Home ព័ត៌មានអន្តរជាតិ វៀតណាមជួបគ្រោះរញ្ជួយដីផ្ទួនៗ បណ្ដាលឲ្យថ្មភ្នំរមៀលធ្លាក់មកសង្កត់ផ្ទះប្រជាពលរដ្ឋ

វៀតណាមជួបគ្រោះរញ្ជួយដីផ្ទួនៗ បណ្ដាលឲ្យថ្មភ្នំរមៀលធ្លាក់មកសង្កត់ផ្ទះប្រជាពលរដ្ឋ

795
0

ព្រលឹងចុងសក់ទាំងព្រឹកព្រលឹម! វៀតណាមជួបគ្រោះរញ្ជួយដី ២លើកផ្ទួនៗ បណ្តាលឱ្យផ្ទាំងថ្មភ្នំយក្សរមៀលធ្លាក់បុ.កទម្លុះសង្កត់ផ្ទះបាយពលរដ្ឋបាក់ខ្ទេចមួយចំហៀង។ កម្លាំងរង្គើខ្លាំងរហូតពលរដ្ឋនៅរដ្ឋធានីហាណូយដឹងខ្លួនព្រោងព្រាត!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4QTCb19WgkVzY9bCn4ZoxiPxw1d6Z_8YVvy0eCxZFdN_a8_jnqHqaos3TCqbR9b3m3ULT0DNbVvI9DNB3KIUPkH1ZSUMGD0_TeIAyvMxkuABhA8qqd-sZWfCpZD56Xq7eMCrFsxODhyphenhyphenTwhL83IFZhVlExbbUsLnOZMbOrrooXEvQUTr1jaXNNUKGCuYU/s1020/photo_2026-10-20_11-10-25%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4QTCb19WgkVzY9bCn4ZoxiPxw1d6Z_8YVvy0eCxZFdN_a8_jnqHqaos3TCqbR9b3m3ULT0DNbVvI9DNB3KIUPkH1ZSUMGD0_TeIAyvMxkuABhA8qqd-sZWfCpZD56Xq7eMCrFsxODhyphenhyphenTwhL83IFZhVlExbbUsLnOZMbOrrooXEvQUTr1jaXNNUKGCuYU/s1020/photo_2026-10-20_11-10-25%20(2).jpg
______________
ឃើញហើយស្រៀវឆ្អឹងខ្នងជំនួស! ថ្មភ្នំធំៗទម្ងន់រាប់សិបគីឡូបានបាក់ធ្លាក់រមៀលមកសង្កត់ផ្ទះប្រជាពលរដ្ឋទាំងកម្រោល បន្ទាប់ពីកើតមានគ្រោះរញ្ជួយដីពីរលើកបន្តបន្ទាប់គ្នាផ្ទួនៗ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅក្នុងឃុំ Ta Hoc នៃខេត្ត Son La ភាគខាងជើងប្រទេសវៀតណាម ខណៈកម្លាំងរញ្ជួយត្រូវបានគេរាយការណ៍ថា រង្គើខ្លាំងរហូតដឹងដល់ខេត្ត Tuyen Quang និងរដ្ឋធានីហាណូយឯណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSIG2OXBIV_q8k64OemiK0sBBBMt4-5Dv0iW9vVH_zTxp5ooS45aqY3lAv0OXqF9uRWbaKG683KoXoOctGqn18eIZ58SZKe3WyJitUjFvyvCCEoY0WYpxbYCJB-CTrYW5cbrmfrH3RzrvTWopulwOHKaG9MUA-x_szhwYfUOmBzeEKXiRWy_iPRNQyJI0/s727/photo_2026-10-20_11-10-25%20(3).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មានល្បីឈ្មោះ VN Express បានឱ្យដឹងថា ព្រឹត្តិការណ៍រញ្ជួយដីទ្វេដងនេះបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦។ លោក Nguyen Xuan Anh នាយកវិទ្យាស្ថានផែនដីវិទ្យា នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បានបញ្ជាក់ថា ការរញ្ជួយដីលើកទីមួយមានកម្រិត ២.៦ រិចទ័រ បានកើតឡើងនៅវេលាម៉ោង ៦:៣៥ នាទីព្រឹក។ បន្ទាប់មកត្រឹមតែ ២៥ នាទីក្រោយមក ពោលគឺនៅម៉ោង ៧:០០ នាទីព្រឹក ការរញ្ជួយដីលើកទីពីរដែលជាលើកដ៏ខ្លាំងមានកម្រិតដល់ទៅ ៤.២ រិចទ័រ បានវាយប្រហារបន្ថែម ដោយបណ្តាលឱ្យកម្លាំងរំញ័រដឹងយ៉ាងច្បាស់ដល់ពលរដ្ឋដែលនៅក្នុងផ្ទះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJq-54MYHQHldG-P9djYAMp0-0N2Kbcr7Fx6ZFJD5RpMPtCMHEOipz7lr6YSe130R6SJ8hyphenhyphenGaLnon37QVeArdNOF0mmwpadpgkq1HA_TJhyDay3hFhy2sUpE_lcKX4MOQRZ2QoE87UE4mQMq33dA6wpXG-UnQ9U22hwmGvu04YS82fEGAaqGE7SIpnG9U/s750/photo_2026-10-20_11-10-25.jpg
កម្លាំងរញ្ជួយដីកម្រិត ៤.២ រិចទ័រនេះ បានអង្រួនដីភ្នំបង្កឱ្យដុំថ្មយក្សមួយដុំធំដាច់រមៀលធ្លាក់ពីលើទីទួលខ្ពស់ មកបុកទម្លុះជញ្ជាំង និងសង្កត់លើដំបូលផ្ទះបាយរបស់ប្រជាពលរដ្ឋមួយខ្នងនៅក្បែរនោះ បណ្តាលឱ្យបាក់រលំខូចខាតខ្ទេចខ្ទីយ៉ាងដំណំ។ បើទោះបីជាផ្ទាំងថ្មបាក់សង្កត់ផ្ទះទាំងកម្រោល និងបង្កការភ័យខ្លាចដល់អ្នកភូមិយ៉ាងណាក្តី របាយការណ៍បឋមបានបញ្ជាក់ថា មិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិត ឬរងរបួសនៅក្នុងហេតុការណ៍នេះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqwCnSNQqoBq4oW2F4O-dLtU_hr1nn9ecurfaD87jK54ADGrdkuPULJVrTWJsmEFQeNu-MJIj4jfJGZ2q0knXWH8BBUL_t1LWG2_W-0y7vmHChb_vb-t1y3eCdJ3kF7I3vz2e0mKdhXCyudBJtWovO1dYAjs3ypI_bmt2Fal8cHVpAvTI2l5TPM16w_AM/s750/photo_2026-10-20_16-31-24.jpg

ជាការសន្និដ្ឋាន មជ្ឈមណ្ឌលព័ត៌មានរញ្ជួយដី និងព្រមានរលកយក្សស៊ូណាមិ បានវាយតម្លៃថា គ្រោះរញ្ជួយដីទាំងពីរលើកនេះមានជម្រៅប្រហែល ១២ គីឡូម៉ែត្រទៅក្នុងដី និងស្ថិតក្នុង «កម្រិតសូន្យ» ដែលមានន័យថាគ្មានហានិភ័យបង្កជាគ្រោះមហន្តរាយធំដុំនោះទេ។ តាមធម្មតា គ្រោះរញ្ជួយដីកម្រិតចន្លោះពី ៤ ដល់ ៥ រិចទ័រ នៅក្នុងប្រទេសវៀតណាម ត្រូវបានចាត់ទុកជាការរំញើរកម្រិតស្រាល ដែលអាចធ្វើឱ្យវត្ថុក្នុងផ្ទះរង្គើ និងមានសំឡេង ប៉ុន្តែវាកម្រនឹងបង្កឱ្យមានការខូចខាតធ្ងន់ធ្ងរណាស់ លើកលែងតែករណីថ្មភ្នំធ្លាក់ដូចពេលនេះតែប៉ុណ្ណោះ៕