យោងតាមការចុះផ្សាយរបស់ប្រភព Global Disasters News វិបត្តិផ្សែងអ័ព្ទពុលកម្រិតធ្ងន់បានប្រែក្លាយផ្ទៃមេឃក្រុង Palangkaraya ឱ្យទៅជាពណ៌លឿងទុំដូចភពអង្គារ ព្រោះតែមហន្តរាយភ្លើងឆេះព្រៃ និងអាកាសធាតុស្ងួតហួតហែងនៅតំបន់ Kalimantan ក្នុងទីក្រុង Palangkaraya ប្រទេសឥណ្ឌូនេស៊ី។
_______________
ទិដ្ឋភាពក្រុង Palangkaraya នៃកោះបរណេអូ ប្រទេសឥណ្ឌូនេស៊ី បានប្រែក្លាយជាអាប់អួរ និងលាតសន្ធឹងទៅដោយអ័ព្ទពុលដ៏ក្រាស់ឃ្មឹកដូចភពអង្គារយ៉ាងគួរឱ្យរន្ធត់ចិត្ត។ វិបត្តិផ្សែងអ័ព្ទពុលកម្រិតធ្ងន់ធ្ងរនេះ កំពុងតែវា.យប្រហារ និងទន្រ្ទានយកបរិយាកាសបរិសុទ្ធ ធ្វើឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ត្រូវរស់នៅទាំងដកដង្ហើមមិនរួច ខណៈភ្លើងឆេះព្រៃនៅតែបន្តរីករាលដាលឥតឈប់ឈរ។
.jpg)
យោងតាមការចុះផ្សាយព័ត៌មានគ្រោះមហន្តរាយទាន់ហេតុការណ៍ចុងក្រោយបង្អស់របស់បណ្តាញសារព័ត៌មាន Global Disasters News គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ ស្ថានភាពនៅក្នុងក្រុង Palangkaraya នៃកាលីម៉ាន់តាន់កណ្តាល ប្រទេសឥណ្ឌូនេស៊ី បានធ្លាក់ចូលទៅក្នុងភាពអាសន្ន។ ផ្សែងអ័ព្ទពុលដ៏ក្រាស់បានកាត់ផ្តាច់ចក្ខុវិញ្ញាណនៃការមើលឃើញក្នុងកម្រិតខ្ពស់ បង្កការលំបាក និងហានិភ័យគ្រោះថ្នាក់ខ្លាំងដល់អ្នកធ្វើដំណើរតាមដងផ្លូវ ដែលត្រូវបើកបរទាំងប្រថុយប្រថានក្រោមផ្ទៃមេឃពណ៌លឿងទុំចម្លែក។ ឫសគល់នៃមហន្តរាយនេះ គឺបណ្តាលមកពីគ្រោះភ្លើងឆេះព្រៃ ដែលកំពុងតែឆាបឆេះយ៉ាងខ្លាំងក្លា បូករួមនឹងលក្ខខណ្ឌអាកាសធាតុស្ងួតហួតហែង ដ៏អូសបន្លាយ។.jpg)
អ្វីដែលជាក្តីកង្វល់ និងគួរឱ្យព្រួយបារម្ភបំផុតសម្រាប់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងតំបន់ គឺការប្រែប្រួលអាកាសធាតុដែលធ្វើឱ្យរដូវភ្លៀង នៅក្នុងប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេព្យាករណ៍ថានឹងមានភាពយឺតយ៉ាវបំផុត ដោយអាចនឹងមកដល់នៅចុងខែវិច្ឆិកា ឯណោះ។ ការអូសបន្លាយនៃភាពស្ងួតហួតហែងគ្មានដំណក់ទឹកភ្លៀងរាប់ខែទៅមុខទៀតបែបនេះ នឹងធ្វើឱ្យប្រតិបត្តិការចុះបង្ក្រាប និងពន្លត់ភ្លើងឆេះព្រៃរបស់កងកម្លាំងសង្គ្រោះបន្ទាន់ កាន់តែជួបឧបសគ្គស្មុគស្មាញជាខ្លាំង ហើយវាអាចនឹងបន្តជម្រុញឱ្យកម្រិតពុលនៃខ្យល់អាកាសកើនឡើង គំរាមកំហែងដល់សុខភាពប្រព័ន្ធដកដង្ហើមរបស់មនុស្ស និងសត្វព្រៃក្នុងតំបន់កាន់តែធ្ងន់ធ្ងរ។
.jpg)
ជារួមមក វិបត្តិផ្សែងអ័ព្ទពុលពណ៌លឿងទុំគ្របដណ្ដប់ពេញផ្ទៃអាកាសនៅឥណ្ឌូនេស៊ីនាពេលនេះ គឺជាសញ្ញាព្រមានអាសន្នក្រហមផ្នែកបរិស្ថានដ៏ធំធេងលំដាប់តំបន់។ វាមិនត្រឹមតែបំផ្លាញសោភ័ណភាពភូមិដ្ឋាន និងកាត់ផ្តាច់ចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាទាមទារឱ្យមានអន្តរាគមន៍កម្រិតខ្ពស់ និងការត្រៀមលក្ខណៈផ្នែកសុខាភិបាលយ៉ាងដុតដៃដុតជើង ដើម្បីការពារអាយុជីវិតពលរដ្ឋ ស្របពេលដែលធម្មជាតិកំពុងដាក់ទណ្ឌកម្មដោយការបង្អង់រដូវភ្លៀងឱ្យមកដល់យឺតយ៉ាវ៕










