តារាចម្រៀងល្បីលំដាប់ពិភពលោក Justin Bieber និងភរិយា Hailey Bieber បានធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងត្បូងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ដែលបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។
យោងទៅតាមប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថាការមកដល់លើកនេះ គឺជាការវិលត្រឡប់របស់ Justin Bieber មកកាន់ប្រទេសកូរ៉េខាងត្បូងជាលើកដំបូងក្នុងរយៈពេលប្រមាណ ១៣ ឆ្នាំ បន្ទាប់ពីលោកបានមកសម្តែងនៅទីនោះកាលពីឆ្នាំ២០១៣។ ដំណើរមកដល់របស់តារាចម្រៀងរូបនេះជាមួយភរិយាបានធ្វើឱ្យអ្នកគាំទ្រក្នុងប្រទេសកូរ៉េខាងត្បូងមានការរំភើប និងចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈមនុស្សជាច្រើនកំពុងទន្ទឹងរង់ចាំឱកាសបានជួបលោកដោយផ្ទាល់។.png)
តាមសេចក្តីរាយការណ៍ Justin Bieber និង Hailey បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Incheon នៅព្រឹកថ្ងៃទី២៣ ខែតុលា។ រូបភាព និងព័ត៌មានអំពីការមកដល់របស់អ្នកទាំងពីរត្រូវបានចែករំលែកយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គ ដែលធ្វើឱ្យដំណើរទស្សនកិច្ចនេះក្លាយជាប្រធានបទកំពុងទទួលបានការចាប់អារម្មណ៍ក្នុងវិស័យកម្សាន្ត។ ក្រៅពីការចាប់អារម្មណ៍ចំពោះការវិលត្រឡប់របស់ Justin Bieber អ្នកគាំទ្រក៏បានសង្កេតឃើញស្ទីលសម្លៀកបំពាក់របស់គូស្វាមីភរិយាទាំងពីរនៅអាកាសយានដ្ឋានផងដែរ។ 
Justin Bieber បានបង្ហាញខ្លួនក្នុងសម្លៀកបំពាក់បែបសាមញ្ញ ដោយពាក់អាវមានមួកពីម៉ាកយីហោផ្ទាល់ខ្លួន ជាមួយខោពណ៌ត្នោត និងស្បែកជើងកីឡា។ ចំណែក Hailey Bieber បានជ្រើសរើសអាវក្រៅវែងពណ៌ខៀវ រួមជាមួយខោពណ៌ខ្មៅ ដែលបង្ហាញពីស្ទីលសាមញ្ញ ប៉ុន្តែមានភាពទាន់សម័យ។.png)
ទន្ទឹមនឹងនេះ ការមកដល់របស់ Justin ក៏ស្របពេលជាមួយនឹងការបើក Pop-up របស់ម៉ាកយីហោ SKYLRK នៅតំបន់ ស៊ុងស៊ូដុង (Seongsu-dong) ក្នុងទីក្រុងសេអ៊ូល។ ហាងនេះត្រូវបានរៀបចំឡើងដើម្បីបង្ហាញ និងដាក់លក់ផលិតផលម៉ូដ និងរបៀបរស់នៅជាច្រើនប្រភេទ រួមមានសម្លៀកបំពាក់ ស្បែកជើង វ៉ែនតា និងផលិតផលឧបករណ៍សំឡេង។

សម្រាប់ម៉ាកយីហោ SKYLRK វាគឺជាម៉ាកម៉ូត និងរបៀបរស់នៅដែល Justin Bieber បានបង្កើតឡើង ដើម្បីពង្រីកសកម្មភាពរបស់ខ្លួនក្រៅពីវិស័យតន្ត្រី។ ក្រោយពីបញ្ចប់ភាពជាដៃគូជាមួយម៉ាកយីហោ Drew House ដែលលោកធ្លាប់ចូលរួមបង្កើតកាលពីឆ្នាំ២០១៩ Justin Bieber បានបន្តអភិវឌ្ឍអាជីវកម្មម៉ូតផ្ទាល់ខ្លួន ហើយបានបង្ហាញការប្រមូលផលិតផលដំបូងរបស់ SKYLRK កាលពីខែកក្កដា ឆ្នាំ២០២៦។ ម៉ាកយីហោនេះក៏កំពុងទទួលបានការចាប់អារម្មណ៍ក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ ដោយសារតែតារា K-pop មួយចំនួនត្រូវបានគេដឹងថាបានពាក់ផលិតផលរបស់ម៉ាកនេះ៕










