យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការចុះថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៦ អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់បានសម្រេចចោ.ទប្រកាន់ជាផ្លូវការលើស្ត្រី ដែលបានដៀ.លអ្នកពោធិ៍សាត់ថាមារយាទអ.ន់ ពូជចោ.រ ពីបទ «ញុះញង់ឱ្យមានការរើ.សអើ.ង» ខណៈស្នងការខេត្តបានដាក់បញ្ជាឱ្យមានការស្រាវជ្រាវតាមស្វែងរកចាប់ខ្លួនក្រុមចោ.រលួចបូមប្រេងឡានជាបន្ទាន់។
________________
ពីករណីបាត់បង់ប្រេងឡាន មកជាការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ! អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់បានសម្រេចចោទប្រកាន់ជាផ្លូវការលើស្ត្រី ដែលបានដៀលអ្នកពោធិ៍សាត់ថាមារយាទអន់ ពូជចោរ ពីបទ «ញុះញង់ឱ្យមានការរើសអើង» ខណៈស្នងការខេត្តបានដាក់បញ្ជាឱ្យមានការស្រាវជ្រាវតាមស្វែងរកចាប់ខ្លួនក្រុមចោរលួចបូមប្រេងឡាន និងទ្រព្យសម្បត្តិអ្នកដំណើរជាបន្ទាន់ ស្របពេលដែលមហាជនបាននិងកំពុងផ្ទុះការវែកញែកយ៉ាងក្តៅគគុកពេញបណ្តាញសង្គម ជុំវិញល្បឿននៃការអនុវត្តច្បាប់រវាងអ្នករិះគន់ និងជនល្មើសពិតប្រាកដ។ .jpg)
យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការចុះថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៦ បានលាតត្រដាងថា ស្ត្រីជាជនសង្ស័យ ត្រូវបានតំណាងអយ្យការចោទប្រកាន់តាមបញ្ញត្តិមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។ ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីស្ត្រីរូបនោះបានបង្ហោះវីដេអូប្រើប្រាស់ពាក្យសម្តីធ្ងន់ៗដៀលប្រមាថជារួមដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តពោធិ៍សាត់ថា «មារយាទអន់ ពូជចោរ» ក្រោយពេលនាងអះអាងថា រថយន្តរបស់នាងត្រូវបានចោរលួចបូមប្រេង កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៦ ត្រង់ចំណុចភូមិត្រពាំងចំបក់ ឃុំក្បាលត្រាច ស្រុកក្រគរ។ ទន្ទឹមនឹងចំណាត់ការក្តៅលើស្ត្រីជេរប្រមាថ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ក៏បានចេញមុខបញ្ជាក់ដែរថា សមត្ថកិច្ចកំពុងតែសម្រុកធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីវែកមុខក្រុមចោរលួចទ្រព្យសម្បត្តិ និងលួចបូមប្រេងអ្នកដំណើរតាមដងផ្លូវជាតិលេខ៥ យកមកផ្តន្ទាទោសឱ្យខានតែបាន។
.jpg)
ទោះជាយ៉ាងណា ព្រឹត្តិការណ៍ជាន់គ្នានេះបានបង្កើតជាប្រធានបទដេញដោលយ៉ាងក្តៅគគុកពីសំណាក់សាធារណជន។ មហាជនជាច្រើនបានលើកឡើងថា ស្ត្រីរូបនោះពិតជាមានកំហុសក្នុងការប្រើប្រាស់ពាក្យសម្តីជេរប្រមាថរើសអើងដែលត្រូវតែទទួលទោសច្បាប់ ប៉ុន្តែអ្វីដែលមហាជនឆ្ងល់ និងរិះគន់ខ្លាំងនោះគឺ ល្បឿននៃការចាប់ខ្លួនស្ត្រីរងគ្រោះរឿងមាត់មិនល្អ ហាក់មានភាពរហ័សទាន់ចិត្តខុសប្លែកពីល្បឿននៃការតាមចាប់ក្រុមចោរបូមប្រេងពិតប្រាកដ ដែលតែងតែធ្វើសកម្មភាពបង្កអសន្តិសុខដល់អ្នកដំណើរជាញឹកញាប់នៅត្រង់ចំណុចភ្នំតូច ក្រុងពោធិ៍សាត់។ អ្នកលេងបណ្តាញសង្គមបានជំរុញឱ្យសមត្ថកិច្ចគួរតែបង្ហាញសមត្ថភាពស្មើគ្នាក្នុងការក្រសោបក្រុមចោរល្មើសច្បាប់ ដើម្បីផ្តល់ភាពកក់ក្តៅពិតប្រាកដដល់អ្នកដំណើរយប់ព្រលប់។
.jpg)
ហេតុការណ៍ដ៏រន្ធត់ខាងលើបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតថភាពសង្គម និងការយល់ដឹងពីច្បាប់ក្នុងការប្រើប្រាស់បណ្តាញសង្គមនៅក្នុងប្រទេសកម្ពុជា។ ចំណាត់ការលើស្ត្រីចាងលើ គឺជាសារព្រមានដាស់តឿនដល់ពលរដ្ឋគ្រប់រូបឱ្យមានសីលធម៌ និងការទទួលខុសត្រូវខ្ពស់ក្នុងការបញ្ចេញមតិ ដោយដាច់ខាតត្រូវជៀសវាងការជេរប្រមាថរើសអើងតំបន់ខេត្ត ប៉ុន្តែទន្ទឹមនឹងនេះ មហាជនក៏រង់ចាំមើលយ៉ាងអន្ទះសារចំពោះលទ្ធផលផ្លូវការរបស់ស្នងការដ្ឋានខេត្តពោធិ៍សាត់ ក្នុងការវែកមុខចាប់ខ្លួនក្រុមចោរលួចទ្រព្យសម្បត្តិពិតប្រាកដ ដើម្បីបង្ហាញពីភាពស្អាតស្អំ និងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមឱ្យបានដាច់ស្រឡះ ១០០% ផងដែរ៕










