គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរដែលមានអាយុពី ១៨(ដប់ប្រាំបី)ឆ្នាំ ដល់ ២៥(ម្ភៃប្រាំ)ឆ្នាំ អាចមកទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា។
ទីកន្លែងទទួលពាក្យ និងដាក់ពាក្យ ស្ថិតនៅគណៈកម្មាធិការកាតព្វកិច្ចយោធា កងរាជអាវុធហត្ថក្រុង-ស្រុក-ខណ្ឌ។
ដោយឡែក ការចែកពាក្យ នឹងចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ និងទទួលពាក្យចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង៧:៣០នាទី ដល់ម៉ោង១១:៣០នាទី និងរសៀលចាប់ពីម៉ោង ១៤:០០ នាទីដល់ម៉ោង១៧:០០នាទី ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍។.png)
ក្នុងនោះឯកសារចាំបាច់ពេលមកទទួលពាក្យ និងដាក់ពាក្យ រួមមាន៖
– អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
– សំបុត្របញ្ជាក់កំណើត ឬលិខិតបញ្ជាក់របស់រដ្ឋបាលឃុំ សង្កាត់។
– សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ
សូមបញ្ជាក់ថាប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ ស្ថិតក្រោមវិសាលភាពអនុវត្តនៃច្បាប់នេះ ត្រូវអនុវត្តកាតព្វកិច្ចយោធារយៈពេលចំនួន ២៤ខែ។










