Home ព័ត៌មានជាតិ សាស្ត្រាចារ្យថៃព្រ.មានរដ្ឋាភិបាល៖ កុំមើលស្រាលកម្ពុជា សង្គ្រា.មនឹងបំផ្លា.ញសេដ្ឋកិច្ចថៃ!

សាស្ត្រាចារ្យថៃព្រ.មានរដ្ឋាភិបាល៖ កុំមើលស្រាលកម្ពុជា សង្គ្រា.មនឹងបំផ្លា.ញសេដ្ឋកិច្ចថៃ!

158
0

សាស្ត្រាចារ្យជាន់ខ្ពស់ និងជាអ្នកជំនាញយុទ្ធសាស្ត្រថៃ បានចេញមុខព្រមានរដ្ឋាភិបាល និងកងទ័ពខ្លួនឯងចំៗថា៖ «កុំមើលស្រាលកម្ពុជា» ឱ្យសោះ និងពន្យល់ថា គំនិតចង់បង្កសង្គ្រាមជាមួយកម្ពុជា នឹងធ្វើឱ្យថៃធ្លាក់ក្នុងភក់ជ្រាំវិនាសកម្ម និងបំផ្លាញសេដ្ឋកិច្ចខ្លួនឯងទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9JXcuKy1OJ6F91uCNYlRwK_XH0K72MpGzBz3yKzJnoyNlfMmIBzkCfkiPe8bQob6gJCHPHLvgcY2ViqwWvsubwfxevD0cpPHDD9_5CrVrhbZc0BEOAlOz2Rk4tjDfIheOoTpViZA8YucWjn_XvcTuDqb0DRpWEv_d0SDmQvhja5GeBpCbXArW_TZusA8/s516/photo_2026-10-26_10-10-06%20(4).jpg
___________
សាស្ត្រាចារ្យជាន់ខ្ពស់ដែលជាអ្នកជំនាញយុទ្ធសាស្ត្រថៃ បានលាតត្រដាងការពិតជុំវិញការជឿជាក់លើអំណាចយោធារបស់រដ្ឋាភិបាលថៃ ថាអាចរុញច្រានប្រទេសថៃឱ្យធ្លាក់ចូលទៅក្នុង «ភក់ជ្រាំនៃសង្គ្រាម» ដ៏គ្រោះថ្នាក់បំផុត។ ការព្រមានដ៏ក្តៅគគុកនេះ ត្រូវបានចុះផ្សាយជាសាធារណៈនៅក្នុងសារព័ត៌មានដ៏ល្បីល្បាញរបស់ថៃ Matichon Weekly ដោយជំរុញឱ្យក្រុមកងទ័ព និងអ្នកនយោបាយនិយមជ្រុលនៅទីក្រុងបាងកក បញ្ឈប់ការបំភាន់ និងដាស់តឿនដាច់ខាតថាមិនឱ្យមើលស្រាលលើសមត្ថភាពយោធារបស់កម្ពុជាឡើយ ព្រោះសង្គ្រាមនោះនឹងបំផ្លាញទាំងកម្លាំងយោធា និងស្ថិរភាពសេដ្ឋកិច្ចរបស់ថៃទាំងស្រុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN_Wl2tcM4qBO3cXxPtBMPkbjVN4LEoehGDDSONu82GXeeTg-NyuoyB9L8JxSlRc_StseTprq5JzWTOkhU_enXhnbCJs4LLGs1OotiRcW6ZAjWcsKWL1TiprX-7kUWOBlvLz41iBa475WUmKsnDZeC2t7NcBHvb8CUm4vmkWmF2H9IN95dNQTN4UCx3-c/s1280/photo_2026-10-26_10-10-06%20(2).jpg
នៅក្នុងអត្ថបទវិភាគយុទ្ធសាស្ត្រចំណងជើងថា «ភក់ជ្រាំនៃសង្គ្រាមកម្ពុជា» លោកសាស្ត្រាចារ្យបណ្ឌិត ស៊ុរ៉ាឆាត បំរ៉ុងស៊ុល (Surachart Bamrungsuk) បានលើកឡើងថាមិនឱ្យក្រុមអ្នកនិយមសង្គ្រាមថៃយល់ច្រឡំថា អំណាចវាយប្រហារតាមអាកាស អាចបញ្ចប់សង្គ្រាមជាមួយកម្ពុជាបានយ៉ាងងាយស្រួល និងឆាប់រហ័សនោះឡើយ។ ផ្ទុយទៅវិញ លោកបានពន្យល់ពីតក្កវិជ្ជានៃសង្គ្រាមសម័យទំនើប ដោយយកសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មកធ្វើជាមេរៀនជាក់ស្តែង។ នៅក្នុងពិភពលោកបច្ចុប្បន្ន ប្រទេសតូចមានសមត្ថភាពពេញលេញក្នុងការទប់ទល់នឹងការឈ្លានពានរបស់ប្រទេសធំ ហើយសម្រាប់រដ្ឋតូច (ដូចជាអ៊ុយក្រែន ឬកម្ពុជា) ការរក្សាបាននូវអត្ថិភាព ការការពារខ្លួនមិនឱ្យដួលរលំ និងការរារាំងមិនឱ្យគូប្រជែងសម្រេចគោលដៅយោធា គឺត្រូវបានចាត់ទុកជាជ័យជម្នះដ៏ធំធេងរួចទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6CT_tMRTXg82K5AT0RmUg-V0INUyycAvwxWlI45lWke2X-_Qa54v8_A87CF_4AtVeup7bvB9VLAf2ej9M833UVXbdDhtO-4NRbAUcZpOvyZELCHA7qGhLgI-afv7kg-zZHvVEvoZRWK4uCLCpYuPM0Vs0N8gWWHSrlqOuPwzRbnM-vfEp3oiFNY7SN78/s1280/photo_2026-10-26_10-10-06.jpg

សាស្ត្រាចារ្ថៃរូបនេះ ក៏បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ផងដែរថា កម្ពុជាមានសមត្ថភាពការពារដែនអាកាសដែលអាចកាត់បន្ថយប្រសិទ្ធភាពនៃការវាយប្រហាររបស់ថៃ និងមានសមត្ថភាពពេញលេញក្នុងការវាយបក ដែលបង្កការខូចខាតយ៉ាងដំណំដល់ភាគីថៃវិញ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ លោកបានវាយតម្លៃចំៗថា ផ្អែកលើលទ្ធផលនយោបាយ និងឥទ្ធិពលលើឆាកអន្តរជាតិ «កម្ពុជាហាក់មានប្រៀបជាងថៃយ៉ាងខ្លាំងនៅក្នុងផ្នែកនយោបាយអន្តរជាតិ»។ សង្គ្រាមណាមួយដែលកើតឡើង មិនត្រឹមតែមិនអាចទទួលបានជ័យជម្នះយោធាផ្តាច់ដាច់នោះទេ ប៉ុន្តែវាមានតែការបំផ្លិចបំផ្លាញដល់សេដ្ឋកិច្ច ធនធានយោធា និងស្ថិរភាពនយោបាយរបស់ប្រទេសថៃខ្លួនឯងតែប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihN9rG9zddkzd8sXyBpuMcImavdEvaBK2grBY4KqBO_Cc_Nvj8TSaTpv3w6-q-oAyVDY0Z2zahgJQspep2Xr2pwD9j5CNj2N1SeRHH7Hxj8afJp5HmIEFRMvaGuhZgc8AyyI6mbPPvS-BLvnfFFRKnQ0_hMeIS3NpcBLuoKrYQH7PmzNHIvLCHjOP1oTo/s1024/photo_2026-10-26_10-10-06%20(3).jpg

សរុបមក ការលាតត្រដាងការពិតពីសំណាក់សាស្ត្រាចារ្យជាន់ខ្ពស់ថៃរូបនេះ គឺជាសារព្រមានដ៏មានទម្ងន់មួយដែលឆ្លុះបញ្ចាំងឱ្យឃើញថា យុទ្ធសាស្ត្រយោធាសម័យទំនើប និងតុល្យភាពនយោបាយអន្តរជាតិបានផ្លាស់ប្តូរហើយ។ ការប្រើប្រាស់គំនិតជាតិនិយមជ្រុលដើម្បីគំរាមកំហែងខាងយោធាមកលើកម្ពុជា មិនមែនជាជម្រើសដ៏ឆ្លាតវៃសម្រាប់ថៃឡើយ ពីព្រោះកម្ពុជាបច្ចុប្បន្នមានសមត្ថភាពការពារខ្លួន និងមានឥទ្ធិពលរឹងមាំលើឆាកអន្តរជាតិ ដែលអាចធ្វើឱ្យថៃខ្លួនឯងទៅវិញទេដែលត្រូវជាប់ផុងនៅក្នុងភក់ជ្រាំសង្គ្រាមដ៏វិនាសសកម្ម និងជួបវិបត្តិសេដ្ឋកិច្ចដកខ្លួនមិនរួចនោះ៕