Home តារាជាតិ ទោះជាបុរស Rick Kh ចូលរួមផ្សព្វផ្សាយពី «ស្បៃខ្មែរ» បង្កឱ្យផ្ទះលេខ២ក្តៅក្រហា.យខ្លាំង

ទោះជាបុរស Rick Kh ចូលរួមផ្សព្វផ្សាយពី «ស្បៃខ្មែរ» បង្កឱ្យផ្ទះលេខ២ក្តៅក្រហា.យខ្លាំង

86
0

តាមរយៈឥទ្ធិពលរបស់ខ្លួន Rick Kh បានចូលរួមតម្កើននិងផ្សព្វផ្សាយពី «ស្បៃខ្មែរ» យ៉ាងស្រស់ស្អាត និងមានភាពទាក់ទាញមិនចាញ់នារីៗខ្មែរដែលកំពុងចូលរួមលេង Trend នៅលលើបណ្តាញសង្គមឡើយ។ ទន្ទឹមនឹងការផ្សព្វផ្សាយនេះ Rick Kh បានបង្ហាញថាវីដេអូរបស់ខ្លួនកំពុងធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទះលេខ២ក្តៅក្រហាយយ៉ាងខ្លាំងហើយអ្នកជិតខាងទាំងនេះក៏ព្រួយបារម្ភនៅពេលឃើញខ្មែរកំពុងសាមគ្គី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8IfH86n0G146o_cacLauwb3ZTYSTkj34YsbCzYCC0ShCna1qXGTTHO6TAd57ybaOFviBMsmbJUClAZHxHyppR5CUAd2cR0aYw2Z8upu69orONSJUga9tr_O1BG_cpG-rqaeWDjgrseIB3Pq4rfI2fJsbYVsY-mlQF3A0zgEc_APS_PRgu6hglduo0zmc/s2048/image_2026-09-28_08-35-11.png
ថ្មីៗនេះប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថាបវរកញ្ញានិងតារាល្បីៗបានចូលរួមនាំគ្នាលេង Trend បង្ហាញពីវប្បធម៌ខ្មែរ នៃស្បៃដ៏ផូរផង់ រួមទាំងតុបតែងខ្លួនបំផុសគំនិតជាតួអង្គ «យាយសុខ» ហើយពេលនេះកំពុងទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាមួយនឹងការបង្ហាញពីវប្បធម៌ខ្មែរនៃសម្បត្តិដូនតាដែលបានបន្សល់ទុកជាមរតកកូនចៅជំនាន់ក្រោយ ក្នុងនាមជាកូនខ្មែរមួយរូបនិងទោះបីជាបុរសក្តី Rick Kh ក៏បានចូលរួមផ្សព្វផ្សាយពី «ស្បៃខ្មែរ» ដូចគ្នា ពីព្រោះកិច្ចការពារវប្បធម៌គឺជាកាតព្វកិច្ចកូនខ្មែរគ្រប់រូប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqzc1I-ahQ4R-NVazWlmfUIJ0LO8AGl-qkOoKo5JNKvzlLLNQhXqXqOxlCL_y8gDsNLVDUsZ21l9G1yQ4FMS0h6DCj7Z4-IXaHI_9vOmzRpcoJ71nuJUCuiY64RhwSOm6mrCXiXnsCQv3t2w19ojokux5gqAoofIM0AEnqSJkMqEduJTf2znrp2rJyDuc/s2048/image_2026-09-28_08-35-12%20(2).png
វីដេអូរបស់ Rick Kh ទទួលបាននូវការចាប់អារម្មណ៍យ៉ាងឆាប់រហ័សនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកមិនថានៅលើហ្វេកប៊ុកឬទិកតុកនោះទេពីព្រោះលោកគឺជាអ្នកបង្កើតមាតិកាដ៏មានឥទ្ធិពលមួយរូបប្រចាំប្រទេសកម្ពុជា។ ទោះជាយ៉ាងណា ក្រោយ Rick Kh បញ្ចេញវីដេអូបង្ហាញពី «ស្បៃខ្មែរ» ជំរុញឱ្យផ្ទះលេខ២កើតចិត្តក្តៅក្រហាយបង្កើតការពិភាក្សាយ៉ាងផុសផុលមិនចាញ់ខ្មែរដែលកំពុងពួតដៃគ្នាជាធ្លុងមួយក្នុងការផ្សព្វផ្សាយពីវប្បធម៌ដូនតាដ៏ផូរផង់ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9cYzqqARFphfRSuBFsufvS89L5OntvDefp2kIG-oJGm2kDTNR2USUAcVYkFWJljhJviVmYNT7hZNd-R0yp-JI00Ck3KV50tfq5HCuWE2nKKF3wvG0OquZwGhTWdhjBLcp3X5W2IA_bMrnchD-egPkgkQ5Y-AFIQ3w7ZCSzlNx5efe2ZXVRPG_XZfV-Sg/s2048/image_2026-09-28_08-35-12.png

ឃើញសៀមក្តៅក្រហាយ Rick Kh បានលើកឡើងនៅល្ងាចថ្ងៃទី ២៧ ខែកញ្ញា ថា «បន្ទាប់ពីប្រជាជនខ្មែរជាច្រើនរួមគ្នាបង្កើតរូបភាព និងវីដេអូ ដើម្បីលើកស្ទួយ ស្បៃខ្មែរ ក៏មានការជជែក និងប្រតិកម្មយ៉ាងខ្លាំងនៅប្រទេសជិតខាងដែលគេមិននឹកស្មានថាស្បៃខ្មែរស្អាតល្អឯកប្រជាជនខ្មែរចេញមុខការពាររាប់លាននាក់ ហើយគេកំពុងព្រួយបារម្ភ ពេលខ្មែររួមដៃគ្នាដូចគ្រាមុន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWpgq0IzzoUoX-cs4DTqeoiBLhqSJeWz12dTouJmZqmA5nl5MnKs8jXQ_bbD0p_8_gKoIR4KMAhzSSP8obPZwSiW4pa5yKMzz9Ni3eFcAzZABaTMBgeywRKy1zcnSKzW4lelVhbA9yaKNPFANi1cu-ZTjEUxJMA2VUGNPY8ckiw9a8GEyKhmxWJKbS7CA/s2048/image_2026-09-28_08-35-13.png
អ្នកបង្កើតមាតិកាល្បីឈ្មោះរូបនេះលើកឡើងទៀតថា «អ្វីដែលគួរឱ្យមោទនភាព គឺការរួបរួមរបស់ខ្មែរគ្រប់ទីកន្លែង ក្នុងការការពារ លើកតម្លៃស្បៃខ្មែរដែលជាមរតកជាតិ។ ស្បៃខ្មែរ គឺជាអត្តសញ្ញាណដែលយើងមិនគួរឱ្យបាត់បង់ និងឱ្យពិភពលោកបានឃើញ»។ នៅក្នុងការលើកឡើងផ្សេងទៀត Rick Kh បានសង្កត់ធ្ងន់ថា «ស្បៃខ្មែរ គឺអត្តសញ្ញាណខ្មែរ» «ស្បៃខ្មែរជាទ្រព្យរបស់ខ្មែរ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvXM-fLNKIX-TodpjakH_MzX9bWH9gfcoE6RrMhI3ZJufQMtPxDmb092NjimlcXZVAqU9enaVYMlQ08whYg-DKl1p_jEBcVyTO5khcizi_jFhuYupLC2gxMQdUxHAx4bkAn1gj2w_Lf0ebVXpSeK4-Yp_277TDXMOya1bhLavs4gcHsPmomknBGnZaRFo/s2048/image_2026-09-28_08-35-14.png

Rick Kh ក៏បានបង្ហាញការសោកស្តាយដោយសារឃើញពេលខ្លះវប្បធម៌ខ្មែរត្រូវបានយកទៅប្រើ ឬបង្ហាញដោយមិននិយាយថាមានដើមកំណើតចេញពីខ្មែរ។ លោកបានលើកឡើងយ៉ាងដូច្នេះថា «យើងមិនចាំបាច់ស្អប់ប្រទេសណា អ្នកណាទេ តែយើងត្រូវនិយាយពីអ្វីដែលជារបស់យើង ហើយថែរក្សាឱ្យបានល្អ។ ស្បៃខ្មែរ គឺស្រស់ស្អាត មានអត្តសញ្ញាណ និងមានតម្លៃសម្រាប់ខ្មែរយើង»៕