ទោះបីជាមានភាពរកាំរកូសទាក់ទងនឹងក្បួនខ្នាតមួយចំនួននៃវិស័យព្រះពុទ្ធសាសនានៅក្នុងវីដេអូចម្រៀង «ព្រហ្មលិខិត» របស់ ឱក សុគន្ធកញ្ញា ប៉ុន្តែគេមិនអាចបដិសេធបានទេថាបទនេះទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ នាយករដ្ឋមន្រ្តីនៃកម្ពុជាក៏បាននិយាយដល់បទចម្រៀងនេះដែលបទនេះបានជួយមួយផ្នែកនៃវិស័យទេចរណ៍នៅខេត្តសៀមរាបតាមរយៈចម្រៀង Trend ។
.png)
តាមប្រសាសន៍របស់នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លោកបានបញ្ជាក់ថា បទ «ព្រហ្មលិខិត» (ហៅក្រៅថាបទឆ្លងភព) បានធ្វើឱ្យមនុស្សជាច្រើនស្លៀកពាក់បុរាណខ្មែរ ថតពីប្លង់មួយទៅប្លង់មួយ ដែលជាការបំផុសគំនិតធ្វើឱ្យមានការកើនឡើងនៅក្នុងខេត្តសៀមរាបនារដូវកាលបៃតងដែលខុសប្លែកពីឆ្នាំមុនៗ។ ជាមួយនឹង Trend ថ្មីៗបានជំរុញឱ្យមានភ្ញៀវទេសចរដើរកម្សាន្តយ៉ាងណែនទោះមិនមែនជាថ្ងៃចុងសប្តាហ៍ក៏ដោយ។

នារយៈពេលចុងក្រោយនេះខេត្តសៀមរាបបានធ្វើឱ្យមានល្បីល្បាញដោយសារតែមានទីតាំងមួយហៅថា Matcha strawberry ។ ក្រៅពីកន្លែងនេះអ្នកទៅលេងខេត្តសៀមរាបបាននាំគ្នាលេង Trend បទ «ព្រហ្មលិខិត» របស់តារាចម្រៀង ឱក សុគន្ធកញ្ញា ដែលធ្វើឱ្យមានភាពល្បីល្បាញយ៉ាងខ្លាំងរហូតដឹងឮដល់នាយករដ្ឋមន្រ្តី។
គួរឱ្យដឹងថា ក្រៅពីបុគ្គលល្បីៗ និងអ្នកទៅលេងកម្សាន្តបានប្រើប្រាស់បទចម្រៀងនេះលេងតាម Trend នោះអ្នកនាង ឱក សុគន្ធកញ្ញា ក៏បានចូលរួមលេង Trend នេះដូចគ្នា។

«ព្រហ្មលិខិត» ត្រូវបានកែសម្រួលឡើងវិញបន្ទាប់ពីមានមតិប្រតិកម្មទាក់ទងនឹងការគ្រងស្បង់ចីពរខុសក្បួនខ្នាត។ ទោះបីជាមានការលុបច្រើនដងបទនេះនៅតែទទួលបានការគាំទ្រពីទស្សនិកជនខណៈគិតត្រឹមព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មានការស្តាប់នៅលើឆាណែលយូធូបផ្លូវការចំនួន១.១លានដង៕










