Home ព័ត៌មានអន្តរជាតិ វឹកវររឿងក្រុមឧទ្ទាមពេក យោធាថៃតាមដេញបា.ញ់ស្រោច មិនរើសមុខសូម្បីតែពលរដ្ឋធម្មតា

វឹកវររឿងក្រុមឧទ្ទាមពេក យោធាថៃតាមដេញបា.ញ់ស្រោច មិនរើសមុខសូម្បីតែពលរដ្ឋធម្មតា

106
0

ក្រោយក្រុមឧទ្ទាមផ្តា.ច់ខ្លួនបើកការវា.យប្រ.ហារព្រមគ្នារហូតដល់ ១០៤ ទីតាំង ធ្វើឱ្យយោធាថៃវង្វេងវង្វាន់ដេញបា.ញ់ប្រជាពលរដ្ឋដើររកទឹកឃ្មុំព្រៃស្លូតត្រង់ រួចលាបពណ៌ចោ.ទជាក្រុមឧក្រិដ្ឋជនផ្អើលពេញប្រទេស។ ព្រឹត្តិការណ៍រន្ធត់នេះ ថែមទាំងបង្ខំឱ្យប្រទេសជិតខាងម៉ាឡេស៊ី ត្រូវប្រកាសអាសន្នពង្រាយទ័ពការពារព្រំដែនទាំងកណ្តាលអាធ្រាត្រទៀតផង។
____________ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCdwVIvAq1HLwFXmQ2Q6pO3eu0EIS-bj087sDITMKONxO8lIKlQkrFtV7c2WScwfupY3RAwVFIccWRSebdi9LaBIoX1npZ5wLrjqJ1bHFN069lnizgRem7WAL12IDyJFthq0dZ_3Xlbf-S12JU8xShLq5Ev3IE0A0a5ivCXKp8LxR0bWNcZle9WBV4rtI/s751/photo_2026-08-26_10-25-43%20(2).jpg

វិបត្តិហិង្សាផ្ទៃក្នុងនៅភាគខាងត្បូងថៃកាន់តែរីកធំទៅៗ ខណៈក្រុមឧទ្ទាមផ្តាច់ខ្លួនបន្តបើកការវាយប្រហារទាំងយប់ទាំងថ្ងៃរហូតដល់ ១០៤ ទីតាំងព្រមគ្នា ធ្វើឱ្យក្រុមយោធាដែលកំពុងមានការភ័យស្លន់ស្លោ និងស្ថិតក្នុងស្ថានភាពតានតឹង បែងចែកលែងដាច់ថានរណាជានរណា ដេញតាមបាញ់ប្រជាពលរដ្ឋស្លូតត្រង់ធម្មតា ដោយគ្រាន់តែពួកគេជិះម៉ូតូចេញពីផ្ទះដើម្បីស្វែងរកឃ្មុំព្រៃយកទៅលក់ចិញ្ចឹមជីវិតសោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9ts3ZjN3VHpt6isdweERUGHaGyFFiJHcYlPg3vx20zYL-iTVi8pbwPNqx2JLNfrYecE07FAvPKAlDsx3aUMnhgfz1ChIewsABR2qnM24veUEeQdfGK64STj9aMYgpQjOXHe-KtSSFdMaveeXKlPqwkK0BHsGmiPj8hAwnLDAI3xlunbMKdDS1VD60PKY/s738/photo_2026-08-26_10-25-43%20(3).jpg
យោងតាមរបាយការណ៍សន្តិសុខពីសារព័ត៌មាន Amarin TV បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៥ ខែសីហា ក្នុងតំបន់ព្រៃភ្នំនៃខេត្ត Narathiwat ខណៈប្រជាពលរដ្ឋជាអ្នកចិញ្ចឹមឃ្មុំ និងរកទឹកឃ្មុំព្រៃមួយក្រុមមានគ្នា ៤ នាក់ កំពុងធ្វើដំណើរ ក៏ស្រាប់តែត្រូវកងកម្លាំងទាហានព្រានថៃ (Thahan Phran) លបបាញ់ប្រហារស្រោចមកលើពួកគេជាច្រើនគ្រាប់ បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ។ ភ្លាមៗបន្ទាប់ពីកើតហេតុ ថ្នាក់ដឹកនាំយោធាថៃបានព្យាយាមលាក់បាំងការពិត ដោយបានចេញសេចក្តីថ្លែងការណ៍លាបពណ៌ និងចោទប្រកាន់ទៅលើជនរងគ្រោះទាំងនោះថាជាក្រុមឧទ្ទាមប្រដាប់អាវុធ និងជាអ្នកបើកការវាយប្រហារមកលើទាហានមុន ដែលការណ៍នេះបានធ្វើឱ្យក្រុមគ្រួសារជនរងគ្រោះ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទុះកំហឹងយ៉ាងខ្លាំង រហូតលោក Romadon Panjor តំណាងរាស្ត្រថៃប្រចាំតំបន់ ត្រូវចេញមុខមកដាក់សម្ពាធយ៉ាងខ្លាំងទៅលើនាយករដ្ឋមន្ត្រីថៃ ឱ្យបង្កើតគណៈកម្មការឯករាជ្យមួយចុះមកស៊ើបអង្កេតជាបន្ទាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhET6wljlZTHUnNjiw0zEy3DbjGwi9JSZ_IcgEB3UNTuBHBWVI6fz1BeemqUuZNqkYhrCDb8jGhM6Y1EvsdLCsMDQrPYnXt85fsQds9_8k26rySZbPqP2ZCGVBSOwol_b4g-qO7-pZXQlApWQCWHE9N9zQ6upnojhV9claAYZvHwwGZ6AzYXaSqdS8JyPY/s749/photo_2026-08-26_10-25-43.jpg

ស្ថានភាពភ័ន្តច្រឡំនេះ បានកើតឡើងស្របពេលដែលស្ថានភាពសឹកនៅភាគខាងត្បូងឈានដល់កម្រិតអាសន្នខ្លាំង ក្រោយពីមានការវាយប្រហារដោយគ្រាប់បែក និងការលបបាញ់ប្រហារទ្រង់ទ្រាយធំរហូតដល់ទៅ ១០៤ កន្លែង នៅក្នុងខេត្ត Narathiwat, Pattani, Yala និង Songkhla បណ្តាលឱ្យហេដ្ឋារចនាសម្ព័ន្ធរដ្ឋ ហាងទំនិញ 7-Eleven បណ្តាញអគ្គិសនី និងប្រព័ន្ធទូរគមនាគមន៍ត្រូវរងការខូចខាតខ្ទេចខ្ទី។ ក្នុងនោះ ខេត្ត Narathiwat រងការវាយប្រហារធ្ងន់ធ្ងរជាងគេរហូតដល់ ៤០ កន្លែង ដែលបង្ខំឱ្យអាជ្ញាធរត្រូវប្រកាសបិទខេត្ត និងផ្អាកសេវាដឹកជញ្ជូនបណ្តោះអាសន្ន។ ស្របពេលជាមួយគ្នានេះ សំឡេងផ្ទុះអាវុធ និងគ្រាប់បែកយ៉ាងសន្ធោសន្ធៅនៅតាមដងទន្លេព្រំដែន ក្នុងស្រុក Sabayoi ខេត្ត Songkhla ក៏បានធ្វើឱ្យប្រជាពលរដ្ឋម៉ាឡេស៊ីដែលរស់នៅតាមដងទន្លេក្នុងរដ្ឋ Kelantan មានការតក់ស្លុត និងភ័យខ្លាចជាខ្លាំងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5EU5D1lQofVWGVj0NLsxRoiTW7b2DRPkiPcg03q5n5j1dV7_vZTTtUObXslawATS-SjSHb0R2mdF9THKOkiMlHVgD9GyD0RdaRSNMGktA7-bDi70l2Ywxb22KYeBwRZio4Urq-AcikdhFWic0BZSXW6QVZSUe273A3YVrK-5ngM779QFhk0WekkEpK5I/s1280/photo_2026-08-26_10-25-44.jpg

ហេតុការណ៍វាយប្រហារដ៏រន្ធត់ខាងលើនេះ បានជំរុញឱ្យរដ្ឋាភិបាលម៉ាឡេស៊ី ប្រកាសអាសន្នពង្រាយទ័ពការពារព្រំដែនរបស់ខ្លួនបន្ថែមជាបន្ទាន់ ទាំងកណ្តាលអាធ្រាត្រ ដើម្បីទប់ស្កាត់ការជ្រៀតចូលនៃក្រុមឧក្រិដ្ឋជនប្រដាប់អាវុធពីដីថៃ ខណៈរដ្ឋាភិបាលថៃខ្លួនឯង កំពុងតែធ្លាក់ចូលទៅក្នុងវិបត្តិអសន្តិសុខផ្ទៃក្នុង និងបាត់បង់ការគ្រប់គ្រង រហូតយោធាខ្លួនឯងដេញបាញ់ប្រជាពលរដ្ឋស្លូតត្រង់ទាំងបំពានច្បាប់៕