៃកំពុងបង្ហាញការព្រួយបារម្ភអំពីភាពយន្តប្រវត្តិសាស្ត្រ «សោកនាដកម្មភ្នំខ្មោច» ប្រៀបដូចជាការស៊ីលៀសរអៀសខ្លួនពាក់ព័ន្ធនឹងអំពើឃោរឃៅរបស់ថៃលើជនភៀសខ្លួនកម្ពុជាកាលពីឆ្នាំ១៩៧៩។ ជុំវិញភាពចម្រូងចម្រាសនេះស្រាប់តែលោក លៀក លីដា ដែលជាអ្នកដឹកនាំរឿងនិងជាម្ចាស់ផលិតកម្ម LD បានបង្ហាញពីការលះបង់របស់លោកដែលមានការចូលរួមជាមួយនឹងមនុស្សប្រមាណជាង៣០០នាក់ និងបានបកស្រាយថាភាពយន្តរបស់លោកមិនមែនផលិតបែបស្រមើស្រមៃឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbOK8h5XViWzx6Dl9i2eo2Otfv5gh7QmXQ2gKHj79u6NOPSoC2WEbIvRV1BnI9FfkfWLS63nVZkYKQSiQytX6AxjtbpmYJU4GPGv6cxIBoh1E332Pqurf_Qbm0hzsEbhyphenhyphenSd2AwuIICtf8GS_2c7oGwhq4L5bZ1Ei2cT85Ve4C92g2XLFnKrVSE6KnWuD8/s2048/image_2026-10-26_13-39-23.png

ឈរលើការផលិតខ្សែភាពយន្តខ្មែររយៈពេល១៥ឆ្នាំ លោក លៀក លីដា បានបង្ហាញអារម្មណ៍យ៉ាងសោកសៅកាលពីថ្ងៃទី២៥ តុលា ដោយបានរាប់ពីការលះបង់ពេលវេលា ទាំងកម្លាំងកាយនិងកម្លាំងចិត្តអស់រយៈពេលប្រហែលមួយឆ្នាំ ធ្វើការលើសពី ១២ ម៉ោងក្នុងមួយថ្ងៃ និងថវិកាអស់ពីខ្លួនដើម្បីបញ្ចប់ស្នាដៃភាពយន្តនេះសម្រាប់ជាផ្នែកមួយនៃប្រវត្តិសាស្ត្រភាពយន្តខ្មែរ។ លោកបានបញ្ជាក់ថា គោលបំណងនៃការផលិតរឿងនេះ មិនមែនដើម្បីញុះញង់ ឬបង្កើតការស្អប់ខ្ពើមរវាងប្រជាជនខ្មែរនិងថៃឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIzmFS-gkkiG3sBdV33HgD88CEzZKLLdnn-u2JCDA2gcgiaFnr-Fv6jjxcx723Wf3br_dv1J4OurZkg_1RW1UeUfLF7LvyiHXNDHcwZsdybdOtGLCozOntcOXW9BADjtOEl0D50199cocLryC1iqkfhnq3FRdmyoz61_eZY0zCzq70nDj8O7X5j_t6vhQ/s2048/image_2026-10-26_13-39-25.png

ផ្ទុយទៅវិញ ក្នុងភាពយន្តក៏មានឈុតឆាកបង្ហាញពីទឹកចិត្តសប្បុរសរបស់ប្រជាជនថៃមួយចំនួនដែលបានផ្ដល់អាហារនិងទឹកដល់ជនភៀសខ្លួនខ្មែរនៅពេលរថយន្តដឹកពួកគាត់ឈប់ចាក់សាំងផងដែរ។ លោកបានលើកឡើងថា ទង្វើមនុស្សធម៌ទាំងនេះគឺជាចំណុចមួយដែលលោកចង់បង្ហាញដើម្បីឱ្យទស្សនិកជនយល់ថា ការរៀបរាប់ប្រវត្តិសាស្ត្រមិនមែនមានគោលដៅចោទប្រកាន់ប្រជាជនទាំងមូលនៃប្រទេសណាមួយនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHjDLO_nRfmNZ7wCwVY1kh0t5Gi1Mg0QRaqttABxZaBjJLTUDZO_cLrbRyVFjhl_hlas6ByGfiwKPhX829PSHWlOEP3HfQMMlKG04llG2eSAdaH-oHU01TcGkRkz7ro3-IrbmnuHsiYhwib8IZ9gLmyCldMTE7gySSye9MW_nhvK3EUo7Pb-nv_cZWq5E/s1280/image_2026-10-26_13-39-28.png
ចំពោះភាពត្រឹមត្រូវនៃខ្លឹមសារប្រវត្តិសាស្ត្រ លោក លៀក លីដា បានអះអាងថា ភាពយន្តនេះមិនបានពឹងផ្អែកតែលើការតាក់តែងនិពន្ធប៉ុណ្ណោះទេ ប៉ុន្តែបានផ្អែកលើការសិក្សាស្រាវជ្រាវ និងបទសម្ភាសន៍ជាមួយអ្នករងគ្រោះដែលនៅរស់រានមានជីវិតជាច្រើននាក់។ លោកជឿជាក់ថា សក្ខីកម្មរបស់អ្នកដែលបានឆ្លងកាត់ព្រឹត្តិការណ៍ទាំងនោះ គឺជាផ្នែកសំខាន់ក្នុងការរៀបរាប់រឿងរ៉ាវអតីតកាល។ អ្នកដឹកនាំរឿងរូបនេះក៏បានបញ្ជាក់ពីជំហររបស់ខ្លួនក្នុងនាមជាអ្នកសិល្បៈថា ការផលិតភាពយន្តដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ត្រូវប្រកាន់ខ្ជាប់នូវសុជីវធម៌ តម្លាភាព និងការគោរពចំពោះអ្នកដែលបានឆ្លងកាត់សោកនាដកម្មទាំងនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh52RMpL4WjdbZeC5QwfriyQTrmDjyslYbzHRAY8d9GKmHsmfS5IDBH3dlpVVZFk-Lr_b3vGh9ByIUHVX2n8dLa8-CAqrlvVRDEdOjK7EJc1CkxEyzl_2F2L3l7VasAECV75YsuLLPum0BbiQ3V-xmJcvLerACOmXFusphXupXjFXOjj7zlTvcXaKHr0Sc/s2048/image_2026-10-26_13-39-43.png
លោក លីដា បន្ថែមថា គោលបំណងសំខាន់នៃភាពយន្តនេះ គឺដើម្បីលើកកម្ពស់ស្មារតីស្នេហាជាតិ អប់រំប្រជាជនឱ្យយល់ដឹងពីឫសគល់ប្រវត្តិសាស្ត្ររបស់ខ្លួន និងរក្សាការចងចាំអំពីព្រឹត្តិការណ៍អតីតកាលសម្រាប់មនុស្សជំនាន់ក្រោយ។ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់លោកវេជ្ជបណ្ឌិត គួច ម៉េងលី ដែលបានចូលរួមវិនិយោគ និងផ្ដល់ទំនុកចិត្តដល់ផលិតកម្ម LD ព្រមទាំងក្រុមការងារ និងតួសម្ដែងជាង ៣០០ នាក់ដែលបានចូលរួមក្នុងការផលិតស្នាដៃនេះ។ លោកក៏បានសម្ដែងការសោកស្ដាយ និងសុំអភ័យទោសចំពោះបញ្ហាមួយចំនួនដែលបានកើតឡើងក្នុងដំណើរការផលិតផងដែរ។
ជាចុងក្រោយ លោក លៀក លីដា បានសម្ដែងការអរគុណចំពោះទស្សនិកជនដែលបានយោគយល់ និងរង់ចាំទស្សនាភាពយន្តនេះ ព្រមទាំងស្នើឱ្យសាធារណជនពិចារណាខ្លឹមសាររឿងដោយផ្អែកលើការស្រាវជ្រាវ និងសក្ខីកម្មដែលក្រុមការងារបានប្រមូល៕