Home តារាជាតិ រ៉េត ស៊ូហ្សាណា សហការជាមួយ វណ្ណដា លើកដំបូងអ្នកគាំទ្រលាន់មាត់បែបនេះ

រ៉េត ស៊ូហ្សាណា សហការជាមួយ វណ្ណដា លើកដំបូងអ្នកគាំទ្រលាន់មាត់បែបនេះ

106
0

ទីបំផុតបន្ទាប់ពីមានអ្នកគាំទ្រមួយចំនួនចង់ឱ្យ រ៉េត ស៊ូហ្សាណា និង វណ្ណដា សហការគ្នាកាលពីកន្លងមក ពេលនេះបានសម្រេចបំណងហើយ។ ជាពិសេសបទថ្មីរបស់អ្នកទាំងពីរត្រូវបានអ្នកគាំទ្រលើកឡើងថាហឹរខ្លាំង។ អ្នកខ្លះក៏ថា វណ្ណដា ពេលនេះក្លាយជា villain ហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMFUWuAm_WEOCoivlklBSlif7TnLMxdyRbBY87hwMtcGs2z_nM4lTWWsu1v53C4p_EIh1M2hkkmdGGY4CfvCG9yJzpVTTkH-THXhF-n1SMCKcxDaKM3RVviboMxxz5jPbx3z6I3Wi_r38vQmfAVe7GYqFFbdtSjvn593KowmoNGWxP6VtbLS5AcASTZqQ/s2048/image_2026-08-22_08-43-23.png
នៅយប់ថ្ងៃទី២១ ខែសីហា រ៉េត ស៊ូហ្សាណា បានទម្លាក់បទថ្មីរបស់ខ្លួនមានចំណងជើងថា «TIKI TIKI» ដោយមានការចូលរួមពីតារារ៉េប វណ្ណដា ។ នេះគឺជាការសហការលើកដំបូងរវាងអ្នកទាំងពីរចាប់តាំងពី ហ្សាណា បានចូលក្នុងទ្រនំបារមីរយៈពេល២ឆ្នាំមកនេះ។ តាមរយៈសកម្មភាពកន្លងមកអ្នកគាំទ្រជាច្រើនធ្លាប់រពឹងថាអ្នកទាំងពីរនឹងសហការគ្នាហើយ ពេលនេះអ្វីៗក៏ក្លាយជាការពិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR9nXQH-m-SYZo8QCIDaLc7GNOen7IESW8baR1jRC94h0oLX1sikCnDlYqI6SVTgCWu9dQXxZI1dOUz8D0XwybbJBG0jgjtqA4vf-3WtU-I73L6H-RUkZzZx0fF2q1E3NVP410Lusmz3IRoP31qXKULSauAMgSbhr5HwA6AEL-esesnF_MT36l9ac9Deo/s609/image_2026-08-22_08-43-21.png
ជាមួយនឹងស្នាដៃថ្មីរបស់ ហ្សាណា មិនមែនជាប្រភេទបទបែបមនោសញ្ចេតនាដែលទស្សនិកជនធ្លាប់ស្គាល់នោះទេប៉ុន្តែបទ «TIKI TIKI» គឺជាប្រភេទបទបែបហឹរៗរបស់មនុស្សពេញវ័យដោយមានការលេបខាយពាក្យសម្តីគ្នានៅក្នុងក្លិបកម្សាន្ត។ នៅក្នុងបារ៉ូលនៃចម្រៀងនេះក៏បានលាយឡំភាសាស្នេហាបែបស៊ីអារម្មណ៍ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdcV8AFpomA0l1_B25lbpd43w2MmRd5SJ1sZXCXLx-Bf1mekME3yVSf2K08xBjrDYJ2ImwL62L6aDuw6JAdaoe0wyGULX3lnSO5bUG_0oKVDwUT4J73F6BP2lwyAdN2h6IXlPvNyGXWxqF1AigIQl2gDVnR9iwzyrgVc1esvQe4A2WGK7nVg_aP8o9Uj0/s4096/image_2026-08-22_08-50-55.png

ក្រោយការចេញផ្សាយ «TIKI TIKI» កំពុងទទួលបាននូវការចាប់អារម្មណ៍យ៉ាងឆាប់រហ័សនិងកំពុងមានប្រជាប្រិយភាពនៅលើបណ្តាញសង្គមជាពិសេសគឺនៅលើទិកតុកផ្ទាល់ដែលកំពុងមានមនុស្សជាច្រើនលេងកម្សាន្តបទនេះ។ ងាកមកកាន់ទស្សនិកជនវិញបានបង្ហាញចំណាប់អារម្មណ៍ទៅកាន់ វណ្ណដា ថាពេលនេះលោកគឺជ្រើសរើសធ្វើជា villain មិនមែនជាសុភាពបុរសដូចមុននោះទេ។ MV របស់ ហ្សាណា និង វណ្ណដា ក៏មានការចូលរួមជាពិសេសពីតារារ៉េបជំនាន់ថ្មីចូលរួមក្នុងការថតនេះផងដែរមានដូចជា Chris Diva ,FINN ,Yung JX ,Chutima ,Ti TUY ,P-Kai ,VANNSAK , Lil KZy ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsvpjB3bzZrIDZKz6pmveaVuHoNha8okXfRrlccs6vcUcQESykU3-ad_liwriGpUjlCFOXNa0KiwhdZO5uZdqdof2NXLX9RjFXdq-JuOlppzmb8WGCIjNQWzM9GNXPUlCRjm0ZUUrJGDPdR0fMACj9N_9IgvwxEcisxDcPIs7W6MDISItNM1Uj2s-AsSI/s1806/image_2026-08-22_08-43-22.png
ទន្ទឹមនឹងការចេញផ្សាយបទថ្មី រ៉េត ស៊ូហ្សាណា ក៏បានបង្ហោះវីដេអូមួយដែលមានការលេងបទចម្រៀងនេះជាមួយនឹង វណ្ណដា ខណៈ វណ្ណដា ក៏បានបង្ហោះរូបមួយសន្លឹកជាមួយនឹង ហ្សាណា នៅលើ Story អបអរសាទរនាងចំពោះការទម្លាក់បទថ្មីនេះ៕