Home ព័ត៌មានអន្តរជាតិ រឿងរ៉ាវដ៏ចម្លែក! សេវាកម្មបង្កកសា.កស.ព ដោយសង្ឃឹមថានឹងរស់ឡើងវិញនៅ ២៥០ឆ្នាំក្រោយ

រឿងរ៉ាវដ៏ចម្លែក! សេវាកម្មបង្កកសា.កស.ព ដោយសង្ឃឹមថានឹងរស់ឡើងវិញនៅ ២៥០ឆ្នាំក្រោយ

437
0

តើអ្នកហ៊ានចំណាយលុយរាប់សែនដុល្លារ ដើម្បីឱ្យគេបង្កកសាកសពខ្លួនឯងផ្កាប់ចុះក្រោម ក្នុងក្តីសង្ឃឹមចង់រស់ឡើងវិញនៅ ២៥០ឆ្នាំខាងមុខដែរឬទេ? មជ្ឈមណ្ឌល Southern Cryonics នៅអូស្ត្រាលី កំពុងរងការជជែកដេញដោលខ្លាំង ក្រោយកិច្ចសន្យាទម្លាយថា «បើក្រុមហ៊ុនក្ស័យធន សា.កស.ពនឹងត្រូវយកទៅបោះចោល» ខណៈអ្នកវិទ្យាសាស្ត្រចាត់ទុកថាជាក្តីស្រមៃខ្យល់។
______________https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM4EOJ3q_Eb0UVxOsh6zgIkWLxQo_-OxadLN_vwkzi1M0n8OUFXKp3-y0Z78vM6mGpfuzEVzJ6A-GKAbDBIqnnzkm_y6o973p4lN9Al7wzn4oKKPnsTtX3XDQ9uuTWKLWMM9vL8z5krkrIoUSEt2H7Mpush5Z-0LrB1L2SX0k8bk5dTRrydgY0UwcpOlU/s1280/photo_2026-09-16_15-30-12%20(2).jpg
ទោះមានសង្ឃឹមត្រឹម ១០% ក៏ហ៊ានប្រថុយដើម្បីសាកល្បង! ពិភពលោកកំពុងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះភាពចម្លែកនៃសេវាកម្មបង្កកសាកសពមនុស្ស ដែលមានមនុស្សមួយចំនួនសុខចិត្តចំណាយប្រាក់រាប់សែនដុល្លារ តាំងពីពេលនៅរស់ម៉្លេះ ដើម្បីឱ្យគេបង្កករាងកាយរបស់ពួកគេភ្លាមៗបន្ទាប់ពីដកដង្ហើមធំចុងក្រោយ។ ការសម្រេចចិត្តដ៏ចម្លែកនេះ គឺធ្វើឡើងក្រោមបំណង និងក្តីសង្ឃឹមដ៏រវើរវាយមួយ ពោលគឺរង់ចាំឱ្យបច្ចេកវិទ្យានៅក្នុងរយៈពេល ២៥០ឆ្នាំខាងមុខ អាចជួយប្រោសឱ្យពួកគេមានជីវិតទីពីរ និងរស់ឡើងវិញសារជាថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKo-5-yeqDRsGfzevoGRCOEo9-87cKg4Xu0V4Vn_DGbau8mSDMs2n-IymITmCvH0vdvz8BwSfDajMEZttPVvK2uEzvqdF_MEJC0jAr46C7DAjBBoUKmvDUNGI-y_8z82VXto2loU3YLpqqoLn7t3_UwrWfi-dOAIGiRuiqlqkTn-C0jHYHuThWlseJHDA/s862/photo_2026-09-16_15-30-12%20(3).jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មានលំដាប់អន្តរជាតិ បានលាតត្រដាងពីមជ្ឈមណ្ឌលរក្សាទុកសាកសពដោយការបង្កកតែមួយគត់នៅអឌ្ឍគោលខាងត្បូង ឈ្មោះថា Southern Cryonics ស្ថិតក្នុងទីក្រុង Holbrook ប្រទេសអូស្ត្រាលី។ នៅក្នុងរោងចក្រឧស្សាហកម្មនេះ បច្ចុប្បន្នមានសាកសពចំនួន ៧ នាក់ ហើយ ដែលត្រូវបានគេដាក់ផ្កាប់ក្បាលចុះក្រោម នៅក្នុងធុងដែកថែបធំៗ ដែលមានផ្ទុកអាសូតរាវរក្សាសីតុណ្ហភាពត្រជាក់ស្រេបដល់ទៅ -១៩៦ អង្សាសេ។ មុននឹងដាក់បង្កក សាកសពត្រូវឆ្លងកាត់នីតិវិធីចាក់សារធាតុគីមីម្យ៉ាងដែលមានរយៈពេល ៨ ម៉ោង ហៅថា Vitrification ដើម្បីបំប្លែងកោសិកាឱ្យទៅជាសភាពដូចកែវ សំដៅការពារការខូចខាតរចនាសម្ព័ន្ធរាងកាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif3NTRItc3Wgzs0JpCc35Fk6jrZ84vaVPiB2g5AArTt6gO5EBs7-hF6j7KUl7iuvt372F6eWk4mMPSVfsu5Rog7xcdWrxciVD7KabMaCZUiP2LGUU-lb4EgkO3mdgUpzALxCpJUOQ-imrDGufu3s_8NWa4Qj0FwdDam5HveZMjSVAuwven_j4pFPAPqjE/s465/photo_2026-09-16_15-30-12%20(4).jpg

ទោះជាយ៉ាងណា ភាពចម្លែកនៃសេវាកម្មនេះបានស្តែងឡើងកាន់តែច្បាស់ តាមរយៈលក្ខខណ្ឌកិច្ចសន្យាដ៏គួរឱ្យព្រួយបារម្ភ និងគ្មានការធានាពិតប្រាកដ។ លោក Peter Tsolakides ប្រធានក្រុមហ៊ុន Southern Cryonics បានទទួលស្គាល់ថា លទ្ធភាពដែលមនុស្សបង្កកទាំងនោះអាចដឹងខ្លួន និងរស់ឡើងវិញបន្ទាប់ពី ២៥០ ឆ្នាំ មានត្រឹមតែ ១០ ភាគរយប៉ុណ្ណោះ ហើយបច្ចេកវិទ្យាបច្ចុប្បន្នអាចបង្កការខូចខាតកោសិកាដែលមិនអាចស្តារឡើងវិញបាន។ អ្វីដែលហួសចិត្តជាងនេះទៅទៀតនោះ គឺនៅក្នុងកិច្ចសន្យាបានចែងយ៉ាងច្បាស់ថា ប្រសិនបើថ្ងៃណាមួយក្រុមហ៊ុនត្រូវក្ស័យធន សាកសពទាំងអស់នឹងត្រូវគេយកទៅបោះចោល ឬកម្ទេចចោលភ្លាមៗ ហើយប្រសិនបើអាចរស់ឡើងវិញបានមែន ក៏ត្រូវបង់ប្រាក់បន្ថែមមួយវគ្គទៀត ដែលមិនទាន់កំណត់ចំនួននោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYCU4o4U0Pkefj5FiZ34CuDBTEFm3cCh3sVWCAaUOUbSrB89HwV4F6b5k7ubW3B5DqM5kJRNFop6Hj-kwKPH4HTbH5QJKF_tLjw8Kb8Kuj3YAhFrrjBsDlF6zSMT7c9IHqmLt47D1C55q7XNtzHACQiHj2RWLHBHeiopRWl16UY6i4DM19PpwyyxIQqWo/s700/photo_2026-09-16_15-30-12.jpg

ងាកមកមើលផ្នែកវិទ្យាសាស្ត្រ និងអ្នកជំនាញវិញ ពួកគេបានចាត់ទុកសេវាកម្មចម្លែកនេះថាគ្រាន់តែជា «ក្តីស្រមៃខ្យល់» ដែលគ្មានភស្តុតាងជាក់ស្តែង និងជាជំនឿអរូបិយ ជាជាងវិទ្យាសាស្ត្រពិតប្រាកដ។ ជារួមមក ថ្វីបើត្រូវរងការរិះគន់ និងចាត់ទុកថាជារឿងចម្លែក រវើរវាយ និងខាតបង់ប្រាក់កាសដោយគ្មានការធានាពីសំណាក់អ្នកវិទ្យាសាស្ត្រយ៉ាងណាក៏ដោយ ក៏សេវាកម្ម Cryonics នេះ នៅតែជាច្រកចេញ និងជាទីពឹងផ្លូវចិត្តដ៏មានតម្លៃ សម្រាប់មនុស្សមួយចំនួនដែលចង់ទិញក្តីសង្ឃឹម និងឱកាសចុងក្រោយដើម្បីទទួលបាន «ជីវិតទីពីរ» ដ៏គួរឱ្យទន្ទឹងរង់ចាំនៅថ្ងៃអនាគត៕