Home តារាជាតិ រី ស្រីនេត កំពុងបញ្ចេញសម្រស់យ៉ាងស្រស់ស្អាតនៅលើឆាកអន្តរជាតិ

រី ស្រីនេត កំពុងបញ្ចេញសម្រស់យ៉ាងស្រស់ស្អាតនៅលើឆាកអន្តរជាតិ

87
0

កុំភ្លេចចូលរួមគាំទ្រតំណាងកម្ពុជា! រី ស្រីនេត កំពុងបញ្ចេញសម្រស់យ៉ាងស្រស់ស្អាតនិងទាក់ភ្នែកនៅក្នុងកម្មវិធី Miss Asia Pacific International 2026 នៅឯប្រទេសហ្វីលីពីន។ ទន្ទឹមនឹងការឈរតំណាងកម្ពុជាគេសង្កេតឃើញថាសន្ទុះការគាំទ្រចំពោះ រី ស្រីនេត ហាក់មិនសូវផុសផុលឡើងដូច្នេះក្នុងនាមជាខ្មែរត្រូវតែមានសាមគ្គីភាព ជួយលើកទឹកចិត្តនិងគាំទ្របវរកញ្ញាកម្ពុជាឱ្យស្មើមុខស្មើមាត់ប្រទេសដទៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghSlXnqW4MPZFIeVGqu22SwBQLkU4cNTlPhPltbDwiG3pQZ5MMZWUKXhcahOsnl4GojlZ-SAS3VPQr926DM2nAWyqDjnQVURmCrPvo7F0rPKAGNAikQFdEPLw2oQN3PgOfoTArMt-VJUs6_PAnHWQwi_VzEZ_3azYchfV-McymOwrey6_dPLd5DXfwnj4/s1448/image_2026-09-25_09-27-41.png

ការឈរលើឆាកអន្តរជាតិមិនមែនជារឿងងាយស្រួលឡើយចាប់តាំងពីការហ្វឹកហាត់ ការរៀបចំខ្លួន រហូតដល់ការប្រឈមមុខជាមួយបេក្ខនារីមកពីបណ្តាប្រទេសជាច្រើន។ រី ស្រីនេត ក៏ត្រូវប្រឹងប្រែងបង្ហាញសមត្ថភាពរបស់ខ្លួនដើម្បីធ្វើឱ្យទង់ជាតិកម្ពុជាមានវត្តមាន និងត្រូវបានគេស្គាល់នៅលើឆាកមួយនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMDjaDahEWJT5MIdHHY8NU-G5z4DjEXOtnyJRP2PHuISFtNJhWOmdyvweP7p3iFPWvT88fAlOG5c_d2lMBXe6PGOJUUBRKhuUkDxCe3rIRJ4uJLjECJU3wamE6cZWHoM9RpwKgafiNdIOablPM4mYmclhb9TxuKCD5LCL6gnOhvZJj3BWpFbSizLFXs5M/s1324/image_2026-09-25_09-27-42%20(2).png

អ្វីដែលកំពុងក្លាយជាចំណាប់អារម្មណ៍មួយទៀតគឺកម្លាំងគាំទ្រពីអ្នកគាំទ្រកម្ពុជា។ ខណៈតំណាងប្រទេសនានាទទួលបានការគាំទ្រយ៉ាងក្លៀវក្លាពីអ្នកគាំទ្ររបស់ពួកគេការចូលរួមបង្ហាញកម្លាំងគាំទ្ររបស់ខ្មែរយើងក៏ជាផ្នែកមួយដែលអាចផ្តល់កម្លាំងចិត្តដ៏មានន័យដល់តំណាងកម្ពុជារបស់យើងផងដែរ។ រី ស្រីនេត កំពុងឈរនៅលើឆាកក្នុងនាម «កម្ពុជា» ហើយនៅពីក្រោយនាង គឺជាកម្លាំងចិត្តរបស់ប្រជាជនខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvHugTKkx9-PPPkEqSi1CabEGkLmiBvm982GFjs4WSj6ib6ka7zElxf9GyWYZRchifCFiSa5iCLJe9ee9aZ8DemOJLh_wcBCp1F6EJGCgwA8sszf3YUXO5KsYSOznbY-sb2zdcB2wL3klBWyuqunv7MS_05CI3I5-IRKSAPVea54YeQLwZ9kcQ7v0EX6U/s2048/image_2026-09-25_09-27-45.png
គួរឱ្យដឹងថា រី ស្រីនេត បានឆ្លងកាត់ការប្រកួតបវរកញ្ញាធំក្នុងស្រុកចំនួនពីរដងគឺ MGC 2024 និង Miss Supranational Cambodia 2026 មុននឹងទទួលតំណែងជា Miss Asia Pacific Cambodia 2026 ។ នេះក៏ជាលើកដំបូងផងដែរសម្រាប់តារាសម្តែងរូបនេះដែលមានឱកាសតំណាងកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិក្នុងវិស័យបវរកញ្ញា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm_rVeWulC8th0F3MwMybO0xs2OgxsgieOjkLXVV00Vloe-ZpqBBu1opKnSEii9Ep2yxn21RdsaTCel6gDEb_np3u592p5g3Z3LsriEbQHem3VC48zBUc9ucWtPrX3-iZr2l6jQd_BN7aSAcDu1cLEWbklVM5CdUAb5Aa81M6Rk3NvDwccnZSvVWyf9CU/s2048/image_2026-09-25_09-27-46.png

គួរបញ្ជាក់ផងដែរថាកម្មវិធី Miss Asia Pacific International គឺជាកម្មវិធីមួយដែលមានការរៀបចំតាំងពីយូរណាស់មកហើយដោយគោលដៅរបស់កម្មវិធីរួមមានការផ្តល់វេទិកាឱ្យស្ត្រីអភិវឌ្ឍជំនាញ ទំនុកចិត្ត ភាពជាអ្នកដឹកនាំ និងការចូលរួមក្នុងសហគមន៍អន្តរជាតិ។ វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦៕