Home ព័ត៌មានជាតិ យោធាថៃប្រែក្លាយសាលារៀននៅតំបន់បឹងត្រកួន ទៅជាលេណដ្ឋានបម្រើសកម្មភាពឈ្លានពាន

យោធាថៃប្រែក្លាយសាលារៀននៅតំបន់បឹងត្រកួន ទៅជាលេណដ្ឋានបម្រើសកម្មភាពឈ្លានពាន

95
0

សាលាបឋមសិក្សាសាមគ្គីច្រកដែលធ្លាប់តែជាកន្លែងផ្តល់ចំណេះដឹងសម្រាប់ក្មេងខ្មែរ ក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានយោធាថៃយកធ្វើជាបន្ទាយសឹក ដែលទង្វើនេះភស្តុតាងស្តែងៗដែលបង្ហាញថាយោធាថៃមិនត្រឹមតែបានរំលោ.ភបំពានចូលទឹកដីខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរំលោ.ភច្បាប់អន្តរជាតិលើគោលដៅស៊ីវិលយ៉ាងគគ្លើនផងដែរ។
______________ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfihDx4F_BCqRH55_RyZ8YoPC1VkGW6lN3XRj0KfNPGWOBkvh8LNTfqW0X4ydON3t3fPk5QcScEhj7FsWbYE5FtEFViivkdd2Tv9Kklcnkna-y4V1FZRsKA-jnk7Pi5lgzGp3ML96gWBI1JRwhE2U98z4hS4iL0T0hCuJ204alvCC2zQsY1ptLEN6tsp0/s1280/photo_2026-08-26_11-53-28.jpg
ភស្តុតាងស្តែងៗដែលបង្ហាញថាយោធាថៃមិនត្រឹមតែបានរំលោភបំពានចូលទឹកដីខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរំលោភបំពានលើគោលដៅស៊ីវិលយ៉ាងគគ្លើនផងដែរ។ ទីតាំងសាលារៀនដែលធ្លាប់តែជាកន្លែងផ្តល់ចំណេះដឹង និងក្តីសុខសាន្តសម្រាប់ក្មេងខ្មែរ ឥឡូវត្រូវបានកងកម្លាំងយោធាភូមិន្ទថៃ ចូលមកប្រែក្លាយទៅជាលេណដ្ឋានយោធាបំពាក់បាវខ្សាច់ការពារនៅត្រង់បង្អួច ដើម្បីបម្រើឱ្យសកម្មភាពសឹករបស់ពួកគេទៅវិញ។ ទង្វើដ៏ខុសឆ្គងនេះ បានបង្កការភ្ញាក់ផ្អើល និងផ្ទុះការមិនពេញចិត្តយ៉ាងខ្លាំងពីសំណាក់មហាជនកម្ពុជា គិតត្រឹមថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៦ នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix1_XF3wNBLBPM3GrW-NSbuYTYs9WdOE1m-S37OSgVelwa9Ju0aMTyF3wOHfuZEUI5vCxRWyadskYUJhaJ0MfffuDaSwjnRM0mwa_6uzJcLPvOfKzp-d8HS1yaVLmw4QrDaPMMJfZa-fCoPPSRdSriYOuRQ7iKF2E4fyWGY1eMRcLN3w45TTX0SvMkB5w/s1280/photo_2026-08-26_11-53-28%20(2).jpg
យោងតាមអាជ្ញាធរមូលដ្ឋាននៅតំបន់ព្រំដែនខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា សាលាបឋមសិក្សាសាមគ្គីច្រក ស្ថិតក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ត្រូវបានយោធាថៃរំលោភយកធ្វើជាមូលដ្ឋានឈរជើង។ សកម្មភាពឈ្លានពាននេះ បានធ្វើឱ្យកុមារតូចៗ និងសិស្សានុសិស្សជាច្រើនរងវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដោយពួកគេត្រូវបង្ខំចិត្តទម្លាក់សៀវភៅរត់ភៀសខ្លួនចេញពីថ្នាក់រៀនទាំងទឹកភ្នែក និងភ័យខ្លាច។ បច្ចុប្បន្ន កុមាររាប់ពាន់នាក់ត្រូវបាត់បង់ឱកាសសិក្សា និងត្រូវរស់នៅតាមជំរំសុវត្ថិភាពបណ្តោះអាសន្នក្រោមតង់ទាំងខ្សត់ខ្សោយ ខណៈក្រសួងអប់រំ យុវជន និងកីឡា កំពុងសហការជាមួយកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងរដ្ឋាភិបាលជប៉ុន ដើម្បីសម្រុកផ្តល់ជំនួយអាហារូបត្ថម្ភ និងទឹកស្អាតសង្គ្រោះបន្ទាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL1_B5SYE-UkFFo0JMgTx7HRUGQhy1eOPBo0BIGszzqSP8JxtwLw8cLm1vGIekoTm4IKZFlq2SLlj0-mA7WRJVeb_0cHo5ppDfKHYtNyq1NdrCXDrh110OHcWgxcgmcHQkq2TRLgJHuKvTPjaLYT9t_NC3MFaQKB2Ks7r2P2-j823tbj9AtTncZwdZCEM/s768/photo_2026-08-26_11-53-28%20(3).jpg

ចំពោះមុខអំពើរំលោភបំពានដ៏គគ្លើននេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ និងបានបើកការតវ៉ាការទូតជាផ្លូវការជាបន្ទាន់។ ក្រសួងការបរទេសកម្ពុជា បានផ្ញើលិខិតផ្ដន្ទាទោសទៅកាន់រដ្ឋាភិបាលថៃ ដោយថ្កោលទោសយ៉ាងធ្ងន់ធ្ងរ និងទាមទារយ៉ាងដាច់អហង្ការឱ្យភាគីថៃ បញ្ជាទៅកងទ័ពរបស់ខ្លួនឱ្យរុះរើបាវខ្សាច់ និងដកថយចេញពីសាលារៀនខ្មែរទាំងស្រុងដោយគ្មានលក្ខខណ្ឌ។ ជាមួយគ្នានេះ គណៈកម្មាធិការព្រំដែនរួម (JBC) បានបើកកិច្ចប្រជុំបន្ទាន់មួយនៅនឹងកន្លែងកើតហេតុ ព្រមទាំងបង្ហើបថា កម្ពុជាបានត្រៀមលក្ខណៈរួចរាល់ក្នុងការរៀបចំឯកសារច្បាប់ ដើម្បីដាក់ពាក្យប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រសិនបើភាគីថៃនៅតែមានចរិតរឹងរូស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAcwHQ-OeoWC4X-umC7tZNuNzFj0WsAUOFB_ogWo1ganI6MSmafC7FHVnW8hyNbR7FMtrXp2MtnAwcu6PGQmwWsOLA0WmpiTkNKvMMoaFqTmQcnZ5uuOoOeZnFWZWT02ZwLVOIKIs6lwh9hs_vFSWpgVLRdE9zJ7SQ5YhmERetvOXpSkP4SSlSDZySXEE/s1280/photo_2026-08-26_11-53-28%20(4).jpg

តាមរយៈការលាតត្រដាងពីទង្វើរំលោភបំពានដ៏គគ្លើនរបស់យោធាថៃខាងលើនេះ កម្ពុជាសង្ឃឹមថាអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ និងសហគមន៍សកលលោក នឹងមើលឃើញពីតថភាពពិតប្រាកដនៅលើដី រួចរួមគ្នាដាក់សម្ពាធយ៉ាងខ្លាំងក្លាទៅលើរដ្ឋាភិបាលថៃ ឱ្យគោរពច្បាប់មនុស្សធម៌អន្តរជាតិ។ សាលារៀនត្រូវតែរក្សាជាតំបន់សុវត្ថិភាពដាច់ខាតសម្រាប់កុមារ មិនមែនជាទីតាំងឈ្លានពានសម្រាប់កងទ័ពឡើយ ហើយសកម្មភាពរួមគ្នារបស់អន្តរជាតិនឹងជួយប្រគល់ថ្នាក់រៀនដ៏សុខសាន្ត ត្រឡប់មកឱ្យកុមារខ្មែរនៅតំបន់ព្រំដែនវិញជាដាច់ខាត៕