Home តារាជាតិ ម៉ៃកូ ខកចិត្តនឹងអ្នកមួយចំនួនរិះគន់ថាជោ.រក្រោយនាំជនបរទេសទៅទស្សនាអង្គរវត្ត

ម៉ៃកូ ខកចិត្តនឹងអ្នកមួយចំនួនរិះគន់ថាជោ.រក្រោយនាំជនបរទេសទៅទស្សនាអង្គរវត្ត

58
0

ម៉ៃកូ ដែលជាតារាសម្តែងនិងជាអ្នកបង្កើតមាតិកាមួយរូបបានបង្ហាញការខកចិត្តយ៉ាងខ្លាំងនៅពេលឃើញជាតិសាសន៍ឯងរិះគន់លោកថា «ជោរ» បន្ទាប់ពីខិតខំនាំជនបរទេសទៅទស្សនាប្រាសាទអង្គរវត្ត។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZzkkMkJo1hSYjEqq2Ud54FxWq_BlKlZe7c3DgUn2UpX-4t_9t4bcjXyyh3YmrcCAp95HMnSv_sGcYqZmUxUyQWxDJTzzhDgkT_oHaKmEro6VvXtKYJtJGq4tgfsT8grnZlEcf4qNqeR2z9qP4IzmjlYFt00RvaVQAEoOvd8HhD7eZn3pTuy-WGgfC15k/s1433/image_2026-09-25_14-53-09.png
    នៅថ្ងៃទី២៥ ខែកញ្ញា ម៉ៃកូ បានបង្ហោះវីដេអូមួយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ខកចិត្តតិចតួចដែរ»។ អ្នកបង្កើតមាតិការូបនេះបាននិយាយថា ជនបរទេសជិត១០០នាក់ដែលបានមកធ្វើការផងដើរលេងផង ដោយលោកនិងក្រុមការងារមិនបានភ្លេចនាំពួកគាត់ទៅទស្សនាប្រាសាទអង្គរវត្តនោះទេ។ អ្វីដែលទទួលបាន ម៉ៃកូ បាននិយាយលោកត្រូវបានគេរិះគន់ទៅវិញជាមួយនឹងពាក្យសម្តីថា «ជោរ» និងឱ្យខ្លួនបញ្ឈប់សកម្មភាពទាំងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdeINQlyQi2QZzfqP53cVq3B6ZfI2u0S-0KZFGCHkW0Oo1xT0XPw6WVMTsVF3zczjwksLz86rIQX4CTJ6I9gpqimi9SqBg6xW_OoCwKRtsj90uUJNT2c9bQayGpZ0JBhR6PabeNqqraI5ZOYv_YHS3kJ2XLObbGE6rh8DS-CneIOzHI-FAIuWDYVLGlN8/s1440/image_2026-09-25_14-53-08.png

    ម៉ៃកូ បាននិយាយថាលោកក្លាយជាមនុស្សជោរនៅពេលជនបរទេសមកលេងហើយបានថតវីដេអូផ្សព្វផ្សាយពីស្រុកខ្លួនឯង។ តារាសម្តែងក្នុងរឿង BL រូបនេះបន្ថែមទៀតថាមានមនុស្សច្រើនបានអរគុណលោកដែលបាននាំជនបរទេសមកទស្សនាតំបន់អង្គរ ផ្ទុយទៅវិញមានតែមនុស្សមួយក្រុមតូចប៉ុណ្ណោះដែលថាលោកជាមនុស្សជោរ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij-5I2gznLuLzC6XJd2LUL-LvVp-Z4W3cQAm3qV_IyCie_0xfFKoB3HaG1QqtMZeP77b0kxt3HDRlu9y3Clqf1h0OQNvP9jqp1NTAbR69zcewc4MrELGZEFI8U2zvJB_aBGPdG7fSzx8ZO49tOrd5WpnlbBadIvnlUWNX-JoX9fPhB26HufVWN5ZvwkOo/s2048/image_2026-09-25_14-53-09%20(2).png

    បន្ទាប់ពី ម៉ៃកូ បានលើកឡើងពីមតិមួយចំនួនដែលរិះគន់លោកទាំងលោកខំជំរុញឱ្យជនបរទេសមកទស្សនាកម្សាន្តនៅប្រាសាទអង្គរវត្តមានទស្សនិកជនជាច្រើនទៀតបានបញ្ចេញមតិលើកទឹកចិត្តមកកាន់អ្នកបង្កើតមាតិការូបនេះដោយកុំឱ្យខ្វល់ពីពាក្យសម្តីរិះគន់ទាំងនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSKc682rFwgcSK95jBYtmczI7dkEcoqjWUYjuEo_ScVHTNrT4KtN2WudBBS_WlWczKpc6Og4GtCbgxn_6nlbQnRA4wir9n9QRTc5K64Y7Ub7PIjqTdlOGSUy_2YXQw4rf72z_FOmgyS1fM3w5ZVd2QLBcroXlLPI1gZhC-Vcxs0FixELNW2Se3aspxZDc/s1433/image_2026-09-25_14-53-09%20(3).png

    មួយចំហៀងតូចជាពាក្យរិះគន់មួយចំហៀងគឺការលើកទឹកចិត្តប៉ុន្តែសម្រាប់ ម៉ៃកូ អ្វីដែលកកំពុងធ្វើគឺការបង្ហាញស្រុកខ្មែរឱ្យភ្ញៀវបរទេសបានឃើញនិងបានស្គាល់។ ព្រោះពេលជនបរទេសម្នាក់បានមកឈរនៅមុខអង្គរវត្ត ហើយថតរូប ថតវីដេអូ និងយកទៅចែករំលែកជាមួយមិត្តភក្តិរបស់ពួកគេនោះក៏ជាវិធីមួយដែលធ្វើឱ្យ កម្ពុជា និងប្រាសាទអង្គរវត្តទទួលបានការចាប់អារម្មណ៍កាន់តែទូលំទូលាយផងដែរ៕