Home តារាជាតិ ការពិតបទរបស់ រ៉េត ស៊ូហ្សាណា និង វណ្ណដា ចាប់ផ្តើមថតតាំងពីនៅស្ទូឌីយូ EMPIRE សហរដ្ឋអាម៉េរិក

ការពិតបទរបស់ រ៉េត ស៊ូហ្សាណា និង វណ្ណដា ចាប់ផ្តើមថតតាំងពីនៅស្ទូឌីយូ EMPIRE សហរដ្ឋអាម៉េរិក

476
0

ពិតជាសម្រិតសម្រាំងយ៉ាងពិសេសមិនមែនជាការបង្កើតឡើងភ្លាមៗ! ការពិតបទ «TIKI TIKI» របស់តារាចម្រៀង រ៉េត ស៊ូហ្សាណា និង វណ្ណដា ដែលកំពុងតែមានប្រជាប្រិយភាពនេះគឺកើតឡើងតាំងពីពួកគេទៅសម្តែងនៅសហរដ្ឋអាម៉េរិកមកម្ល៉េះ។ នេះមានន័យថាទម្រាំនឹងចេញលទ្ធផលមួយនេះគឺចំណាយពេល១ឆ្នាំឯណោះ។ ជាមួយនឹងសមិទ្ធផលដែលមានការស្តាប់ខ្ទង់លាន ហ្សាណា ក៏បង្ហើបថានឹងមានអ្វីភ្ញាក់ផ្អើលបន្ថែមទៀតផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguAF9tBP52Ul5aA2FHTHFZgtLkFvhLMVRm4Z9XQ3rw60Yif-GS6E8Ic9dnu7Ch1wrksa6YpdrKmhPoIzWGW7GFSx1f9xN_SxNgz_xyK2qTPYHXUQQRTrJdLsIM98DIAT-yZc-HKq1isjOCgc9nF6RvNtRWOe1AFoVv4vMtFE97XN6x0pIy6cwIvVHhfOc/s1634/image_2026-08-28_10-06-12.png

នៅយប់ថ្ងៃទី២៧ ខែសីហា រ៉េត ស៊ូហ្សាណា បានបង្ហោះវីដេអូមួយដែលបង្ហាញពីសកម្មភាពនៃការបង្កើតបទចម្រៀង «TIKI TIKI» ដែលបញ្ជាក់ថាទម្រាំនឹងចេញលទ្ធផលនៃបទនេះគឺបានឆ្លងកាត់ដំណាក់កាលជាច្រើន។ ហ្សាណា បានភ្ជាប់មកជាមួយនឹងសំណេរថា «ពីការបង្កើតបទចម្រៀង និងគំនិតផ្សេងៗ រហូតដល់ការនាំ TiKi TiKi ឱ្យកើតមានឡើងនៅ studio EMPIRE —Project មួយនេះ គឺជាដំណើរដ៏ពិសេសមួយសម្រាប់ខ្ញុំ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNI2uIHSXNFX4HzwkzcNCKRraRWJTg6uWFxPUkdtlDGUvteP08EbkvDjpzT4gw4m9Y9luCAajuHDVvPvFc5U0hWMPwofs7T_39BIpL3jSX8BV2Xuq5qT2ZRnKtwEp-86ZqnA_vPGJ6dkc_n-rOaLBoeVSepaB6E0ta0_gKRt5Ivp9WQhvpZ5FVxS6r7cY/s1758/image_2026-08-28_10-06-13%20(2).png
ការទម្លាយពីសំណាក រ៉េត ស៊ូហ្សាណា ខាងលើនេះបានធ្វើឱ្យអ្នកគាំទ្រស្ងើចសរសើរពីសមត្ថភាពរបស់នាងនិងក្រុមការងារយ៉ាងខ្លាំងពីព្រោះមួយបទនេះបានសម្រិតសម្រាំងខ្លាំងនិងបានថតសំឡេងនៅបន្ទប់ស្ទូឌីយូនៅឯសហរដ្ឋអាម៉េរិក។ ដំណើរការថតនេះក៏បានបន្តមកដល់ស្រុកខ្មែរខណៈ វណ្ណដា បានយកសំឡេងពិតៗពីការចាក់ Whisky ផ្ទាល់តែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnhFJ0WTkMzExdqf0SS4Vghoml5cNiVUU7FHcFE_gLjje7aSONL8Q6Fqh92bcI_y4mciGHgOmVwjToyk2hbjIlAvWMrO67W6oS5qysYYPJa1D5g-flyR9raUvgfTtA2LBPrlcpZCksJn8rJKObkbGKm4VUjMJP2ILfRvbkdpbIDnOlYLmhKe16Mw8OoKE/s2048/image_2026-08-28_10-06-13.png

គួរឱ្យដឹងថាការទៅដល់ស្ទូឌីយូ EMPIRE របស់ រ៉េត ស៊ូហ្សាណា គឺក្នុងពេលដែលនាងនិងសិល្បកររួមទ្រនំបានចេញទៅសម្តែងនៅសហរដ្ឋអាម៉េរិកកាលពីខែកក្កដា ឆ្នាំ២០២៥ ដែលរៀបចំដោយ Sabaidee Fest ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAmwMrvISshaXDsbotDRiZrbM9-QZXvHmy0-5wN4H8lyofhHM81_SHseKJx61ldRUjjJtA6BTlsx0H3fi8NtIBCHLwNOZIXE14i3DBvS8L0QgUCaA4q1f3-fTA-Ib2iEx4sjjAY-msmuomCm8Gbq3AL55nTGNbOXMTQr7D30vg8klxQatAmEPAA2ZmV-0/s2048/image_2026-08-28_10-06-14.png
ចេញផ្សាយនៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ វីដេអូចម្រៀង «TIKI TIKI» របស់ រ៉េត ស៊ូហ្សាណា និង វណ្ណដា មានការស្តាប់១.៤លានដងគិតត្រឹមព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។ ក្នុងពេលដែលទទួលបានការទស្សនាចំនួន១លានដងកាលពីរសៀលថ្ងៃទី២៦ សីហា រ៉េត ស៊ូហ្សាណា ក៏បានបង្ហើបនៅលើគណនីផ្ទាល់ខ្លួនថានឹងមានអ្វីភ្ញាក់ផ្អើលបន្ថែមទៀត៕