Home តារាជាតិ ដេត ស្រីនាឌ លើកស្ទួយវប្បធម៌ខ្មែរបង្ហាញជាតួអង្គ «យាយសុខ» ដែលថៃព្យាយាមដណ្តើម

ដេត ស្រីនាឌ លើកស្ទួយវប្បធម៌ខ្មែរបង្ហាញជាតួអង្គ «យាយសុខ» ដែលថៃព្យាយាមដណ្តើម

87
0

ទោះបីជាបញ្ចប់ការប្រកួតបវរកញ្ញាឬលែងឈរនៅលើឆានអន្តរជាតិតំណាងប្រទេសក្តីប៉ុន្តែ ដេត ស្រីនាឌ Miss Charm Cambodia 2025 ត្រូវបានទស្សនិកជនមើលឃើញថានាងសស្រាក់សស្រាំងផ្សព្វផ្សាយពីវប្បធម៌ខ្មែរមិនដាច់។ ជាក់ស្តែងស្របពេលអ្នកជិតខាងចង់ដណ្តើម «យាយសុខ» មកធ្វើជារបស់ខ្លួន ស្រីនាឌ បានតុបតែងខ្លួនបែបបុរាណដែលបំផុសគំនិតពីដូនតារបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwbZGNpDprPDNTXlJCJ1sA45ljHHs9mSL8NNSsIRWQ4ryJ8ItNHtq1TM2jusDKHaBZ5dcSvRrLEPWBSuVBQRyqzI09QWRErnY4OLFz1S8PAoMMDH7nXy8I0aDWvu6cblk820vPgyxb2GdbNb8S60qQp3DRuk4-LW5oGnLgXnWmtdq-YWpxsTY9hr4E3d8/s2048/image_2026-09-24_15-01-54.png
កម្ពុជាមានភ័ស្តុតាងនិងឯកសារច្បាប់ពីអន្តរជាតិគ្រប់គ្រាន់ ១០០% ក្នុងការបញ្ជាក់ថា ទាំងប្រវត្តិនៃវប្បធម៌ «ស្បៃពានា» និងទាំងផ្ទាំងរូបភាពប្រវត្តិសាស្ត្ររបស់ «លោកយាយសុខ» គឺសុទ្ធតែជារបស់ខ្មែរ និងជនជាតិខ្មែរ។ ទោះបីជាយ៉ាងនេះក្តីភាគីថៃមិនព្រមទទួលស្គាល់ការពិតបង្កើតរឿងប្រឌិតបោកប្រាស់ចិត្តខ្លួនឯងថា «យាយសុខ» គឺជាជនជាតិថៃនិងដណ្តើមធ្វើជាកម្មសិទ្ធិទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbXgWKN8F7Cc3RM_YMSUhOGVHCKFV7M8NWbb_pYdW-aavTnLAqxPnuGEu9mUIXaEIxgfFqfy8tbLUkYpWj80YTAGw9HX2taPRTp5pbKZNAopuBO85_OkKc1gYx3wHpdidSqOVYD-OAv2Yii6mGx8aZZ_ftuz2cEkLLBLIEN5XQXiJ-Qo_i08phIwtGiUs/s2048/image_2026-09-24_15-01-49.png
នៅយប់ថ្ងៃទី២៣ ខែកញ្ញា ដេត ស្រីនាឌ បានបង្ហោះវីដេអូមួយជាមួយនឹងខ្លឹមសារថា «ឆ្លងភពទៅសម័យលោកយាយលួត សុខ ព្រោះ ខ្មែរជាម្ចាស់នៃវប្បធម៌ និង អរិយធម៌ ដ៏រុងរឿងមួយនេះ ដូច្នេះយើងមិនខ្លាចនឹងបង្ហាញទេ ព្រោះចោរជិតខាងខ្លះ ចូលចិត្តឈ្លានពានណាស់ បន្ទាប់មកវាដើរស្រែកដាក់គេ ថាគេជាចោរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbKkSfSzBHhsBCggftudsJtq9GbW12Qfo3keWXAZ_Z4qPkrFRS9OV8te8t5uaXiWuq4ifxAGA9UJXyqKP7Fk2WA9rHTGiwR3ci-bW8O253ZyhXp23ANXdLufiyy2wrdhkYXY6cifAqqc5G6f2HopLMV7-2lWz84AkW69SiRKIOR11fZOJ5KbcWIsdRNy4/s2048/image_2026-09-24_15-01-51%20(2).png

វីដេអូរបស់ Miss Charm Cambodia 2025 បានធ្វើឱ្យអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំងខណៈដែលអ្នកលេងបណ្តាញសង្គមថៃឆេះឆួលដល់ចុងច្រមុះបានចូលមកខម្មិនយ៉ាងក្តៅគគុកនៅពីក្រោមការបង្ហោះរបស់បវរកញ្ញារូបនេះ។
មែនទែនទៅ ជារឿយៗ ដេត ស្រីនាឌ ជាបវរកញ្ញាខ្មែរម្នាក់ដែលសស្រាក់សស្រាំងបង្ហាញពីវប្បធម៌ខ្មែរជាច្រើនជំនាន់ផ្សេងៗគ្នាទាំងការរាំរបាំព្រះរាជទ្រព្យ និងឈុតជាអប្សរាខ្មែរយ៉ាងស្រស់ស្អាតដែលប្រទេសខ្លះកើតចិត្តចង់បានតជំនាន់តកូនតចៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq7ThKjLqsLcoMskDWEuwlNmgy6tByqLzz-NNwk8xeIiCQVRwWTnsNyjVSSlWndPEXW_PbyF_ciQAQy28vP3Kt4YjkJM4Z25RxwGhudquouA2MGkSH6l9BwP3HNOsUb1rbqNBNO-Kn4voGRH_UqKiHyDtk4CqsmjCnrl937IrBTEjmWmqza1vrgro0Uz4/s2048/image_2026-09-24_15-01-53.png

ដេត ស្រីនាឌ បានធ្វើឱ្យមហាជនចាប់អារម្មណ៍កាន់តែខ្លាំងបន្ទាប់ពីបានជាប់ចំណាត់ថ្នាក់ Top 20 Miss Charm 2025 ដែលនាងជាអ្នកបើកទ្វារកម្ពុជាចូល TOP លើកដំបូងសម្រាប់ការប្រកួតនេះ។ លើសពីនេះ ដេត ស្រីនាឌ បានធ្វើវីដេអូ Trend របស់តារាចម្រៀងប៉ុប ផឿង មីជី ដោយបញ្ជូលនូវវប្បធម៌ខ្មែរនិងវៀតណាមយ៉ាងស្រស់ស្អាត៕