Home តារាអន្តរជាតិ G-Dragon ទទួលបានការសរសើរក្រោយជួយអ្នកថតរូបម្នាក់ឱ្យរួចផុតពីគ្រោះថ្នាក់ធ្លាក់ពីលើឆាកកម្ពស់២ម៉ែត្រ

G-Dragon ទទួលបានការសរសើរក្រោយជួយអ្នកថតរូបម្នាក់ឱ្យរួចផុតពីគ្រោះថ្នាក់ធ្លាក់ពីលើឆាកកម្ពស់២ម៉ែត្រ

99
0

G-Dragon មេក្រុម BIGBANG បានទទួលការសរសើរយ៉ាងច្រើនពីមហាជនបន្ទាប់ពីបង្ហាញភាពរហ័សរហួននិងយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់ Camera Men ម្នាក់ អំឡុងការសម្តែងរបស់ក្រុម។ ហេតុការណ៍នេះបានកើតឡើងក្នុងការប្រគំតន្ត្រីអបអរខួប ២០ឆ្នាំរបស់ BIGBANG នៅពហុកីឡដ្ឋាន Goyang ប្រទេសកូរ៉េខាងត្បូង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVl8FSJLlr4vVYRg6L8kdev3vKhNaRxYgACzI1Fo2hf74l0Z-egAb387xi512DxftY5vnUQ8Q1dhQTJtn_PGVdchgt3iuEY1ZZ47nB3nu1Ey3P77ru9I0ry0IT4JQAuMauQGI0MmhVAJ37Pocw478Og_Qs7Glt5ShcxtZOpMAjv_akRJLeIwvoFe32dj8/s1920/image_2026-08-25_11-44-10.png
អំឡុងពេលសម្តែង អ្នកថតរូបម្នាក់បានថយក្រោយជាបន្តបន្ទាប់ ដើម្បីស្វែងរកមុំថតដ៏ល្អ ខណៈកំពុងផ្តោតលើកាមេរ៉ា ដោយមិនបានដឹងថាខ្លួនកំពុងខិតទៅជិតគែមឆាក។ ពេលឃើញស្ថានភាពនេះ G-Dragon បានប្រតិកម្មភ្លាមៗ ដោយធ្វើសញ្ញាព្រមានឱ្យអ្នកថតរូបប្រុងប្រយ័ត្ន និងព្យាយាមរក្សាចម្ងាយពីគែមឆាក។ មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងរូបនេះថែមទាំងដើរនៅពីក្រោយអ្នកថតរូប ដើម្បីរារាំងមិនឱ្យ Camera Men ថយក្រោយបន្ថែមទៀត។តាមការចែករំលែកនៅលើបណ្តាញសង្គម ឆាកនៅតំបន់នោះមានកម្ពស់ប្រមាណ ២ម៉ែត្រ ដូច្នេះប្រសិនបើអ្នកថតរូបបាត់បង់លំនឹងអាចបង្កឱ្យមានរបួសធ្ងន់ធ្ងរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3XYvSqpYwlFarVAxHP1gWFuMloke3RJbhI3e4nsgScFuqFCrAZacMkhm5hcg3mjZ4U-2iQOWKe0oFWzTx79mMLm3U5gXZFm4Pz454babeIq1eEZQqTUZoX0dTfrhE48V-wIwpcajtmQ9NR3NzTVRFOcCGKJnN56uqgQG7rkUCPDSbbv01Vk5ygxwIXkw/s700/image_2026-08-25_11-44-06.png

គួរឱ្យដឹងថាភរិយារបស់ Camera Men រូបនោះក៏បានបង្ហោះសារថ្លែងអំណរគុណដល់ G-Dragon ដោយលើកឡើងថា ស្វាមីរបស់នាងបានប្រាប់ថាតារាចម្រៀងរូបនេះបានកត់សម្គាល់ឃើញគ្រោះថ្នាក់ទាន់ពេល និងជួយឱ្យគាត់ត្រឡប់ទៅកាន់ទីតាំងមានសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqjoZddIivsljxQ3h7BwXXTmlrtqFfG0gpt-DXNSqQXiW2puIrQie7LLDaLIIradA7Kol3lopQimUYnZUmkkBdNTpRKRas4MPjAwWqrZbotgoQaoWKixdBMjQjA80hhvhj_7cCQRsy3tTPIFNw1Lq67nHMPaU6uec2JlvNRbskhwJ8arDy8C3TWVxJlJI/s2116/image_2026-08-25_11-44-06%20(2).png

សកម្មភាពរបស់ G-Dragon បានធ្វើឱ្យអ្នកគាំទ្រជាច្រើនកោតសរសើរ ដោយពួកគេយល់ថា ទោះកំពុងផ្តោតលើការសម្តែង ក៏លោកនៅតែអាចសង្កេតឃើញស្ថានភាពជុំវិញ និងយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់អ្នកដទៃបានយ៉ាងលឿន។ ពេលវេលាដ៏ខ្លីនេះ ក៏បានក្លាយជាផ្នែកមួយដែលទទួលការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រក្នុងការប្រគំតន្ត្រីខួប២០ឆ្នាំរបស់ BIGBANG ដែលមាន G-Dragon, Taeyang និង Daesung ចូលរួមសម្តែងជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtWe14nASGoFd4639VozDr9RdsHzUuWe9cvMOmbo1a4REDOTvZHLejTkBB8LwcDbJl67Kdea4YZNCNQ7ve-AxdTemSCTHnR_8Wr7r2rzIXyCF6OWLurc-Att60zkJ2FK8FkWWR3teoHs349HeMuAu75Tt_830ZW6Wrzu01v01E85QG4DSbhoOCuMIl6b8/s1920/image_2026-08-25_11-44-08.png

បន្ទាប់ពីការសម្តែងរបស់ពួកគេនៅក្នុងប្រទេសកូរ៉េខាងត្បូងក្រុម BIGBANG បន្តដំណើរទេសចរណ៍ពិភពលោក «XX: COSMOS» របស់ពួកគេជាមួយនឹងកាលវិភាគនៃទីក្រុងចំនួន ១៩ និងកម្មវិធីសម្តែងចំនួន ៣៣ ។ នេះគឺជាសកម្មភាពសំខាន់មួយរបស់ក្រុមដែលប្រារព្ធខួបលើកទី 20 របស់ពួកគេចាប់តាំងពីការបង្ហាញខ្លួនលើកដំបូង៕