Home តារាជាតិ គង់ ចាន់ស្រីមុំ និង សុគន្ធ ថេរ៉ាយុ តារាខ្មែរដំបូងកាន់ iPhone Duo

គង់ ចាន់ស្រីមុំ និង សុគន្ធ ថេរ៉ាយុ តារាខ្មែរដំបូងកាន់ iPhone Duo

170
0

ទើបតែប្រកាសចេញលក់ជាផ្លូវការភ្លាមៗស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មី iPhone Duo របស់ក្រុមហ៊ុន Apple បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជនខណៈតារាល្បីរបស់កម្ពុជាពីររូបគឺអ្នកនាង គង់ ចាន់ស្រីមុំ និងតារាចម្រៀង សុគន្ធ ថេរ៉ាយុ បានបង្ហាញខ្លួនជាមួយស្មាតហ្វូនម៉ូដែលនេះភ្លាមៗទាំងកណ្តាលយប់។ នេះបង្ហាញថាអ្នកសិល្បៈពីររូបនេះគឺជាតារាដែលបានកាន់ iPhone Duo មុនគេនៅស្រុកខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLT35Wv-1hp-4O2C19KRyMuZaL6OgWnicvYTH4yKRtvWToRp5GTlF9te7ARn7r4zmQPia4f-Fq6NNBDupuSvbzjlJh90CsK4vqWPa6Z0OiKxXGQJmsJilLIt_AIGQsjkTY6PJNdK-7hTT8hcv6u2S-BBTklDH3mHstNwmVGa6ibgL06Xv9AeYYQHj7Pio/s1440/image_2026-10-24_14-42-15%20(2).png
អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍គឺការដែលតារាទាំងពីររូបបានបង្ហាញស្មាតហ្វូនម៉ូដែលថ្មីនេះ ស្របពេលដែលក្រុមហ៊ុន Apple ទើបបានប្រកាសដាក់លក់ជាផ្លូវការនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijXDquW15V3blOV0qwZAIMaMKY-i9Hgp5AMz7ggCnN6_k38WJgiDyQ70Y8Xn1ErXYMmsH1w1cwkeZI72LnHX6AVcGi3MZ-_ulezRwyVUlcaEGIgqQ991XR-ba5bEGx4m6uLVwDKIj0x9zcSH6sT1Cv-MhoeW73bo_1XAZseR7H5skgDHLiweMVL88ALlA/s1000/image_2026-10-24_14-42-14.png
តារាសម្តែង គង់ ចាន់ស្រីមុំ ត្រូវបានទស្សនិកជនគស្គាល់ថាជាតារាស្រីមានជីវភាពធូរធារ និងចូលចិត្តប្រើប្រាស់សម្ភារៈទំនើបៗ ខណៈតារាចម្រៀង សុគន្ធ ថេរ៉ាយុ ក៏ជាតារាប្រុសមួយរូបក៏តែងតែដេញតាមសម័យកាលស្មាតហ្វូនជំនាន់ថ្មី។ ស្របពេល ក្រុមហ៊ុន Apple ប្រកាសលក់ភ្លាម នៅពាក់កណ្តាលយប់ថ្ងៃទី២៣ តុលា គង់ ចាន់ស្រីមុំ ស្រាប់តែបង្ហោះវីដេអូ Unboxing ម៉ូដែលថ្មី iPhone Duo ក្តៅៗតែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAkp2ksrb7JtBOvBQqlNjBUds142hsHDnDim2ISbvHOcOUBDwt-u5BNOzqW8ni-SKTRwe5sN1OyXnJKAh_FUZR-4w0pci-yI-He21LYmZV87I1oQK6ed0lrDmXBP-XiZWy2we5TKSyeXDpAlGIgJuDkvAM7kMm_y1mh1SPVk1daQqpiLxJgxsTiy2uAUU/s2048/image_2026-10-24_14-42-17.png
មិនខុសពីតារាសម្តែង គង់ ចាន់ស្រីមុំ ប៉ុន្មាននោះទេនៅម៉ោងជិត១ទៀបភ្លឺឈានចូលថ្ងៃទី២៤ ខែតុលា តារាចម្រៀង សុគន្ធ ថេរ៉ាយុ ក៏បានបង្ហោះវីដេអូមួយដែលបង្ហាញថាលោកក៏មាន iPhone Duo នៅក្នុងដៃផងដែរ។

យ៉ាងណាមិញ ការបង្ហាញស្មាតហ្វូននេះក្នុងពេលជិតគ្នា បានធ្វើឱ្យមានការចាប់អារម្មណ៍ថា អ្នកនាង គង់ ចាន់ស្រីមុំ និងលោក សុគន្ធ ថេរ៉ាយុ អាចជាតារាខ្មែរដំបូងៗដែលបានបង្ហាញខ្លួនជាមួយ iPhone Duo។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs_eDxFBrqjmHJ2zrchc0RXh8Ny9DINbKGq9wrdoVi9Hxj7hJEQ2sW0Zg6CVuayoeXHPRHP8mh2NCcGOfMc6eaQz_alLaJ4cCw6aV4k7iI9EPXAK6RTJbu7s2kJoRKzHqtteqwhcmENORvVVHu_y1r4jBFlfVvCdEompjiQYjlrfyj4S2KGO1aA78oQMM/s800/image_2026-10-24_14-42-15.png
មិនត្រឹមតែជាឧបករណ៍ទំនាក់ទំនងប៉ុណ្ណោះទេស្មាតហ្វូនម៉ូដែលថ្មីរបស់ Apple ក៏ត្រូវបានអ្នកប្រើប្រាស់ជាច្រើនចាត់ទុកថាជាផលិតផលបច្ចេកវិទ្យាដែលបង្ហាញពីចំណង់ចំណូលចិត្ត និងរបៀបរស់នៅទាន់សម័យផងដែរទោះបីជាវាមានតម្លៃរាប់ពាន់ដុល្លារក្តី៕