បន្ទាប់ពីបាត់មុខពីឆាក Victoria’s Secret ៨ ឆ្នាំវត្តមានរបស់តារាម៉ូដែល Ming Xi ដែលជាអ្នកម៉ាក់កូនពីរបង្កឱ្យទស្សនិកជនមានការចាប់អារម្មណ៍ជាច្រើន។ ពីតារាម៉ូដែលដើរដួលលើឆាក Ming Xi បានវិលមកវិញជាមួយនឹងទំនុកចិត្តយ៉ាងខ្លាំ
Ming Xi ដែលមានឈ្មោះពិតថា Xi Mengyao គឺជាកំពូលតារាម៉ូដែលជនជាតិចិនមួយរូប ដែលទទួលបានការទទួលស្គាល់ទាំងក្នុងប្រទេសចិន និងលើឆាកម៉ូតអន្តរជាតិ។ នាងត្រូវបានគេស្គាល់តាមរយៈការបង្ហាញម៉ូតជាមួយម៉ាកល្បីៗលើពិភពលោកព្រមទាំងការចូលរួមក្នុងកម្មវិធី Victoria’s Secret ជាច្រើនលើក។ នៅឆ្នាំ២០២៦ Ming Xi បានទាក់ទាញចំណាប់អារម្មណ៍ជាថ្មី ជាមួយការរាយការណ៍អំពីការវិលត្រឡប់មកកាន់ឆាកបង្ហាញម៉ូដដ៏ល្បីល្បាញនេះ ក្រោយអវត្តមានអស់រយៈពេលជាច្រើនឆ្នាំ។.png)
Ming Xi កើតនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៨៩ នៅទីក្រុងសៀងហៃ ប្រទេសចិន។ នាងបានសិក្សានៅសាកលវិទ្យាល័យ Donghua ដែលជាសាកលវិទ្យាល័យមួយមានភាពល្បីល្បាញក្នុងវិស័យវាយនភណ្ឌ និងរចនាម៉ូត។ មុនពេលក្លាយជាតារាម៉ូដែលអន្តរជាតិ Ming Xi បានចាប់ផ្តើមបោះជំហានចូលក្នុងវិស័យម៉ូតនៅឆ្នាំ២០០៩ ហើយបានបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួន រហូតទទួលបានឱកាសសំខាន់ៗនៅលើឆាកអន្តរជាតិ។

ចំណុចរបត់ដ៏សំខាន់ក្នុងអាជីពរបស់ Ming Xi បានកើតឡើងនៅឆ្នាំ២០១១ នៅពេលនាងបានបង្ហាញខ្លួនក្នុងកម្មវិធីបង្ហាញម៉ូត Givenchy Haute Couture។ ការបង្ហាញខ្លួននេះបានជួយបើកផ្លូវឱ្យនាងទទួលបានឱកាសធ្វើការជាមួយម៉ាកម៉ូតល្បីៗជាច្រើន រួមមាន Chanel, Dior, និងម៉ាកផ្សេងទៀត។ ដោយសារបទពិសោធន៍ និងការខិតខំប្រឹងប្រែង Ming Xi បានកសាងកេរ្តិ៍ឈ្មោះជាតារាម៉ូដែលចិនម្នាក់ដែលមានវត្តមាននៅលើឆាកម៉ូតអន្តរជាតិ។
ក្នុងឆ្នាំ២០១៣ Ming Xi បានចាប់ផ្តើមចូលរួមក្នុងកម្មវិធី Victoria’s Secret Fashion Show ដែលជាកម្មវិធីបង្ហាញម៉ូតដ៏ល្បីល្បាញមួយនៅលើពិភពលោក។ ការបង្ហាញខ្លួនក្នុងកម្មវិធីនេះបានជួយឱ្យនាងកាន់តែមានប្រជាប្រិយភាព និងទទួលបានការស្គាល់ពីអ្នកគាំទ្រជាច្រើននៅទូទាំងពិភពលោក។
ទោះជាយ៉ាងណា ដំណើរអាជីពរបស់ Ming Xi ក៏បានឆ្លងកាត់ពេលវេលាដ៏លំបាកមួយផងដែរ។ ក្នុងកម្មវិធី Victoria’s Secret Fashion Show ឆ្នាំ២០១៧ ដែលរៀបចំឡើងនៅទីក្រុងសៀងហៃ Ming Xi បានដួលនៅលើឆាកខណៈកំពុងដើរបង្ហាញម៉ូត។ ហេតុការណ៍នេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា និងអ្នកប្រើប្រាស់បណ្តាញសង្គម។ ទោះបីជាស្ថិតក្នុងស្ថានភាពមិននឹកស្មានដល់ក៏ដោយ Ming Xi បានក្រោកឡើងវិញ និងបន្តដើរលើឆាករហូតដល់ចប់។ ព្រឹត្តិការណ៍នេះបានក្លាយជាផ្នែកមួយដែលមនុស្សជាច្រើនចងចាំពីអាជីពរបស់នាង។.png)
ក្រៅពីជីវិតក្នុងវិស័យម៉ូត Ming Xi ក៏មានជីវិតស្នេហាដែលទទួលបានការចាប់អារម្មណ៍ពីសារព័ត៌មានផងដែរ។ នាងបានចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយ Mario Ho ដែលជាអ្នកជំនួញ និងជាកូនប្រុសរបស់មហាសេដ្ឋីកាស៊ីណូ Stanley Ho ។ អ្នកទាំងពីរបានភ្ជាប់ពាក្យ និងរៀបការនៅឆ្នាំ២០១៩ ហើយបានបង្កើតគ្រួសាររួមគ្នា។ Ming Xi និងស្វាមីមានកូនពីរនាក់ គឺកូនប្រុសដែលកើតនៅឆ្នាំ២០១៩ និងកូនស្រីដែលកើតនៅឆ្នាំ២០២១។ ពិធីមង្គលការរបស់កំពូលតារាម៉ូដែលចិន Ming Xi និងស្វាមីមហាសេដ្ឋីដែលបានប្រារព្ធឡើងយ៉ាងអធិកអធមនៅប្រទេសបារាំងកាលពីខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ ត្រូវបានគេប៉ាន់ស្មានថាបានចំណាយទឹកប្រាក់សរុបប្រមាណ៣០លានដុល្លារអាម៉េរិក។
.png)
ទោះបីជាតួនាទីក្នុងជីវិតផ្ទាល់ខ្លួនមានការផ្លាស់ប្តូរក៏ដោយ នាងនៅតែរក្សាទំនាក់ទំនងជាមួយវិស័យម៉ូត និងបន្តទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ។
នៅឆ្នាំ២០២៦ Ming Xi បានទាក់ទាញការចាប់អារម្មណ៍ជាថ្មី បន្ទាប់ពីវិលត្រឡប់ទៅកាន់កម្មវិធី Victoria’s Secret Fashion Show នៅថ្ងៃទី១៨ ខែតុលា ក្នុងទីក្រុង Los Angeles សហរដ្ឋអាម៉េរិក។ ការបង្ហាញខ្លួននេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងដំណើរអាជីពរបស់នាង ព្រោះនាងបានអវត្តមានពីកម្មវិធីនេះចាប់តាំងពីឆ្នាំ២០១៨ មក។
ការវិលត្រឡប់នេះក៏បានបង្ហាញពីការបន្តដំណើរអាជីពរបស់ Ming Xi បន្ទាប់ពីឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនទាំងក្នុងជីវិតផ្ទាល់ខ្លួន និងវិជ្ជាជីវៈ។ សម្រាប់អ្នកគាំទ្រ ការបង្ហាញខ្លួនជាថ្មីរបស់ Ming Xi មិនត្រឹមតែជាការវិលត្រឡប់ទៅកាន់ឆាកម៉ូតមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដើម្បីរំឭកពីដំណើរជីវិត និងអាជីពរបស់តារាម៉ូដែលរូបនេះផងដែរ។.png)
ពីការចាប់ផ្តើមអាជីពនៅប្រទេសចិន រហូតដល់ការក្លាយជាតារាម៉ូដែលដែលមានឈ្មោះល្បីលើឆាកអន្តរជាតិ Ming Xi បានឆ្លងកាត់ទាំងភាពជោគជ័យ ឧបសគ្គ និងការផ្លាស់ប្តូរក្នុងជីវិត។ ដំណើររបស់នាងបង្ហាញពីការវិវត្តរបស់ស្ត្រីម្នាក់ដែលបានបន្តកសាងអាជីពរបស់ខ្លួន ខណៈពេលដែលកំពុងបំពេញតួនាទីជាភរិយា និងជាម្តាយផងដែរ៕










