Home តារាជាតិ ជា សុជាតិ និងភរិយា ត្រៀមស្វាគមន៍កូនទី២ក្នុងឆ្នាំ២០២៧

ជា សុជាតិ និងភរិយា ត្រៀមស្វាគមន៍កូនទី២ក្នុងឆ្នាំ២០២៧

197
0

ធ្លាប់មានបំណងចង់បានកូនជាច្រើននាក់ពេលនេះ ជា សុជាតិ និងភរិយា ត្រៀមទទួលសមាជិកទី២ ក្នុងឆ្នាំ២០២៧។ ដំណឹងល្អនេះទទួលបានការជូនពរនិងអបអរសាទរយ៉ាងច្រើនពីអ្នកគាំទ្រ។ មានសមាជិកម្នាក់ទៀតនៅក្នុងរង្វង់គ្រួសារតារាចម្រៀងរូបនេះបានសារភាពថាចង់បានកូនស្រីប៉ុន្តែបើបានកូនប្រុសក៏ល្អដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhixcEGsybsWOJkmzjEChwHYut0xddP2dsKVypnHdsWNR27sdFNGAWhCYZYar9Ya18jxO6XXQIYNT_-MPxmsetfwKyrNm6Az_i5WgsSn9nWS8-FzMDt605wUEqQY3p2wcy9zXL8RyGM2MrQYqv08Olhd2w8BrlHrAWCmc4pGCqble1TeUB45zkVQVELgN0/s2048/image_2026-08-27_15-53-20.png
នៅយប់ថ្ងៃទី២៦ ខែសីហា អ្នកនាង រឹម លក្ម្សី និងតារាចម្រៀង ជា សុជាតិ បានបង្ហាញពីការពរពោះកូនទី២របស់ពួកគេដែលធ្វើឱ្យអ្នកទាំងពីរភ្ញាក់ផ្អើលទាំងយប់បន្ទាប់ពីទទួលបានកូនប្រុសច្បងឆ្លាតវៃ ខ្យូតគួរឱ្យស្រលាញ់បានជាង១ឆ្នាំ។ នេះក៏ជាអ្វីដែលពួកគេប្រាថ្នាចង់បានសមាជិកបន្ថែមផងដែរ ខណៈ ជា សុជាតិ ចង់បានកូនរហូតដល់៥ទៅ៦នាក់ឯណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPOLcX5ofNeu2G_bKmN67086e1lTW09pmE0hFrmWivDwexsMsi9O-sjVoCgTgCgqaqyWhKAu4mFRDnkZmZ5Xc8b1ME0CrDZy7NxVTJQGUjR2-alU7dc5akgTldbNCqe2-3LQXNPRYncY0WPZlYChsPznP9vLT1KgyMadqo-X1jwXWBtM9Oh6qxOFTATnQ/s2048/image_2026-08-27_15-53-22.png
នៅថ្ងៃទី២៧ ខែសីហា តារាចម្រៀង ជា សុជាតិ បានបង្ហាញថាភរិយារបស់លោកពរពោះកូនទី២បានចំនួន៥សប្តាហ៍៥ថ្ងៃហើយ ហើយរយៈពេល៣ខែទៀតពួកគេនឹងដឹងថាជាកូនប្រុសឬស្រី។ លោកក៏បានបង្ហាញថាសម្រាប់លោកចង់បានកូនស្រី តែបើជាកូនប្រុសក៏នៅតែល្អដូចគ្នា។ ជា សុជាតិ និងភរិយា រឹម លក្ម្សី បានស្វាគមន៍កូនដំបូងរបស់ពួកគេនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយដាក់ឈ្មោះថា ជា កម្ពុមុនិរាជ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAo3PZSQU3mT8RjTzxaZ7WlAzfSB7R_coPIQhxX0fr7ghEt4eT8lLvm42pF6vuOnmUS48fMf_6VeQoqI9FA62SkBS6wJsx8fYaXcWWa9nrtXOnKk7KuudVYflzRyk1L1gsr6s9lwjxhdH1V_ck3VeHt9M3Bcno-tORHBIN3o4CKqgepu0AEm_ehu5htlc/s960/image_2026-08-27_15-53-27.png
ជា សុជាតិ និងភរិយា បានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ២០២៤ ហើយអ្នកទាំងពីរតែងតែបង្ហាញភាពស្និទ្ធស្នាល ភាពផ្អែមល្ហែមស្រលាញ់យល់ចិត្តគ្នាជានិច្ចនិងពោរពេញដោយសុភមង្គល។ ការមានកូនទី២នេះ កាន់តែបន្ថែមសុភមង្គលដល់គ្រួសាររបស់សិល្បកររូបនេះ បន្ទាប់ពីលោកបានឆ្លងកាត់ដំណាក់កាលជាឪពុកកូនដំបូងអស់រយៈពេលជាងមួយឆ្នាំ៕