Home ព័ត៌មានអន្តរជាតិ កូនពៅសំណព្វចិត្តលោក ត្រាំ ក្លាយជាគោលដៅតាមធ្វើឃា.តថ្មីរបស់អ៊ីរ៉ង់

កូនពៅសំណព្វចិត្តលោក ត្រាំ ក្លាយជាគោលដៅតាមធ្វើឃា.តថ្មីរបស់អ៊ីរ៉ង់

97
0

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បញ្ចេញវីដេអូគំរាមកំហែង និងប្រកាសប្រាក់រង្វាន់ចំនួន ១០ លានដុល្លារសហរដ្ឋអាមេរិក ក្នុងការតាមប្រក្កួតធ្វើឃាតលើលោក Barron Trump ដែលជាកូនប្រុសពៅរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។
_______________ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdaUZ3km8Y4TDW-mq7YRrkczZzkuDz_8YDKd0Sop-YSi6NVwWiDgap6h0NOOXNHCITD5vqnS8LwXyKnjLH6wxt3gT58EQ_lPgnCfqmwDU0YABQB8JhgyvjXnFmROtvuC4LuB9cbXqjn84z86WJJ3ta-kFIs656-QniyyTSqtSHy6Fgbh3nclmr8Sagf5Q/s976/photo_2026-08-26_08-52-57%20(2).jpg

ប្រាក់រង្វាន់រហូតដល់ ១០លានដុល្លារ ប្រសិនបើអាចធ្វើបាន! ពេលនេះសង្គ្រាមចិត្តសាស្ត្ររវាងអាមេរិកនិងអ៊ីរ៉ង់កាន់តែកាច ដោយទូរទស្សន៍រដ្ឋអ៊ីរ៉ង់បញ្ចេញវីដេអូគំរាមកំហែង និងប្រកាសប្រាក់រង្វាន់ចំនួន ១០ លានដុល្លារសហរដ្ឋអាមេរិក ដល់ជនណាដែលអាចធ្វើឃាត Barron Trump កូនប្រុសពៅរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេច។ ព្រឹត្តិការណ៍សន្តិសុខសកលដ៏ក្តៅគគុកនេះ ត្រូវបានចុះផ្សាយជាបន្តបន្ទាប់ដោយសារព័ត៌មានអន្តរជាតិ កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៦ ថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQhlvnN3t5aIKTVVSqz4MzrR5lNzq4zkE4K2yUfXCQhc5VwG0LfnrXeukNnu6ZPUCyTYU8rYI2HjY9Z8VXWZDxXXSm5Jnz72OiSuvrYiB5ZwBRRohqVGoniasXdicwU5NJ8MFJLfIaU6d9HiDdvmisOSb4YSUsYS0T34EOTSP8EH7UkFHMOKubZVN5CK0/s1020/photo_2026-08-26_08-52-57.jpg

យោងតាមវីដេអូដែលមានរយៈពេលប្រហែលបីនាទី ចាក់ផ្សាយដោយប៉ុស្តិ៍ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ Channel 3 ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានបង្ហាញពីខ្លឹមសាររៀបរាប់ចំឈ្មោះថា «តើត្រូវសម្លាប់ Barron Trump នៅទីណា និងដោយរបៀបណា?»។ នៅក្នុងវីដេអូនោះ ភាគីអ៊ីរ៉ង់បានប្រើប្រាស់ក្រាហ្វិកបែបប្រព័ន្ធស៊ើបការណ៍សម្ងាត់ ដើម្បីបង្ហាញពីភូមិសាស្ត្រ និងទីតាំងសាកលវិទ្យាល័យដែលលោក Barron Trump កំពុងសិក្សានៅទីក្រុងញូវយ៉ក ខ្សែការពារឡានអមដំណើរ ព្រមទាំងចំណុចយាមកាមរបស់ភ្នាក់ងារសម្ងាត់អាមេរិក ដោយពួកគេអះអាងថា សកម្មភាពរបស់កូនប្រុសប្រធានាធិបតីរូបនេះត្រូវបានក្រុមការងាររបស់ពួកគេធ្វើការ «តាមដានជាប់ជានិច្ច»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHYRZ4eh24WVZUbIh72xx1mYlNCnCBrkyNIA4QwpQBs_4Zb3ZPUsKBTUmrokt9orIMRdhBnY-OnR6ADp2Pgomto9rReOXyR84N2sQ30FV_hVlR57Ai8H1bQulBthNrQnVLGFfemBeASKZoO7T9FWjKd4MZRdhCCWKjV5Q0qrfTdXY_IX2pfAW6bPnorNw/s986/photo_2026-08-26_08-52-58%20(2).jpg
លើសពីនេះ វីដេអូឃោសនារបស់អ៊ីរ៉ង់ក៏បានលើកឡើងនូវព័ត៌មានអះអាងមួយចំនួនទៀត ដូចជាមានស្ត្រីម្នាក់បានរកឃើញវិធីសាស្ត្រជ្រៀតចូលឆ្លងកាត់ខ្សែការពាររបស់ភ្នាក់ងារសម្ងាត់អាមេរិក ដើម្បីចូលទៅអង្គុយជជែកក្នុងជំនួបឯកជនជាមួយលោក Barron Trump និងបានលួចយកព័ត៌មានសម្ងាត់មកឱ្យពួកគេ។ ពួកគេថែមទាំងបាននិយាយថា លោក Barron Trump តែងតែលួចប្រើប្រាស់ប្រព័ន្ធសំឡេង និងផ្ញើសារនៅលើម៉ាស៊ីនហ្គេម Xbox ជាលក្ខណៈឯកជន ដើម្បីគេចចេញពីការតាមដានត្រួតពិនិត្យរបស់ក្រុមសន្តិសុខការពារខ្លួន។ ទោះជាយ៉ាងណា សារព័ត៌មានល្បីឈ្មោះ Iran International និង Euronews បានបញ្ជាក់ថា ពួកគេមិនអាចផ្ទៀងផ្ទាត់ ឬរកឃើញភស្តុតាងណាមួយដែលបញ្ជាក់ថាការអះអាងរបស់អ៊ីរ៉ង់ទាំងនេះជាការពិតឡើយ ដោយវាអាចគ្រាន់តែជាការបំផ្លើសក្នុងគោលបំណងបំភ័យតែប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-wNeZzQXzdIInRKfZSpLl49B504vm49GriUGOmn-erMbSLrqGblflAyIcErZ4DWDhhZXm5VsGFQ4VcW3aCY2KkKYZTXIm8b7MFrsBwRadMMcYuIm5WG9puf7nCAAYUIxw3RbrZYpPv48XQ36DDv9DPNKlzIW30EkcnhHKDAXzpTJSp7YEOM7JzacoLxQ/s900/photo_2026-08-26_08-52-58.jpg
ការប្រកាសដាក់តម្លៃខ្លួនកូនប្រុសពៅរបស់លោក ដូណាល់ ត្រាំ រហូតដល់ ១០ លានដុល្លារនេះ ត្រូវបានអ្នកវិភាគមើលឃើញថា គឺជាផ្នែកមួយនៃសង្គ្រាមចិត្តសាស្ត្រដ៏តានតឹង និងជាការគំរាមកំហែងនយោបាយជាបន្តបន្ទាប់ពីសំណាក់ប្រទេសអ៊ីរ៉ង់ ទៅលើសមាជិកគ្រួសារប្រធានាធិបតីអាមេរិក បន្ទាប់ពីពួកគេធ្លាប់បានបញ្ចេញវីដេអូស្រដៀងគ្នានេះដើម្បីគំរាមកំហែងដល់លោកស្រី Melania Trump កាលពីខែកក្កដាកន្លងទៅ៕