Home តារាជាតិ បទ «គុនខ្មែរ» របស់ King Chi ទទួលបានមតិសរសើរពីទស្សនិកជន

បទ «គុនខ្មែរ» របស់ King Chi ទទួលបានមតិសរសើរពីទស្សនិកជន

90
0

តារារ៉េប King Chi ទើបតែទម្លាក់បទថ្មីមួយដែលមានលក្ខណៈពិសេសលើកស្ទូយវិស័យ គុនខ្មែរ តាមរយៈវិស័យហ៊ីបហប។ នៅក្នុងបទថ្មីរបស់តារាចម្រៀងរូបនេះក៏បានបង្ហាញពីកីឡាករល្បីៗដូចជា ធឿន ធារ៉ា ម៉ឺន មេឃា និង អេអាំម៉ារីន។ ទស្សនិកជនបានសរសើរថាមួយបទនេះអេមខ្លាំងជាពិសេសគឺបានបង្ហាញពីក្បាច់គុនបុរាណខ្មែរ។

នៅយប់ថ្ងៃទី២២ ខែសីហា តារារ៉េប King Chi បានទម្លាក់បទថ្មីមួយមានចំណងជើhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJnymXZNmvmf2pHljm6il-jTxBtKf88PKib5WSwcUf0bzHD_w2trqeG3zCg8MXFgflxmwNgu0qtzSUGRXXdn60GpQIsqR3p1yj-dthXZuntIkCE3vYxm5IU1J1At3pYROb_eLcsRnEjiGYveCJHl8BP7QjvatfzS0nwkQqiEwIB59iMb_j86jZ8WknkUQ/s2048/image_2026-08-24_15-53-28.pngងថា «គុនខ្មែរ»។ ដើមដំបូងនៃបទនេះគេបានឮតារារ៉េបរូបនេះ ពោលពីសិល្បៈគុនខ្មែរដែលមានចារនៅលើសិលាដែលមរតកពីដូនតាបន្សល់ទុកឱ្យ និងបានបង្ហាញពីខ្មាំងសត្រូវខ្លាចអំណាចរបស់ខ្មែរពីគ្រប់ទិសទី ជាពិសេសបានបង្ហាញពីភាពអស្ចារ្យនៅលើឆាកអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGkI35mzE0pSf-HcKrOfwTUj2ikm5hLcN19qlH8Jigs1v4cF_v8JjtM4M2Dgd4q1jvqcHL8elXyrvlCRFNxR4WmxvcyYoMnV3AG0VhYSnz7ubBqcabbQ_oOvkagAKeyouE1GisozmIUqLl61MYFUGeFNSjpRt4dU9IcuPv0rmG5A-9y23adh5jNe-2iqA/s2048/image_2026-08-24_15-53-29.png
បទនេះក៏បង្ហាញពីក្បាច់ជង្គង់ហោះ កែង ក្បាច់នីមួយៗរបស់គុនខ្មែរគឺមានភាពរហ័សរហួនដែលជាកេរតំណែលរបស់គុនខ្មែរហើយយើងត្រូវតែថែរក្សា ព្រមទាំងរៀបរាប់ស្នៀតមួយចំនួនពីគុនខ្មែរផងដែរ។ បទចម្រៀងដែលផ្សារភ្ជាប់ទៅនឹងគុនខ្មែរជាមួយនឹងចង្វាក់ហ៊ីបហបរបស់ King Chi ដែលមាន ប្រុសឡា (BROSSLA) ជា Producer ទទួលបានមតិឆ្លើយតបជាវិជ្ជមាន។ ទស្សនិកជនជាច្រើនបានសរសើរទៅលើបទចម្រៀងនេះថា អេមខ្លាំង ជាពិសេសគឺបានចូលរួមផ្សព្វផ្សាយពីគុនខ្មែរមរតកវប្បធម៌ដ៏ចំណាស់របស់ខ្មែរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp5fBhv4XPiYgf2ZvrZZmYaFnfXXGNLNZRlWOY0cEhhRBw5qdr9ZFXU18NHtFpvdY5lCe7is7zDxzXr_WnJAqRtfrRf03Xanp-NWxDfGikeoR6ryMtqqJiFv_V4JlzGo0QoDDCWxpLUSw98Bxl3lFJ71KRqqCbAjjgS-HA7Yb_EvE3FGpVTex-Yq5I6J4/s2048/image_2026-08-24_15-53-26.png

MV មួយបទនេះក៏បាននាំយកកីឡាករល្បីឈ្មោះ ធឿន ធារ៉ា ដែលធ្លាប់ប្រកួតឈ្នះខ្សែក្រវ៉ាត់នៅលើឆាកអន្តរជាតិ រួមទាំងកីឡាករពីរនាក់ដែលជាកូនប្រុសលោក អេភូថង គឺ ម៉ឺន មេឃា និង អេអាំម៉ារីន ដែលសុទ្ធសឹងតែជាកីឡាករល្បីឈ្មោះធ្លាប់ប្រកួតទាំងក្នុងស្រុកនិងក្រៅស្រុកដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA70e0Y7rymRZFCH3c9HHJsre9nchjhDOdaWS88Bifj4hAyirn1wWRliazVHDHWGhAzmDdNKrgP1tTd4ieh7opY4a7XMe8gVs69DsMTCjPzidz2q0RmqDssQNECdjx0Dy_V0z50KlJxTetRhAcUIvN5xeF7SUXsVhH8iWysK3IB87AKPoFtfh-FsCXV_0/s2048/image_2026-08-24_15-53-32.png

លើសពីការចាប់អារម្មណ៍ទៅលើបទចម្រៀង អ្នកគាំទ្រក៏សប្បាយចិត្តនៅពេលដែលឃើញ CG ចាប់ផ្តើមមានសកម្មភាពឡើងវិញហើយស្នាដៃរបស់ផលិតកម្មនេះមានប្រជាប្រិយភាពគួរឱ្យកត់សម្គាល់នៅលើទីផ្សារ៕