Home តារាជាតិ ពេជ្រ សូលីកា បង្ហោះសារក្តៅគគុកលើអ្នកលក់ដែលមិនកែចរិត

ពេជ្រ សូលីកា បង្ហោះសារក្តៅគគុកលើអ្នកលក់ដែលមិនកែចរិត

95
0

តារាចម្រៀងសំឡេងស្រទន់ ពេជ្រ សូលីកា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមទិកតុកចាប់អារម្មណ៍ជាថ្មីបន្ទាប់ពីបង្ហោះសារយ៉ាងក្តៅគគុកម្តងទៀតទាក់ទងនឹងអត្តចរិតរឹងទទឹងរបស់អ្នកលក់។ ជុំវិញភាពចម្រូងចម្រាសរបស់ ពេជ្រ សូលីកា បានធ្វើឱ្យមនុស្សជាច្រើនសង្ស័យថាអាចជាអ្នកលក់ម្នាក់ដែលធ្លាប់ផ្ទុះរឿងក្តៅគគុកជាមួយគ្នាកាលពីកន្លងមកនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXWcNvMQ3RHY7q9C2zV6kdFAkRdj3MpWIbFAeAY4KcyAq-nFqaZRFHkOCoNEZ9B79LeZLyVL6Q0NYKGeAicYMhWM-sWBQ_M_hpvs-Yhe2qT5I1ayIwwBqmUkdSMKZKCRWMRQZDR2SVdIhQAZ_agkBy0P38j5wBlazb95rmbKJITKPg-ypdGxzx06ZRB1k/s4096/image_2026-09-23_10-42-16.png
តាមសារដែល ពេជ្រ សូលីកា បានបង្ហោះនៅលើ TikTok Story កាលពីថ្ងៃទី២៥ ខែកញ្ញា នាងបានលើកឡើងថារឿងនេះមិនមែនកើតឡើងតែម្តងនោះទេរហូតដល់នាងមានការមិនពេញចិត្ត។ តារាចម្រៀងរូបនេះបានសរសេរថា «មិនមែន 1 តែមកម្តង 2» ហើយបានបន្តរៀបរាប់អំពីហេតុការណ៍ពាក់ព័ន្ធនឹងការដឹកជញ្ជូនម្ហូប និងអាកប្បកិរិយារបស់អ្នកលក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRuo8Hy5fI7z_BKHfrlrMgroiTvfVWJY4LSNZzuMvnIStJ3r7VIA7uTdoormdZIe_H3EYu5KqIYW_UcavaT2VvPu3Vol-zPomQZvZTRCMPfKFKllf2mG54rwtnq3tVAW5DiqL-_Rg47O1fT5erD3ajKEMi5507t9coG85Evv6Y44lpZ0jqAmipOTZCNd0/s1280/-2147483648_-236164.jpg

អ្វីដែលធ្វើឱ្យ ពេជ្រ សូលីកា មិនសប្បាយចិត្តគឺជាបញ្ហាការតបតមាត់ជាមួយភ្ញៀវ។ នាងបានសង្កត់ធ្ងន់ថា «ចាំសម្តីអ្នកដឹកប្រាប់ខ្ញុំថាម្ហូបដឹកចេញពីកាំ ko សរុបមក KuKo ហ្នឹងនៅរឹងដដែល ហើយកុំថាគេជាន់ បើកែចរិតគេអត់ជាន់ទេបើករកស៊ីត្រូវចិត្តធ្ងន់តមាត់ជាមួយភ្ញៀវអត់ដាច់សោះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhILiCQoNQBFDqRzcziVD7wz4sAPQs92LrFoJarIMCWXEuiOfCLC1dAxsdX6pNG68qZPMCAFZE0HfuDC4zpRgKs60Z8H1G6QnDQXKrpOTXFv0ysw1bof3ytTNIPHIK97KMbMqaonZ4cprYJT7f85oi6iu28LirvyNwfKDVdFV0xG7zncu4PrjXS03vSMWw/s4096/image_2026-09-23_10-42-29.png
ពេជ្រ សូលីកា បានបង្ហោះសារក្នុងទម្រង់មានអារម្មណ៍ខឹង និងមិនពេញចិត្តយ៉ាងច្បាស់ ទៅលើអ្នកលក់ ដែកគួរតែយកចិត្តទុកដាក់ចំពោះអតិថិជន និងព្យាយាមកែប្រែអាកប្បកិរិយារបស់ខ្លួនប្រសិនបើមានការរិះគន់ពីភ្ញៀវ។
យ៉ាងណា សាររបស់តារាស្រីរូបនេះបានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍ និងសង្ស័យថាអាចជាអ្នកលក់ម្នាក់ដែលធ្លាប់មានជម្លោះជាមួយនឹងនាងកាលពីកន្លងមកថ្មីៗនេះផ្អើលអស់បណ្តាញសង្គម៕