Home ព័ត៌មានអន្តរជាតិ ថៃបន្តចោ.ទពលរដ្ឋខ្មែរថារំលោ.ភយកដី និងរំលើកគុណស្រ័យថាធ្លាប់ជួយជនភៀសសឹកខ្មែរ

ថៃបន្តចោ.ទពលរដ្ឋខ្មែរថារំលោ.ភយកដី និងរំលើកគុណស្រ័យថាធ្លាប់ជួយជនភៀសសឹកខ្មែរ

1539
0

តំណាងអចិន្ត្រៃយ៍ថៃ លោក Benjamin Sukanjanajtee បានឡើងចោ.ទប្រកាន់ទាំងបំពានថា ពលរដ្ឋខ្មែរ ២ម៉ឺននាក់ បានរស់នៅរំលោ.ភលើដីថៃ ដែលធ្លាប់ផ្ដល់ឲ្យជាជំរុំស្នាក់នៅបណ្ដោះអាសន្នឆ្នាំ ១៩៧០ និងទាមទារឱ្យកម្ពុជាដែលជាជនរងគ្រោះបង្ហាញភាពស្មោះត្រង់ទៅវិញ ដើម្បីរកសាងទំនុកចិត្តរួមគ្នាជាមួយថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLfYb7_vRb-w7XY3ePxSirk98Si1K92EM8ZioU5tOMNfOvaZyWdmvPP3CGLbLmWNQDFBrPDr-b013y9bs8mR75T-nACtYih_AofH6C5M0qNq7TMIQvacM4i0Y3KKdv0nXtY9iEgpxWwNJvZATzyZ6p1CYEtujhaX7w4iLlo8QCB0mJcQSHfHLzMKZGRYM/s1280/photo_2026-10-16_14-36-52%20(2).jpg
______________
ស្ដាប់ឮហើយយល់យ៉ាងណាដែរបងប្អូន? តំណាងអចិន្ត្រៃយ៍ថៃ នៅអង្គការសហប្រជាជាតិ (UN) បានថ្លែងចោទប្រកាន់ទាំងបំពានថាពលរដ្ឋខ្មែរចំនួន ២ម៉ឺននាក់ ដែលមិនអាចត្រឡប់ទៅផ្ទះវិញបាននោះមិនមែនជាជនភៀសសឹកនោះទេ ព្រោះទីតាំងដែលទាហានថៃកំពុងឈរជើងកាន់កាប់គឺជាទឹកដីថៃទាំងស្រុង គ្រាន់តែកន្លងមកពលរដ្ឋខ្មែរបានរស់នៅលើទីតាំងនោះទាំងបំពាន។ ជាមួយគ្នានោះ តំណាងថៃរូបនេះថែមទាំងរំលឹកពីអតីតកាលក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ថាខ្លួនមានគុណបំណាច់មកលើពលរដ្ឋខ្មែរ ដើម្បីធ្វើជាខែលបិទបាំងទង្វើឈ្លានពានរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTvR26JK1crU_Nz9HVth_AwinNgkMP0G727yefDndJ3lKjx-Ud0CopMyAOuznuyBQTpfWslJtHFND8-kg2ItrMNJ0ra7YmLLeRealXaT8bnZgpwPls-G08tQ1dJ05XVYj-bVUoNrkSWOwzr3QVIUSrd7HkfcYDG8c2pwT_4WeoTSHaEEN2AUnSZ_sX4Qw/s1024/photo_2026-10-16_14-36-52%20(3).jpg
ថ្លែងនៅក្នុងសម័យប្រជុំលើកទី៧៧ នៃឧត្តមស្នងការ (UN) ទទួលបន្ទុកជនភៀសខ្លួន (ExCom) កាលពីថ្ងៃទី១៤ តុលា ២០២៦ កន្លងទៅ លោក Benjamin Sukanjanajtee ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍ថៃ បានទាមទារភាគីកម្ពុជា គួរបញ្ឈប់សកម្មភាពនៅក្នុងការប្រើប្រាស់វេទិកាមនុស្សធម៌អន្តរជាតិ ក្នុងការលាតត្រដាងអំពីរឿងយោធាថៃ ឈ្លានពានកម្ពុជា បន្តទៀតទៅ ជាពិសេស បញ្ឈប់ការចោទប្រកាន់ ឬឌឺដងពាក្យសម្តីចំពោះគ្នា ព្រមទាំងជម្រុញឱ្យកម្ពុជាត្រូវតែបង្ហាញភាពស្មោះត្រង់របស់ខ្លួនជាមួយនឹងថៃដើម្បីកសាងទំនុកចិត្តនឹងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNYVJy4Bz4ivJPod2UBkpNcGo4r_FBRNsLurCfD_bzChTHPKl9Gwm4ssW9KAuWbua_q6s9CMOL5STAG0r6sTe0HXNrUEVqQdAPinIZ4lsaVGREEk26sqZAvb7YUkKVdUKUtw4UMQedpg78fiWn6I86wgtxBmtrlpAKo2Nx26acFnBuI56KGuk7fMzntRU/s1280/photo_2026-10-16_14-36-52%20(4).jpg

លោកសង្កត់ធ្ងន់ថា៖ ជនភៀសសឹកខ្មែរ ចំនួន២០,០០០នាក់ មិនទាន់អាចត្រឡប់ទៅផ្ទះវិញបាន ដោយសារតែយោធាថៃកាន់កាប់ទឹកដីនោះ គឺដោយសារតែទីកន្លែងនោះ ធ្លាប់ជាទីកន្លែងបណ្តោះអាសន្ន ដែលប្រទេសថៃធ្លាប់មានគុណជួយសង្គ្រោះជនភៀសខ្លួនខ្មែរ នៅក្នុងសង្គ្រាមស៊ីវិល នាទសវត្សរ៍ឆ្នាំ១៩៧០។ ក្រុមអ្នកវិភាគកត់សម្គាល់ថា នេះជារឿងហួសចិត្តបំផុត ព្រោះថៃសុខចិត្តជ្រើសយកការព្យាយាមបំភ្លៃការពិត និងប្រវត្តិសាស្ត្រព្រំដែន តែមិនព្រមចូលខ្លួនមកដោះស្រាយនៅក្រោមយន្តការច្បាប់អន្តរជាតិឡើយ ព្រោះដឹងខ្លួនថាខុស និងបារម្ភពីការចាញ់ប្រៀបខាងផ្លូវច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUh57JW7yGsU3-uaTtYHoSv0lOsNShBGQx-NIspCk79yO1_bP7TX5baIXqH2jkVpweHtMS7yqUe302P0vax8flfMSB4avctUAwM7qXCK6YTgy46-Mqm7Klu2tMtoQ1M5O-xT-i5N637mEJn1aiFWR8oGAtgcu5-5YWYD22GhsM7u8FwqGN6d5g2P1j6b4/s596/photo_2026-10-16_14-36-52.jpg

យុទ្ធសាស្ត្រការទូតរំលឹកគុណស្រ័យ និងលាបពណ៌ចោទប្រកាន់ពលរដ្ឋខ្មែរថាជារកអ្នករំលោភយកដីរបស់ថៃ នាពេលនេះ គឺជារឿងខុសឆ្គងខ្វះសីលធម៌ការទូតយ៉ាងធ្ងន់ធ្ងរ។ ទោះជាយ៉ាងណា ការពុះពារបំភ្លៃការពិតរបស់ថៃ មិនអាចជួយឱ្យខ្លួនគេចរួចពីទង្វើឈ្លានពាន និងការរំលោភកិច្ចព្រមព្រៀងឈប់បាញ់ចំពោះមុខច្បាប់អន្តរជាតិបានឡើយ ហើយរដ្ឋាភិបាលកម្ពុជានឹងបន្តការពារអធិបតេយ្យភាពជាតិ និងស្តារយុត្តិធម៌ជូនពលរដ្ឋ ដោយឈរលើជំហរច្បាប់អន្តរជាតិដាច់ខាត បង្ខំឱ្យថៃត្រូវតែដកទ័ពចេញ និងបញ្ឈប់ការរំលោភបំពានព្រំដែនឲ្យខានតែបាន៕