Home តារាជាតិ ទេព បូព្រឹក្ស លើកឡើងបែបនេះក្រោយការផាត់មុខរបស់ខ្លួនត្រូវគេចោ.ទប្រកាន់ក្នុងរឿងមិនសមរម្យ

ទេព បូព្រឹក្ស លើកឡើងបែបនេះក្រោយការផាត់មុខរបស់ខ្លួនត្រូវគេចោ.ទប្រកាន់ក្នុងរឿងមិនសមរម្យ

494
0

ប្រិយមិត្តដែលតាមដានតារាចម្រៀង ទេព បូព្រឹក្ស ប្រាកដជាដឹងហើយថាតារាស្រីរូបនេះនិយមតុបតែងខ្លួនជាមួយនឹងស្ទាយ៍ប្លែកៗមិនឱ្យជាន់គ្នាដែលសឹងតែគ្មានតារាខ្មែររូបណាហ៊ានធ្វើឡើយ។ ជាក់ស្តែងថ្មីៗនេះ ទេព បូព្រឹក្ស ក៏បានផាត់មុខជាមួយនឹងស្ទាយ៍ Fashion ប្លែកភ្នែកបន្តទៀតប៉ុន្តែលើកនេះមានមតិរិះគន់និងចោទប្រកាន់លើនាងក្នុងរឿងមិនសមរម្យប្រៀបធៀបនឹងករណីរបស់ ទ្រី សក្កដា ដែលជាមនុស្សញៀ.នថ្នាំ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0uooZ8028AclCheQ7CM7pmitsSeye864UzO7qDRVFJYPw-XKUFWLuhR2lrS77J_G7XHzrZpUeaQ3g6hvIxwWJqXOFY8xz_K6uOWYToBQfRDNi_h4qRlCGaUpAmYRSDY-bjmeH8OxJeI0lyxo5socUUMSX3Nhh4lylueDvtOj0jhpDKxgw76yE2XczaX4/s2048/image_2026-08-28_09-29-34.png
    បន្ទាប់ពីរងនូវភាពចម្រូងចម្រាសត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនគិតលើនាងមិនសមរម្យមិនអាចទទួលយកបានក្នុងការតុបតែងខ្លួនបែបនេះតារាចម្រៀង ទេព បូព្រឹក្ស បានចេញមកបញ្ជាក់ថាស្ទីលតុបតែងខ្លួនបែប Fashion នេះគឺនៅបណ្តាប្រទេសផ្សេងមានជាយូរមកហើយដូច្នេះនៅក្នុងស្រុកខ្មែរឱ្យមានម្នាក់ដែរទៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJHqpPnnBZelxoDXqgfUvczl_nz7h5-utb-moTWtCrg0Upg094TfqzOsuoC90MHga6AOdgnlpXEWdeO9aKP3mSn-SxZfzYhDyLELkLyoBvz0tLKBb7A30cDOO5QmBdJzxESGCIMaRQpM6q-z6ErdbQi6KOLavQa1HJTbiTEQuZ4UFlRpLrpzBzqrrrB_c/s2048/image_2026-08-28_09-29-35.png

    នៅរសៀលថ្ងៃទី២៧ ខែសីហា ទេព បូព្រឹក្ស បានសរសេរនៅលើហ្វេកប៊ុកផ្ទាល់ខ្លួនថា «ត្រៀម style មុខឱ្យហើយទុកផាត់ពេល TBP FAN PARTY។ ធ្វើមិចហ បើ ទេព បូព្រឹក្ស ចូលចិត្តអ្វីប្លែកៗចឹង»។ តារាចម្រៀងរូបនេះលើកឡើងទៀតថា ២០២៦ ស្តាយចឹងៗ ពិភពលោកគេធ្វើច្រើនហើយចឹងនៅខ្មែរឱ្យមាននាងម្នាក់ដែរទៅក្នុងនាមជាតារាល្បីម្នាក់ដែរខាងប្លែក Fashion ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRk9LKWQ3-onVkZq04gvrxz3F7CGL2HNSK2ocOlgfeZZoo9MnUlc-jqkpJIJUbrHJqJoQwPD21OGiK2zUuXA_G0Dg8Uu8JT32w3EaLaaiNgUnXpga848Ggk8OUpCWnGouN-kJrCEFZP0t3_ViVDGwVzIoIyYAiuTlcutkkBupHoPcKJKwIQz9hCbmT3a8/s2048/image_2026-08-28_09-29-37.png
    ការលើកឡើងនេះខាងលើនេះគឺបង្ហាញពីទស្សនៈរបស់ ទេព បូព្រឹក្ស ដែលចង់បង្ហាញពីភាពច្នៃប្រឌិត និងភាពខុសប្លែកតាមរយៈ Fashion និងការតុបតែងខ្លួន ជាជាងការដើរតាមស្ទីលទូទៅហើយនេះក៏មិនមែនទើបតែចាប់ផ្តើមឡើយ។ កន្លងមកនេះតារាស្រីរូបនេះតែងតែនិយមតុបតែងខ្លួនខ្លាំងៗ និងរិះរកស្ទីលថ្មីជានិច្ចមិនឱ្យអ្នកទស្សនាសុំាភ្នែកឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXyL5urW0kYeEm2qQkEsjL3BGAacv58_3x2A1fzxsxrFyp52aGphaAyNz72wXCC736D5LSXBeZPrYdzqtBdl4N4aC-oUTC_WfSVfYGO2Ucih3Q0zF0u80j8u6WvvjWd-1CFvudjGn19oSabV1wRb9B4gbh4MSl-aInBxF3dTZjEnflg-tUBlIuiJk3E3U/s2048/image_2026-08-28_09-29-39.png

    ក្រៅពីការតុបតែងខ្លួនបែបច្នៃប្រឌិត តារាចម្រៀង ទេព បូព្រឹក្ស ក៏មានស្ទីលផាត់មុខបែបធម្មតា ទៅតាមកម្មវិធីចូលរួមនីមួយៗហើយតែងតែទទួលបានការសរសើរយ៉ាងច្រើនពីទស្សនិកជនចំពោះសម្រស់របស់នាងដែលកាន់តែស្រស់ស្អាតឡើយពីមួយថ្ងៃទៅមួយថ្ងៃ៕