Home តារាជាតិ អែនជែលឡា បកស្រាយពីមូលហេតុដែលឈានចូលអាជីពសិល្បៈម្តងទៀត

អែនជែលឡា បកស្រាយពីមូលហេតុដែលឈានចូលអាជីពសិល្បៈម្តងទៀត

112
0

ឃ្លាតឆ្ងាយពីអាជីពសិល្បៈជាច្រើនឆ្នាំ អែនជែលឡា បានបង្ហាញពីមូលហេតុនៃការឈប់សម្រាករបស់នាងដោយមានឪពុករបស់ខ្លួនផ្តល់ចម្លើយដោយស្មោះត្រង់មកកាន់អ្នកគាំទ្រ។ ជាមួយគ្នានេះការវិលត្រឡប់មកកាន់វិថីសិល្បៈម្តងទៀត អែនជែលឡា បានបង្ហាញពីហេតុផលជាមួយនឹងការតាំងចិត្តយ៉ាងមុតមាំដោយមិនមែនជា អែនជែលឡា កាលពី១០ឆ្នាំមុនឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFTTa07V_hvA_qHFRZZ9jh98u1XMO9RRgNOeOLYxZVPpyS4oqP0hlnfsKounMRYWKCGoipM85PfSSwJTeULkq4FYA1kMzpDu_yeNX1Qj74ZISDFSf4Z9r1FME98boYLzMf5MxZMw46WRhchvDaTe_1fQ_Ayeua_kosZa0-JgrbvUXC6VtM5ubtOQ9mbfg/s1437/image_2026-09-25_15-38-28%20(2).png
«បង្ខំចិត្តបែក» «ពេលវេលាមិនស័ក្តិសម» «ពេលជួបពេលឃ្លាតពិបាកដូចគ្នា» «ស្មោះធ្វើអ្វីបើគង់តែបែកគ្នា» សុទ្ធសឹងតែជាបទដ៏ល្បីល្បាញរបស់តារាចម្រៀង អែនជែលឡា ដែលជាប្អូនស្រីបង្កើតរបស់លោក ណាំ ប៉ុណ្ណារ័ត្ន។ ក្នុងពេលដែលកំពុងមានសន្ទុះប្រជាប្រិយភាព អែនជែលឡា ដែលមានឈ្មោះពិតថា ណាំ វរលាភ បានបាត់មុខពីអាជីពសិល្បៈតែម្តងនិងសម្រេចចិត្តរៀបការក្នុងឆ្នាំ២០២៤។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_6wyC4gx77Y4-5yZgNFCWBK0Fe1YQb6caoYk9tzVpriYr2psZCdDXrs9jNpnT677J9ycMdl08bhRFhwoNCV_vMfAddF5bJMj-yUFOdFz06e89PhQOGcPw5BSWfebG7tqiY6lfNTcPrIEpwaS0ZMRjKmTa4LLN0Olv9Awjr1P9KTL4CTomg7PlmOO8b1o/s2048/image_2026-09-25_15-38-28.png
នាពេលថ្មីៗនេះ អែនជែលឡា ក៏បានបង្ហោះវីដេអូជាមួយឪពុកនិងបញ្ជាក់ពីមូលហេតុនៃការផ្អាកពីអាជីពសិល្បៈដោយសារតែមនុស្សមួយចំនួនមានគំនិតអគតិ មិនសូវផ្តល់តម្លៃមកកាន់អ្នកសិល្បៈជាពិសេសកូនរបស់គាត់គឺជាកូនស្រីទៅទៀត ដូច្នេះទើបជំរុញឱ្យកូនស្រីក្រេបយកចំណេះវិជ្ជា សិក្សាឱ្យបានខ្ពស់សិន។ ក្រោយមក អែនជែលឡា ក៏បានបង្ហោះវីដេអូដែលបញ្ជាក់ពីហេតុផលរបស់ខ្លួនក្នុងការឈានចូលអាជីពសិល្បៈម្តងទៀត ហើយក្នុងរយៈពេល១០ឆ្នាំមកនេះនាងបានធ្វើអ្វីខ្លះ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho6y_IKdTw3UfcgPTljSW4mAD-N0oUp1yDr_VX-PYIYcqk511ACDYRlD6i_jVHNqtPVmwLHYMaoFv96D4qItVD56ocx4KNyrJitXetN7rf1rC1zUVDkU43kynWnf-V9cJ3wBPNO4BP5ijPOc5SChhxuJ8Tfqp2JsrpthSdaEWirWlflNiR1dt1JNaUl70/s1596/image_2026-09-25_15-38-29%20(2).png

    តារាចម្រៀងរូបនេះថា អ្វីដែលនាងចង់ចែករំលែកជាមួយទស្សនិកជនគឺនាងបានបញ្ចប់សាកលវិទ្យាល័យតាមការចង់បានរបស់គ្រួសារ មានការងារធ្វើក្រៅពីអាជីពសិល្បៈ ឈានជើងចូលវិស័យការងារឯកជន និងបានកសាងអាជីពក្នុងវិស័យ អចលនទ្រព្យអស់រយៈពេលជាង៨ឆ្នាំ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ9-B5A88QzX9A1O4h2EQZw47mNG1CcVH8oALHilHUNdVEGp6P0gQPX8m21hrOsM0dTJJ-_TRBxFM9KFE-ar0Zz5A_UWFrFPdYKCVuq-sfvtuNG2t3NpOOHvKHI7bf8R3jzt5Xo3qyj359wTf4GrXCC7FgLvw7Gxk4htSIZlYPFArWs19GBzDY98XPBFg/s2048/image_2026-09-25_15-38-29%20(3).png
    ក្នុងរយៈពេលជាច្រើនឆ្នាំនាងបានឆ្លងកាត់បទពិសោធន៍ជាច្រើនដែលធ្វើឱ្យនាងកាន់តែធំជាងមុន អាចមើលថែខ្លួនឯងបាន មានការសម្រេចចិត្តខ្លួនឯងនិងមានភាពឯករាជ្យ ដូច្នេះនៅពេលនាងចង់ប្រឡូកក្នុងអាជីពម្តងទៀតគឺមានភាពងាយស្រួល។ ដូច្នេះវាជាបទពិសោធន៍មួយថាក្តីស្រមៃរបស់នាងនៅតែបន្តគ្រាន់តែរង់ចាំពេលវេលាមកដល់ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnd4gv_MbcbkeWgGgauAtCELfl-4Nz30b6NzMMPCA1lTicQdrufLN5Np_rRZU8cZnnwusHTrDOJRXBZXGAU-9CSLsZXmTP2AnIgYvrhfvNhbLbmwNeCNExRI0jRzR229-cmHpTZiJVdRY9RBMpyTREM-E_BJp6aC6tHt82zcAGzl2-IT5AOyh3Po-IcVg/s1818/image_2026-09-25_15-38-30%20(2).png

    អែនជែលឡា ថាអ្វីដែលនាងធ្វើក៏ចង់បញ្ជាក់ទៅកាន់សង្គម ក្រៅពីការច្រៀងគឺនាងអាចធ្វើអ្វីផ្សេងទៀត មានទាំងចំណេះដឹង ការគិតពិចារណាបានច្រើន ដោយមិនចង់កំណត់ខ្លួនឯងថា ជា «តារាចម្រៀងម្នាក់» តែមួយមុខនោះទេ៕