រី ស្រីនេត Miss Asia pacific Cambodia 2026 បានបង្ហាញរឿងហួសចិត្តយ៉ាងខ្លាំងទៅកាន់បុរសម្នាក់គិតថានាងចង់បានលុយប្តូរនឹងកិត្តិយសដោយចង់ចិញ្ចឹមនាងលួចលាក់ផ្តល់លុយឱ្យខែចំនួន ៥០០០០ដុល្លារ។ ទោះបីជាទឹកប្រាក់នេះច្រើនយ៉ាងណា ស្រីនេត អះអាងដោយម៉ឺងម៉ាត់ថានាងមិនមែនជាមនុស្សប្រភេទនោះទេ។

នៅល្ងាចថ្ងៃទី២២ សីហា រី ស្រីនេត បានសម្តែងក្តីខឹងសម្បារយ៉ាងខ្លាំងទៅកាន់បុគ្គលរោគចិត្តម្នាក់។ ក្នុងសំណេរនោះ Miss Asia pacific Cambodia 2026 បានរៀបរាប់ថា «អំបាញ់មិញនេះមានពពួកបុគ្គលរោគចិត្តបានឆាតមកអាខោនយើងខ្ញុំ ដោយយកលេសថានិយាយកាងារ ស្រាប់តែខាងយើងបានផ្ដល់ឱ្យនូវលេខទំនាក់ទំនងកាងារ បុគ្គលរូបនោះបែរជានិយាយក្នុងអត្តន័យផ្សេង »។ រី ស្រីនេត ថានាងមិនមានទទួលសេវាកម្មបែបនេះឡើយ ប្រសិនជានៅតែមានករណីបែបនេះម្ដងទៀត នាងនឹងដោះស្រាយតាមនីតិវិធីច្បាប់»។.png)
ជាមួយគ្នានេះ រី ស្រីនេត លើកទឹកចិត្តទៅកាន់ស្រ្តីគ្រប់រូបប្រសិនជាកំពុងតែជួយបញ្ហានេះសូមក្រោកឈរឡើងដើម្បីសិទ្ធិសេរីភាពរបស់ខ្លួនពីព្រោះយើងមានសិទ្ធិទទួលបានការគាំពារអំពីផ្លូវច្បាប់។

នៅក្នុងសារឆ្លើយឆ្លងចាប់តាំងពី Messager រហូតដល់តេលេក្រាម បុគ្គលនោះមានចិត្តចង់មើលថែ រី ស្រីនេត ដោយចង់ចិញ្ចឹមនាង។ រី ស្រីនេត បានបដិសេធម្តងហើយម្តងទៀតថានាងមិនទទួលសេវាកម្មបែបនេះទេ ខណៈបុគ្គលនោះនៅតែទទូចចង់ចិញ្ចឹមនាងដោយលួចលាក់ដោយហ៊ានចំណាយរហូតដល់៥ម៉ឺនដុល្លារក្នុង១ខែ។ យ៉ាងណាមិញ បវរកញ្ញារូបនេះមិនលក់កិត្តិយសកេរ្តិ៍ឈ្មោះធ្វើជាស្រីចិញ្ចឹមរបស់គេឡើយ ព្រមទាំងព្រមានចាត់វិធានតាមផ្លូវច្បាប់ទៀត។.png)
គួរឱ្យដឹងថា ករណីបែបនេះមិនមែនតែ រី ស្រីនេត ជួបប្រទះនោះទេខណៈកន្លងមកសិល្បការិនីមួយចំនួនក៏បង្ហាញពីករណីស្រដៀងៗគ្នានេះដូចគ្នាដែលមានអ្នកស្នើចង់ចិញ្ចឹមពួកគេ តែពួកគេមិនមែនជាមនុស្សរកស៊ីផ្លូវកាត់បែបនេះឡើយ៕










