Home តារាជាតិ ហ្វីយ៉ាតា ទម្លាយអារម្មណ៍ឈឺចាប់ខ្លាំងស្របពេលចែករំលែកមានរូប ប្រាសាទ ដាវីន

ហ្វីយ៉ាតា ទម្លាយអារម្មណ៍ឈឺចាប់ខ្លាំងស្របពេលចែករំលែកមានរូប ប្រាសាទ ដាវីន

143
0

ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានចែករំលែកវីដេអូចាស់ក្នុងថ្ងៃគ្រងមកុដដែល ប្រាសាទ ដាវីន ជាអ្នកបំពាក់ឱ្យអមដោយការឈឺចាប់ និងពាក្យពេចន៍ដែលកប់ទុកមកជាយូរហើយ។ មិនត្រឹមតែប៉ុណ្ណោះ ហ្វីយ៉ាតា ក៏បានលើកឡើងពីបញ្ហាថ្មីៗនេះដោយនិយាយថាសុខចិត្តយកដៃគូជម្លោះរបស់នាងឡើងលើឆាកដែលត្រូវជាថ្ងៃដែលនាងផ្ទេរមកុដ។ ទោះបីជា ហ្វីយ៉ាតា មិនបញ្ចេញឈ្មោះចំៗក្តីប៉ុន្តែមនុស្សជាច្រើនដឹងថានាងចង់សំដៅទៅកាន់នរណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbbNvHxVOqZ-NXyvR1E41dm04rhYiT59DnwI-spHTtUHv_jBWpfOd75Kh4vyAuXjiW0JfyrxlqyflPTdDvoUF-gurgdi5vuwiPfr9RXUUVE5K_wK0h8Zy1rHxOFMh7luk94y5bU3q94CUpmUND2G106iRptn4OH-DqBYRtYRkdDeVRlA_sKdo1B2SCh4E/s2142/image_2026-09-22_09-17-17.png

នៅយប់ថ្ងៃទី២១ ខែកញ្ញា ហ្វីយ៉ាតា បានចែករំលែកវីដេអូចាស់មួយដែលបង្ហាញពី ប្រាសាទ ដាវីន បំពាក់មកុដនាងក្នុងថ្ងៃដែលនាងឈ្នះក្លាយជាម្ចាស់មកុដបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥។ តាមរយៈសារដែលបានចែករំលែក ហ្វីយ៉ាតា បានអះអាងថា បន្ទាប់ពីនាងជាប់មកុដមានការគំរាមកំហែងផេក Miss Universe Cambodia កុំឱ្យផ្សព្វផ្សាយ ឬ Promote អំពីនាងបើមិនដូច្នេះទេនឹងមានការប្តឹង។ សូម្បីតែផេកក្រៅប្រទេសមួយចំនួនដូចជានៅប្រទេសហ្វីលីពីនក៏មានការបង្អាក់ដំណើរដោយបង្ហាញប្រាប់គេថាជាបវរកញ្ញាដែលក្រុមហ៊ុនមិនទទួលស្គាល់ឡើយ។ ហ្វីយ៉ាតា បានរៀបរាប់ថា នាងមានអារម្មណ៍ថា ត្រូវបានដាក់សម្ពាធ និងប្រឈមនឹងឧបសគ្គជាបន្តបន្ទាប់ ចាប់ពីយប់ដំបូងដែលនាងទទួលបានមកុដ រហូតដល់ថ្ងៃផ្ទេរតំណែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvS6pebJHpzQ9_e37ePkGIaOCRHfh7RRPhn_vpLCJ-TLkwOyrAZsbleJwtfOXkHCw9pEG5tCZ1vOn_JXyelRwE-mGI-Pbk4FRvfo-aXCB8gjgkUyqE0LiJhDjLqGddjxgC5sqe_cvuEwT2RFqBw24qf8suQrO10OMEDmZ3whVhU73qAyT5uj6G6rUJKQk/s2048/image_2026-09-22_09-17-18.png

បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានបង្ហាញទៀតថា មិនត្រឹមតែជាន់ឈ្លី កាច់បំបាក់នាងតាំងពីយប់ទីមួយដែលគ្រងមកុដលើក្បាលប៉ុណ្ណោះទេសូម្បីតែថ្ងៃចុងក្រោយជាថ្ងៃដែលនាងត្រូវផ្ទេរមកុដសុខចិត្តហៅបុគ្គលម្នាក់ទៀតដែលសឹងតែមួយប្រទេសដឹងហើយថា ពួកគេទាំងពីរនាក់មិនត្រូវគ្នា ខណៈម្នាក់នោះក៏ធ្លាប់និយាយដែរថាកន្លែងណាពាក់ព័ន្ធនាង គេមិនចង់ពាក់ព័ន្ធទេតែបែរជារួមដៃគ្នាមកជាន់ឆ្លៀតកិត្តិយសនាង។ អ្វីដែលរៀបរាប់នេះ ហ្វីយ៉ាតា ត្រឹមតែ១ភាគរយនៃការឈឺចាប់របស់នាងប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCSfxMD7jiBN4g57UyaoTQ9gk15nGq0g59riW-C0DQVhGt58Qp498TjKzsf_kNtr-giPAYeJSd1-G8Tv4ovbQkp9aft14q3XAPU4GixnVIrnq-ouZBuZIjOEJ3x7cFscP3qutKJ5kVcALL3rVdH1eawSCPfyJMCvDGlAm5Ndqp_YCIJIH3ZNnApRGVNis/s2048/image_2026-09-22_09-17-22.png

មិនត្រឹមតែខ្លឹមសារខាងលើនេះប៉ុណ្ណោះទេ ហ្វីយ៉ាតា បានបង្ហាញមួយផ្នែកទឪតដែលធ្វើឱ្យនាងមានអារម្មណ៍ឈឺចាប់ខ្លាំងគឺអតីត National Director និងក្រុមការងារ បានប្រាប់នាងថា គាត់ត្រូវបានដកចេញពីស្ថាប័ន។ ហ្វីយ៉ាតា បានហៅខ្លួនឯងថាជាបវរកញ្ញាតែលតោលត្រូវប្រឈមនឹងការប្រកួតអន្តរជាតិនៅស្រុកចោរដោយគ្មានអ្នកគ្រប់គ្រងឈរនៅពីក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgapGfcCejf-dssqmKf-mdhedVDcWYS5LKwLwXn0_5ylwxkT0Bmyei3ONc-kaJJUqFqFAX7wVZwmPHEK4umsg8KrN1T43mMGxE-P2kgQm5N-jjIE1gLh90tgAbarIPqBRMI9jWwXVMf0_jBSk-ze7MrTUq-PM1cwVOYchjncKOM2rogWWEvBSs-msw3u4I/s762/image_2026-09-22_09-19-01.png

ហ្វីយ៉ាតា ក៏បានអះអាងថាមិនដល់២៤ម៉ោងមុនពេលនាងត្រូវចាកចេញទៅប្រកួត មានការបង្កើតផេកថ្មីមួយដើម្បីផ្សព្វផ្សាយលិខិតដែលបញ្ជាក់ថាស្ថាប័នមិនទទួលខុសត្រូវចំពោះសុវត្ថិភាពប្រសិនបើនាងសម្រេចចិត្តចេញទៅប្រកួត។ ហ្វីយ៉ាតា បានបញ្ជាក់ថា នាងដឹងថាមានបុគ្គលណាខ្លះនៅពីក្រោយការផ្តល់យោបល់ពាក់ព័ន្ធនឹងលិខិតនោះ។ ទោះជាយ៉ាងណា ហ្វីយ៉ាតា បានបញ្ជាក់ថាស្ថានការណ៍ទាំងនេះមិនបានធ្វើឱ្យនាងបោះបង់ការប្រកួតឡើយ៕