Home តារាជាតិ បទខំផលិតក្លាយជា Trend មិនសមរម្យ ដួង វីរៈសិទ្ធ ចេញមកនិយាយបែបនេះ

បទខំផលិតក្លាយជា Trend មិនសមរម្យ ដួង វីរៈសិទ្ធ ចេញមកនិយាយបែបនេះ

386
0

ដួង វីរៈសិទ្ធ តារាចម្រៀងដែលកម្រនឹងមានរឿងអាស្រូវនៅក្នុងសង្គមសិល្បៈបាននិយាយចេញជាលើកដំបូងក្រោយពីបទរបស់ខ្លួនត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនយកទៅដាក់ធ្វើជា Trend ក្នុងរឿងមិនសមរម្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbCKq40JzXR6hDJjJYSkD9E8Ro28Z9S7JBweQllRU0LV-70MFo2hzqtF1J-oOUHVvafI1i6arrKatfQgEiCQ76BwxI7a7xPrFh7dI5hNQPz8xfVNcd5OdI4YtS2LYmnBFFyi4eBPdfap2vJoz9bRdpw8HCKHp4zdSV6E60hkA4IqvslKHhud8jIJjZQzc/s2048/image_2026-10-19_13-27-36.png
ធ្លាប់តែដៀលដាមដល់ប្រទេសជិតខាងទាក់ទងនឹងការរកស៊ីផ្លូវភេទប៉ុន្តែថ្មីៗនេះអ្នកលេងទិកតុកមួយចំនួនបែរជានាំគ្នាបង្កើតទៅ Trend ក្នុងរឿងមិនសមរម្យដោយផ្សារភ្ជាប់ទៅនឹងបទចម្រៀងរបស់ ដួង វីរៈសិទ្ធិ។ ឃើញមានការផុសផុលក្នុងរឿងមិនគួរឱ្យកើតមាន ដួង វីរៈសិទ្ធ បានចេញមកបង្ហោះថា «អ្នកស្រែចាំអូន បទរបស់ខ្ញុំបទភ្លេងពីរោះអត្ថន័យកំសត់ សូមបងប្អូននិងហ្វេនទាំងអស់គ្នាស្តាប់ដោយគិតរឿងល្អៗ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjh7bl_yzBhV24VTBFHlnT2l1EUJBMjp7ibTachM1kpw-T_7ngZ9qcrzyN5EYayG8mYsB8YY5k3L3r_LjEFIlx9OuBCxbiE2fLo95gVdEmSqiOIgsqgsYq74KvVwo0jbGQlfm_DwAf4zaxZDAiDbZsEJVE8BLI_phCoG7ziddv7skGLev8kqfhSpQfQlM/s2048/image_2026-10-19_13-27-38%20(2).png
តាមរយៈសារនេះ តារាចម្រៀងរូបនេះបានរំឭកដល់អ្នកស្តាប់ឱ្យយកចិត្តទុកដាក់លើអត្ថន័យដើមរបស់បទចម្រៀង និងស្តាប់ដោយផ្តោតលើមនោសញ្ចេតនាដែលអ្នកនិពន្ធចង់បង្ហាញ ជាជាងយកទៅប្រើប្រាស់ក្នុងបរិបទដែលអាចធ្វើឱ្យប៉ះពាល់ដល់អត្ថន័យ ឬរូបភាពរបស់ស្នាដៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1ZP53qjGt4wA-6VDYThMmI3Wn2G7Uw668-el7rpoJuVZ2oJgOkAK_srRTaEtSHP22uh3PZKe5MIjNq_MmW9AmH0f7bU7Tbx7t1rxdL-3TNEdfwvXlos7yD0E4EVRdtARoslBC9EUS2FxM93AwhusSItAc0kOKeHGKeLnJm-lDwQsH0DyujmWdQcgRm5c/s2048/image_2026-10-19_13-27-39%20(2).png

តារាចម្រៀងសំឡេងពីរោះ ដួង វីរៈសិទ្ធិបានបញ្ជាក់ទៀតថា អ្នកស្រែចាំអូន ក៏ជាបទភ្លេង original ដែលលោកនិពន្ធផងដែរដែលមានការនិពន្ធទំនុកច្រៀង លោក អ៊ុង បញ្ញាវ័ន្ត សម្រួលតន្ត្រីដោយលោកផ្ទាល់និងកូតទ្រដោយលោក ឌៀប សិទ្ធសុធា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk9Ny-tHlTHxUzfEaZssMn8k4rinZuG4rXeRZQsAXDC5McDuhslI3qb2lpRmcM5ae4rGsKIC0IH0OOZ2_hVj-XjgPxS4II-29EySx9eXTCPj_SG4dXF-j03OtCfcqoK9I1kMM-9Rt0f_SiVVbnPWAux7nJi_5UsAPaR4dFL2b0nd-ltYtUSMCIfjLnNU4/s2048/image_2026-10-19_13-27-39%20(3).png

ការលើកឡើងរបស់ ដួង វីរៈសិទ្ធ ត្រូវបានគេជឿថាឆ្លើយតបដោយប្រយោលចំពោះបទចម្រៀងរបស់លោកដែលបានក្លាយជា Trend ដែលចាត់ទុកថាមិនសមរម្យ។ ការបង្ហោះវីដេអូនៅលើទិកតុកអ្នកលេងទាំងនោះបានប្រើពាក្យថា «ហៅវៃ» និងបង្ហាញសកម្មភាពហាក់ដូចជាមានទំនោរទៅរឿងផ្លូវភេទ៕