យោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មានក្នុងស្រុកវៀតណាម ទីក្រុងហាណូយ និងផ្លូវខ្វាត់ខ្វែងជាច្រើនខ្សែរបស់វៀតណាម បានរងនូវការជន់លិចយ៉ាងខ្លាំងក្លា ដោយសារជំនន់ទឹកភ្លៀងធ្លាក់គំហុកខុសប្រក្រតី ស្របពេលដែលព្រះមហាក្សត្រថៃ ព្រះចៅ មហា វជិរាលង្ករណ៍ កំពុងបំពេញទស្សនៈកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសនេះ។ តើនេះជាភាពចៃដន្យនៃគ្រោះធម្មជាតិ ឬជាប្រផ្នូលហុងស៊ុយមិនល្អ ដូចដែលមនុស្សជាច្រើនកំពុងជជែកដេញដោលយ៉ាងណា?.jpg)
____________
ចៃដន្យ ឬនាំស៊យ? ប្រទេសវៀតណាមបានរាយការណ៍ពីគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ និងខ្លាំងក្លាបំផុត នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ម្សិលមិញនេះ បង្កការលិចលង់ទូទាំងរដ្ឋធានីហាណូយ។ ព្រឹត្តិការណ៍គ្រោះធម្មជាតិដ៏គួរឱ្យរន្ធត់នេះ បានកើតឡើងចំពេលដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ពោលគឺស្របពេលដែលព្រះមហាក្សត្រថៃកំពុងស្ថិតនៅក្នុងព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសវៀតណាម ដែលធ្វើឱ្យមហាជនជាច្រើនផ្ទុះការសង្ស័យ និងជជែកដេញដោលជុំវិញរឿងជំនឿប្រផ្នូលមិនល្អជាថ្មីម្តងទៀត។
.jpg)
យោងតាមការចុះផ្សាយរបស់សារព័ត៌មាននៅក្នុងស្រុកវៀតណាម បានឱ្យដឹងថា ជំនន់ទឹកភ្លៀងយ៉ាងគំហុកដែលបានធ្លាក់ស្រោចស្រពតាំងពីល្ងាចថ្ងៃទី១៤ រហូតដល់ព្រឹកថ្ងៃទី១៥ ខែកញ្ញា បានធ្វើឱ្យផ្លូវខ្វាត់ខ្វែង និងផ្លូវក្រោមដីជាច្រើនខ្សែនៅក្នុងរដ្ឋធានីហាណូយត្រូវលិចលង់យ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុនលូ និងប្រព័ន្ធរំដោះទឹកស្អុយក្រុងហាណូយបានកត់ត្រាបរិមាណទឹកភ្លៀងនៅតំបន់ Yên Sở រហូតដល់ទៅ ២៧០,៤ មីលីម៉ែត្រ ដែលកម្រិតនេះបានធ្វើឱ្យទឹកកើនឡើងជម្រៅពី ២០ ទៅ ៤០ សង់ទីម៉ែត្រ បណ្តាលឱ្យចរាចរណ៍ត្រូវកកស្ទះរាប់គីឡូម៉ែត្រ និងធ្វើឱ្យយានយន្តជាច្រើនគ្រឿងត្រូវរលត់ម៉ាស៊ីនកណ្តាលទឹកជំនន់ជម្រៅស្មើនឹងជង្គង់។
.jpg)
គ្រោះមហន្តរាយធម្មជាតិភ្លាមៗនេះ បានបង្កើតជាភាពចៃដន្យដ៏គួរឱ្យខ្លាចមួយ ដែលធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍ និងយកមកជជែកវែកញែកយ៉ាងក្តៅគគុក ព្រោះហេតុការណ៍លិចលង់ទូទាំងទីក្រុងហាណូយនេះ បានកើតមានចំពេលព្រះរាជវត្តមានស្ដេចថៃ ព្រះចៅ មហា វជិរាលង្ករណ៍ និងព្រះមហាក្សត្រិយានី ស៊ូធីតា កំពុងស្នាក់នៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសវៀតណាម (ចាប់ពីថ្ងៃទី១៤-១៦ កញ្ញា)។ ភាពចៃដន្យនេះ ត្រូវបានមហាជនយកទៅប្រៀបធៀបទៅនឹងបណ្តាប្រទេសមុនៗ ដែលព្រះអង្គបានយាងទៅ ពោលគឺឱ្យតែទ្រង់យាងទៅដល់ទីណា ទីនោះជានិច្ចកាលតែងតែជួបប្រទះនូវហេតុការណ៍អាក្រក់ ឬគ្រោះមហន្តរាយធំៗជានិច្ច។
.jpg)
គួររំលឹកឡើងវិញថា នេះមិនមែនជាលើកទីមួយឡើយ ដែលមានភាពចៃដន្យបែបនេះកើតឡើង ជាក់ស្តែងកាលពីពេលកន្លងទៅ ក្នុងព្រះរាជដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនក្នុងនាមជាក្សត្រលើកដំបូង គ្រោះអគ្គីភ័យដ៏អាក្រក់មួយបានឆាបឆេះបំផ្លាញប្រាសាទបុរាណដ៏ចំណាស់ឱ្យម៉ត់ត្រឹមមួយប៉ព្រិចភ្នែក ធ្វើឱ្យប្រជាជនចិនដែលជឿលើហុងស៊ុយយល់ថាបណ្តាលមកពីចំហាយមិនល្អរបស់ទ្រង់។ ក្រោយមកទៀត នៅពេលយាងទៅបារាំង ស្រាប់តែបារាំងជួបរលកកម្តៅកើនឡើងជិត ៥០អង្សាសេជាប្រវត្តិសាស្ត្រ ហើយពេលយាងទៅប្រទេសឡាវ ឡាវក៏បានរាយការណ៍ពីការធ្លាក់ទឹកកក (Hailstones) ដ៏អាក្រក់បំផុតមិនធ្លាប់មាន។ ខ្សែសង្វាក់ព្រឹត្តិការណ៍អាក្រក់ៗទាំងនេះ បានធ្វើឱ្យមហាជនជាច្រើនចាប់ផ្តើមគិតថាវាលើសពីភាពចៃដន្យ តែអាចជា «ចំហាយរាសីមិនល្អ» របស់ស្តេចថៃទៅវិញ ជាពិសេសក្នុងចំណោមអ្នកដែលមានជំនឿស៊ប់ទៅលើរឿងហុងស៊ុយ និងប្រផ្នូលធាតុទាំងប្រាំ។

ជារួមមក ទោះបីជាវិទ្យាសាស្ត្រ និងពិធីការការទូតយល់ឃើញថា គ្រោះទឹកជំនន់លិចលង់នៅក្រុងហាណូយនាពេលនេះ គ្រាន់តែជាបាតុភូតធម្មជាតិ និងឧបសគ្គអាកាសធាតុក៏ដោយ ប៉ុន្តែវាបានក្លាយជាប្រធានបទដណ្តំដ៏ក្តៅគគុកនៅលើបណ្តាញសង្គម។ ការផ្សារភ្ជាប់ខ្សែសង្វាក់គ្រោះមហន្តរាយតាំងពីប្រទេសចិន បារាំង ឡាវ រហូតមកដល់វៀតណាម បានធ្វើឱ្យព្រះរាជដំណើររបស់ស្តេចថៃអង្គនេះ ជៀសមិនផុតពីការរិះគន់ និងការវាយតម្លៃតាមបែបជំនឿហុងស៊ុយពីសំណាក់មហាជនឡើយ៕









