Home ព័ត៌មានជាតិ ភស្តុតាងរស់ ២៥ ខេត្ត-ក្រុង៖ ស្រ្តីខ្មែរមានទម្លាប់ពានាស្បៃតាំងពីរាប់ពាន់ឆ្នាំមុន

ភស្តុតាងរស់ ២៥ ខេត្ត-ក្រុង៖ ស្រ្តីខ្មែរមានទម្លាប់ពានាស្បៃតាំងពីរាប់ពាន់ឆ្នាំមុន

289
0

ម្ចាស់រូបថត មិនមែនជាម្ចាស់វប្បធម៌! ទំព័រហ្វេសប៊ុកស្រាវជ្រាវអំពីវប្បធម៌ និងប្រវត្តិសាស្រ្តខ្មែរ «បុរាណាចារ្យ» បានចេញមុខបកស្រាតច្បាប់អន្តរជាតិ និងទម្លាយភស្តុតាងរស់យ៉ាងច្បាស់ៗ ឆ្លើយតបនឹងក្រសួងវប្បធម៌ថៃដែលចង់ឆ្លៀតឱកាសយកលេសរឿងរូបថតឆ្នាំ ១៩០៦ មកដណ្ដើមទាមទារសិទ្ធិវប្បធម៌ខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigAiifxXKpEPDQg12udiIO0ictehanQke2rDmqcfjA3Y-HJ1yVHdUdcPNIpOdD2HqFJC7alNeAfpMpxFAcf8eoFB1so0cODt_V9C9DOGXIdl6sKgDjs-Sy5yXpQrr46drP55c-EDbYGpww2JKdcJOUnTsxkC45XT6sLcmvSk6wl43eUGMhiMJ0zdZZuc0/s1176/photo_2026-09-22_11-18-32%20(2).jpg
___________
រវាងម្ចាស់រូបថត និងម្ចាស់វប្បធម៌ពិតប្រាកដ តើមួយណាមានតម្លៃជាង? ទំព័រហ្វេសប៊ុក «បុរាណាចារ្យ» ដែលតែងចែករំលែកចំណេះដឹងទាក់ទងទៅនឹងវប្បធម៌ និងសិល្បៈខ្មែរ បានវាយបកទៅកាន់ថៃចំៗដែលចង់ឆ្លៀតឱកាសបន្លំយកលេសរឿងរូបថតឆ្នាំ ១៩០៦ មកកេងប្រវ័ញ្ច និងទាមទារវប្បធម៌ខ្មែរ យ៉ាងដូច្នេះថា៖ រឿងកម្មសិទ្ធិលើក្រដាសរូបថតជារឿងផ្សេង តែកុំយកលេសហ្នឹងមកកេងប្រវ័ញ្ចទាមទារអត្តសញ្ញាណវប្បធម៌ខ្មែរទាំងបំពាន។ វប្បធម៌ពានាស្បៃរបស់ខ្មែរមានអាយុកាលចំណាស់រាប់ពាន់ឆ្នាំ ហើយនៅតែបន្តរក្សាមកដល់សព្វថ្ងៃ ដោយនៅកម្ពុជា ២៥ ខេត្ត-រាជធានី ស្ត្រីខ្មែរនៅតែបន្តរក្សាទំនៀមទម្លាប់ពានាស្បៃយ៉ាងរស់រវើកនៅឡើយទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmf2bZsGDcCu9vCrnTWzK_J241i4jZkB_PHhZQWTgYARoey3G8A4bIvzvKut54agZpqN0P4TZnMGezq8G7tCPy-v15BO_evnFXyJbGrHVYB2dTIs9_gQ8g4j67IVkHovYui7sY2GFJnKiugaQF-cp3TCSrn48QzUQ0ZtOWAbDweL5t1Pvfalnjnr-akC0/s960/photo_2026-09-22_11-18-32%20(3).jpg
តាមរយៈអត្ថបទដែលបានសិក្សាស្រាវជ្រាវយ៉ាងលម្អិត រួមជាមួយភស្តុតាងរូបភាពដ៏មានទម្ងន់ ទំព័រ «បុរាណាចារ្យ» បានលាតត្រដាងថា នៅក្នុងកិច្ចពិធីសាសនា បុណ្យទាននានាមិនថាតូចឬធំនោះទេ ស្ត្រីខ្មែរតែងពានាស្បៃជាប់នឹងកាយជាប្រចាំ ជាការបង្ហាញពីការគោរព ភាពសមរម្យ និងទម្លាប់ជាប្រពៃណីរបស់ពួកគាត់ ដែលបានទទួលជាមរតកតៗគ្នាពីបុព្វជនជំនាន់មុនមក។ ការនេះយើងប្រទះឃើញថា ស្ត្រីខ្មែរក្នុងវ័យចំណាស់មានទម្លាប់ពានារបៀបនេះ ដូចៗគ្នាគ្រប់២៥ខេត្តរាជធានី សបញ្ជាក់ពីទំនៀមទម្លាប់មរតកវប្បធម៌អរូបី ដែលខ្មែរស្នងបន្តគ្នាមក ត្បិតថាសម្លៀកបំពាក់ការស្លៀកពាក់ មានដូចជា សំពត់ អាវ មានការផ្លាស់ប្ដូរទៅតាមសម័យកាលក៏ពិតមែន ប៉ុន្តែអ្វីដែលជា ឫសគល់អត្តសញ្ញាណ នោះគឺ ស្បៃពានា នៅតែបន្តប្រតិបត្តិរហូតមកដល់សព្វថ្ងៃនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDDC7-MUmFuwIYLtA9CIgOlfAnwjWkXg2ltb6COELNXCeNn9Bm3dFEkp_8Ydr4pj3Z-Pjo1iBfpgb12hvqg_fB3BKUZzpp8CKpRUE60Rf1qDcZrC4JQnB0xZAMSyMpryRChPksGdDAobDaGeEuXpkPhP7zUzoJkD55lf7hg3u0rWBLFceya6BvXpIJImA/s960/photo_2026-09-22_11-18-32%20(4).jpg
ការពានាស្បៃនៅលើអាវដៃវែង ត្រូវបានប្រទះយ៉ាងហោចណាស់គឺ តាំងពីសម័យលង្វែកមកម៉្លេះ តាមរយៈឯកសាររបស់ពួកបរទេស ដែលមកបំពេញពាណិជ្ជកម្មនៅ តំបន់អាស៊ីអាគ្នេយ៍ ។ ការពានាស្បៃនេះមានមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបង្ហាញពីឫសគល់យ៉ាងពិតប្រាកដនៃការប្រើប្រាស់ស្បៃប្រភេទផ្សេងៗក្នុងសង្គមខ្មែរ ដែលយើងសព្វថ្ងៃនេះប្រទះឃើញការប្រើប្រាស់ស្បៃស្ថិតក្នុងបែបបទពានាឬប្រហាក់ប្រហែលយ៉ាងច្រើនស្ធឹកដូចជា ស្បៃនាងក្នុងទម្រង់ល្ខោនរបាំ ស្បៃក្នុងសម្លៀកបំពាក់មង្គលការ កន្សែងពានានៃសម្លៀកបំពាក់ប្រពៃណី(ពានាកន្សែងបែបភ្នំពេញ) ការពានាស្បៃក្នុងសម្លៀកបំពាក់បែបបុរាណឧត្តុង្គ លង្វែកជាដើម។ ដូចនេះ ការពានាស្បៃ ក្នុងសង្គមខ្មែរគប្បីត្រូវបានសិក្សា ស្រាវជ្រាវ អភិរក្ស មរតកវប្បធម៌អរិយធម៌ដ៏វិសេសវិសាលបង្ហាញពីអត្តសញ្ញាណជាតិ មួយនេះអោយបានត្រឹមត្រូវ ជាមរតកដល់កូនចៅជំនាន់ក្រោយតទៅមុខទៀត។May be an image of text

ខណៈដែលក្រសួងវប្បធម៌ថៃ បានចេញមុខប្រតិកម្មយ៉ាងខ្លាំងក្លាមកលើកម្ពុជា រឿងរូបថត ១សន្លឹក ដែលកម្មវិធីប្រឡងបវរកញ្ញាចក្រវាលកម្ពុជា បានច្រលំយកទៅប្រើប្រាស់បង្ហាញពីវប្បធម៌សម្លៀកបំពាក់ស្ត្រីខ្មែរនោះ ទំព័រ «បុរាណាចារ្យ» បានចោទជាសំណួរដ៏ចាក់ដោតមួយឡើងថា «ម្ចាស់វប្បធម៌និងម្ចាស់រូបថត៖ តើមួយណាមានតម្លៃជាង?»។ ការមានសិទ្ធិលើរូបថត គឺមានសិទ្ធិត្រឹមតែលើស្នាដៃបច្ចេកទេស និងការរក្សាសន្លឹកក្រដាសរូបថតប៉ុណ្ណោះ ប៉ុន្តែវាមិនស្មើនឹងការមានសិទ្ធិលើអរិយធម៌នោះទេ។ អ្នកថតរូបអាចថតជាប់ប្រាសាទបុរាណមួយ ហើយក្លាយជាម្ចាស់រូបថត ប៉ុន្តែបុគ្គលនោះមិនអាចកែសរសេរប្រវត្តិសាស្ត្រដើម្បីធ្វើជាម្ចាស់នៃប្រាសាទនោះឡើយ ដូចគ្នានឹងការថតជាប់ស្ត្រីស្លៀកពាក់ប្រពៃណី គឺមិនអាចយកមកធ្វើជាលេសដណ្តើមយកវប្បធម៌នៃការស្លៀកពាក់នោះធ្វើជាកម្មសិទ្ធិផ្តាច់មុខបានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX_L01QZGr9HHdZFvI5S0zPW-vEBLQW9Z4shL0ySt_qpg26UjsgnVJx28mlZYo1dDWSlf9MFKHrp3cfMscMYcRhSLB8TNoe9O2SdEEuwvsdr9fcQoXmVF1ZSieq0HkvCm0yA1SOf5gDmXbUtGOlPqkgDbviGFugIL9tdESnlbIRguQYfJF0YUUdMrJCMs/s776/photo_2026-09-22_11-18-32.jpg

ជារួមមក សំណេរលាតត្រដាងការពិតរបស់ទំព័រ «បុរាណាចារ្យ» គឺជាអាវុធគំនិតដ៏មុតស្រួច ក្នុងការជួយពង្រឹងទម្ងន់ផ្លូវច្បាប់ និងប្រវត្តិសាស្ត្រ ដើម្បីការពារព្រលឹងជាតិ និងអត្តសញ្ញាណខ្មែរ។ ករណីនេះបានជម្រុញឱ្យយុវជនខ្មែរគ្រប់រូប កាន់តែយល់ច្បាស់ពីតម្លៃនៃមរតកដូនតា និងរួមគ្នាប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីផ្សព្វផ្សាយការពិត និងរក្សាកិត្យានុភាពអរិយធម៌ខ្មែរនៅលើឆាកអន្តរជាតិឱ្យបានរឹងមាំយូរអង្វែងតទៅ៕