Home តារាជាតិ វណ្ណដា ជាសិល្បករខ្មែរតែម្នាក់គត់លេចមុខនៅលើ Billboard Philippines ក្នុងសកម្មភាពមួយនេះ

វណ្ណដា ជាសិល្បករខ្មែរតែម្នាក់គត់លេចមុខនៅលើ Billboard Philippines ក្នុងសកម្មភាពមួយនេះ

81
0

ស្ងាត់ៗតារារ៉េប ម៉ាន់ វណ្ណដា លេចមុខនៅលើ Billboard Philippines ក្នុងចំណោមសិល្បករ ១៥រូប មកពីប្រទេសចំនួន៧ដែលកំពុងរួមចំណែកកំណត់ទិសដៅថ្មីៗរបស់វិស័យហ៊ីបហបនៅអាស៊ីអាគ្នេយ៍។ វណ្ណដា គឺជាសិល្បករខ្មែរតែម្នាក់គត់ដែលបានលេចមុខលើគេហទំព័រឌីជីថលអន្តរជាតិដ៏ល្បីល្បាញនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYqE41tSfCGPVoa9TZ2SoOaEb0EBTHXov7T2V_gbn4gK-0WJHOkT8EtXFxKkCT9gkZFyD9fkzLXq5taldnULeArcbTGBW-48GpVhCpDwFtYr5AgdFEClAFHrifqGUk_S0INJiOhovP88dICujtzZhyphenhyphenWgw3gpJdHvCNyBpvKIQ1-mGw8PpmwS6InB_krrQ/s2048/image_2026-08-26_13-48-27%20(2).png

Billboard Philippines បានរំលេចតារារ៉េបចំនួន ១៥រូប ដែលកំពុងរួមចំណែកកំណត់ទិសដៅថ្មីៗរបស់វិស័យហ៊ីបហបនៅអាស៊ីអាគ្នេយ៍ ដោយមានសិល្បករមកពីប្រទេសចំនួន ៧ រួមមាន ឥណ្ឌូនេស៊ី វៀតណាម ហ្វីលីពីន ថៃ កម្ពុជា សិង្ហបុរី និងម៉ាឡេស៊ី។ ក្នុងចំណោមសិល្បករទាំង ១៥រូប វណ្ណដា ត្រូវបានជ្រើសរើសជាតំណាងឱ្យប្រទេសកម្ពុជា។ Billboard Philippines បានលើកឡើងពីស្នាដៃរបស់តារារ៉េបខ្មែររូបនេះជាពិសេសបទ «Time To Rise» ដែលចេញផ្សាយក្នុងឆ្នាំ ២០២១ និងបានក្លាយជាបទចម្រៀងដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅកម្ពុជា ជាពិសេសការបញ្ចូល ឧបករណ៍តន្ត្រីខ្មែរបុរាណ ទៅក្នុងស្នាដៃហ៊ីបហបសម័យទំនើប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-4CP27kNXRuvqS1bd_z8_iJLpuT6xIxK7odciqGE82a-WXdIbQ3vqNtmnjCBhy1uJE_47S5LJxoveHINVLcWnluEL5QlR-evB-o4Gwyq3lD1Fbb8u6-iJXYz5DjcEtV3RaU9N1up6JvGTV06jqrz210G0DXBRsSlrbvN7qnZ_2HtPX2NEeH24V1MUiDg/s1600/image_2026-08-26_13-16-21.png
គេហទំព័រឌីជីថលអន្តរជាតិដ៏ល្បីល្បាញនេះបានពិពណ៌នាថា «Time To Rise» ជាការរួមបញ្ចូលគ្នារវាងតន្ត្រីបែបទំនើប និងប្រពៃណី ដែលបង្ហាញថា តន្ត្រីហ៊ីបហបអាចបង្កើតអត្តសញ្ញាណថ្មីតាមរយៈវប្បធម៌ក្នុងតំបន់។
មិនត្រឹមតែប៉ុណ្ណោះ Billboard Philippines បានរំលេចដែរថា វណ្ណដា ត្រូវបានទស្សនាវដ្តីតន្ត្រីអន្តរជាតិ NME ចាត់ទុកថា ជា «សិល្បករសហសម័យដ៏គួរឱ្យរំភើបបំផុតមួយរូបរបស់ប្រទេសកម្ពុជា» (one of Cambodia’s most exciting contemporary artists) ក្នុងឆ្នាំ ២០២២ ដែលជាការទទួលស្គាល់មួយចំពោះការរីកចម្រើនរបស់តន្ត្រីករខ្មែរនៅលើឆាកអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgs04YD93uS7S5ZfMPYJ2xWFYvKjkasLkHU1ZIneVaHMed6-ZL-mBl-qBNrjSveBvZ_QJEMcePlajFPFmFrs7uBBxOQpx9XR32HfTOa75xW-sl0HjZ-kOTAglieQlbu7XpdwrtTIo13CEvSkb1ws07XRJHgmh-YdegK3nK1gQMwelbfJ4X2Y6M2RroPmE/s750/image_2026-08-26_13-48-30.png
ការជ្រើសរើសសិល្បករទាំង១៥រូបមកពី៧ប្រទេសបង្ហាញពីភាពចម្រុះនៃហ៊ីបហបអាស៊ីអាគ្នេយ៍ ដែលមិនមានស្ទីលតែមួយនោះទេ។ សិល្បករមួយចំនួនផ្តោតលើការរ៉េបដែលមានចង្វាក់លឿន ខណៈអ្នកផ្សេងទៀតលាយបញ្ចូល R&B, EDM ឬសំឡេងតន្ត្រីប្រពៃណីរបស់ប្រទេសខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8LXE7DpUKWu0gK7eqzmK2TsPpMLq4fRxXWy7BLbxdpbpm7awnfnJmA1_sVK7eg5KBUa1RhuTRGUczjTpmGMwX98_cMUcu7I9VQ-V0KCQXENjUsnI_FiEFwVeMV3hKLkQqs-9bjOTQD_NPpPg7jYa45dU7o4qZInXEywYPHiDZmZ5QZsc8fY0U4rc7C3c/s1850/image_2026-08-26_13-48-27.png

សមិទ្ធិផលដែល វណ្ណដា ជាសិល្បករខ្មែរតែម្នាក់គត់ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីនេះ គឺជាការរំលេចមួយទៀតអំពីការកើនឡើងនៃភាពចាប់អារម្មណ៍លើតន្ត្រីហ៊ីបហបខ្មែរ និងការនាំយកអត្តសញ្ញាណវប្បធម៌ខ្មែរទៅកាន់ទស្សនិកជនអន្តរជាតិ៕