បវរកញ្ញា កុយ អេនណា ទទួលបាននូវយុត្តិធម៌សម្រាប់ខ្លួនហើយបន្ទាប់ពីរងចាំអស់រយៈពេលជាច្រើនខែជុំវិញការចោទប្រកាន់ក្នុងសំណុំរឿង «បរិហាកេរ្តិ៍ជាសាធារណៈ» របស់ម្ចាស់ប្រ៊េនមួយរូបដែលនិយាយថានាងទទួលលុយកក់ហើយមិនបានបំពេញការងារ។ តុលាការបានបង្គាប់ឱ្យចុងជាប់ចោទ ហេង មករា សងជំងឺចិត្ត ការខាតបង់ពេលវេលានិងសេវាកម្មផ្សេងៗទៅកាន់ កុយ អេនណា ចំនួន១០លានរៀល ខណៈទទួលការពិន័យតាមច្បាប់ចំនួន៣លានរៀល។

ឈានចូលថ្ងៃទី២៦ ខែកញ្ញា លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានបង្ហាញពីសំណុំរឿងក្តីរបស់ កុយ អេនណា ដែលទទួលបាននូរយុត្តិធម៌ ក្នុងភាពចម្រូងចម្រាសកាលពីឆ្នាំ២០២៥ ដែលឈ្មោះ មុំ មករា ម្ចាស់ផលិតផលមួយរូបបានស្រែកចោទប្រកាន់ក្នុងប្រព័ន្ធសង្គមកន្លងមកក្រោយ អេនណា ទើបបានបញ្ចប់ដំណើរថ្មើជើង។.png)
ក្រោមការការពារក្តីមេធាវីចំនួនពីររូប សាលក្រមរបស់តុលាការបានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ ហេង មករា ពិន័យប្រាក់ចំនួន ៣.០០០.០០០ «បីលានរៀល» ពីបទ បរិហារកេរ្តិ៍ជាសាធារណៈក្នុងបទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។ តុលាការ ក៏បង្គាប់ឱ្យជនជាប់ចោទឈ្មោះ ហេង មករា សងសំណងជំងឺចិត្ត ការខាតបង់ពេលវេលា និងសេវាកម្មផ្សេងៗ ចំនួន១០.០០០.០០០ (ដប់លានរៀល) ឱ្យទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ កុយ អេនណា ហើយការទាមទារលើសពីនេះបដិសេធចោល។
ករណីនេះកន្លងមកមានការលើកឡើងថា កុយ អេនណា បានទទួលប្រាក់កក់សម្រាប់ការងារមួយ ប៉ុន្តែមិនបានអនុវត្តតាមការរំពឹងទុក ខណៈភាគីខាង កុយ អេនណា បានបដិសេធ និងបានជ្រើសរើសដោះស្រាយតាមផ្លូវច្បាប់៕










