Home តារាជាតិ ប៊ឺរី បង្ហាញក្តីសុខជាមួយនឹងនារីម្នាក់និងមានគម្រោងពិសេសជាមួយគ្នា

ប៊ឺរី បង្ហាញក្តីសុខជាមួយនឹងនារីម្នាក់និងមានគម្រោងពិសេសជាមួយគ្នា

101
0

បន្ទាប់ពីប្រកាសបញ្ចប់ស្នេហ៍ជាមួយនឹង ម៉ាដាម ដា ជាសាធារណៈមិនដល់១ខែផងគេស្រាប់តែឃើញតារាសម្តែង បឺរី បង្ហោះរូបជាមួយនឹងនារីម្នាក់ជាមួយនឹងពាក្យពេចន៍មានអត្ថន័យធ្វើឱ្យមានការសង្ស័យថាគឺស្នេហាថ្មីរបស់តារាប្រុសរូបនេះ។ មិនត្រឹមតែប៉ុណ្ណោះទេ បឺរី ថែមទាំងនិយាយថាពួកគេនឹងបង្កើតការរកស៊ីប្រកបដោយភាពថ្លៃថ្នូរមិនបំពានអ្នកណា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinOj9mQcH6MB3ZOUSnGJ75us6edohsXs1dh2pAWHL1kfQX6GUk62f-VXzPFyChTubu9rtF1UilsPnlfykeTdOpNhenYHqN27cTztMU9DnseRhLXHssjUOuHciQggny5HrFdL4YT_1855mgEpwVvS_P3U6oFFKq9bwLT_B5fdVZfdeTKnS5M4YI4dxi2ZY/s2048/image_2026-08-26_09-27-32.png
នៅល្ងាចថ្ងៃទី២៤ ខែសីហា តារាសម្តែង ប៊ឺរី បានបង្ហោះរូបភាព៣សន្លឹកស្ថិតនៅក្នុងសំលៀកបំពាក់អ្នកជិះម៉ូតូអមដោយនារីម្នាក់ដែលមើលទៅពិតជាមានភាពស៊ីចង្វាក់គ្នាយ៉ាងខ្លាំង។ ជាមួយនឹងរូបភាពនេះ បឺរី បានភ្ជាប់មកជាមួយនឹងសំណេរថា «អូនម៉ូតូមួយ បងម៉ូតូមួយ ជិះដេញគ្នាពេញព្រៃ ល្ងាចមកផ្ទះញុំាបាយ ផឹកជាមួយគ្នានិយាយពីការរកស៊ីដែលពួកយើងនឹងចាប់ផ្តើមជាមួយគ្នា ដោយកំលាំងញើសឈាម ដោយភាពថ្លៃថ្នូរ មិនបំពានអ្នកណា បន្ទាប់មកចូលប៉ាទប់ (បន្ទប់) មើល Tom & Jerry»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_HBNuYEiugxRc7jK2OFrcXqiZvehNBmZ53tRdQrbvMReSz5LrH92Xjv5TlmT5me1zM2QJWtl6NCmqB0K7Kv-QPmNnNB7fqCTfz8hdI6FofquaCXban-6_lzVYYwVYn-7n_rfdBLW9-C7zCsybmGBuunmO7LP7neZHA8EAV7KZrXq0Y3FZoyAkcjqUPjY/s887/image_2026-08-26_09-27-30%20(2).png

ការបង្ហោះរបស់តារាសម្តែង បឺរី ទទួលបាននូវការចាប់អារម្មណ៍ជាពិសេសដោយសារតែលោកទើបតែបញ្ចប់ស្នេហារយៈពេល២ឆ្នាំជាមួយនឹងអ្នកលក់អនឡាញ ម៉ាដាម ដា។ តារាប្រុសរូបនេះមិនបានបញ្ជាក់ថានេះគឺជាស្នេហាថ្មីឬយ៉ាងណានោះទេតែពាក្យសម្តីខាងលើនេះគេជឿថាជាដៃគូថ្មីរបស់ បឺរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIoHGUnwX5K9Zm8ImxhkWK9hhiPX4dhsSLgPY8q1ZwdP6dlYrX6VlUjJV0B3jVXR3pJV5lxUzdHxPzDh7805UhTKbFCQiQwoP9W1FGRLZxQQoXXVGgi2rL34dcIgUq-Ceix-06DEb-pfgzxguSm6Kr-gbywnrxbchbTKnw4R-BeLPMiUUv-53xqjUF7iQ/s1280/-2147483648_-235930.jpg

គេចាំបានថាកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ តារាសម្តែង បឺរី និង ម៉ាដាម ដា បានចេញមកបញ្ជាក់ពីការបែកបាក់របស់ពួកគេជាសាធារណៈក្រោមហេតុផលរស់នៅមិនចុះសម្រុងគ្នាក្រោយពីបញ្ជាក់ទំនាក់ទំនងកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។ មុននឹងការប្រកាសជាសាធារណៈអំពីការបែកបាក់របស់ បឺរី និង ម៉ាដាម ដា លោក Ecovak Song ធ្លាប់បានបង្ហើបប្រាប់ទស្សនិកជនថាអ្នកទាំងពីរបានបែកគ្នាជិតកន្លះឆ្នាំមកហើយមិនមែនទើបតែបែកពេលប្រកាសនៅលើបណ្តាញសង្គមនោះទេ៕