Home ព័ត៌មានជាតិ គ្រួសារខំប្រកាសស្វែងរក តាមពិតលោក ថូ សំណាង ត្រូវបាន ACU ឃាត់ខ្លួនព្រោះពាក់ព័ន្ធនឹងអំពើពុលរលួ.យ

គ្រួសារខំប្រកាសស្វែងរក តាមពិតលោក ថូ សំណាង ត្រូវបាន ACU ឃាត់ខ្លួនព្រោះពាក់ព័ន្ធនឹងអំពើពុលរលួ.យ

113
0

រាជធានីភ្នំពេញ៖ មន្រ្តីក្រសួងការបរទេស លោក ថូ សំណាង ដែលគ្រួសារកំពុងប្រកាសស្វែងរកថាបាត់ខ្លួនទាំងព្រលឹងចុងសក់ ស្រាប់តែពេលនេះបែកធ្លាយការពិតដ៏រន្ធត់ ក្រោយព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងជាបន្ទាន់ ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងបទល្មើសពុករលួ.យជាមួយបណ្ដាញឧក្រិដ្ឋជនអនឡាញស្កេម។
___________________ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYcKhzR7vDuw76RTZW8hqpPt2il7QiwhJIqCA_wwTGUcY4CCu7B9oduoh8s4v4h4E7d5CczHYdJ9PgtNVEUTqn9DS-apNNj6sV_AWdJAwau2lUptW0SV468p4SCoiG86Uej23FZb5QzhyphenhypheninUP-jCI_HStSU_QleCXkvBav36VNgU0aSx6k4fBIuvWf5_s/s1280/photo_2026-08-21_09-20-29.jpg

ពីព័ត៌មានបាត់ខ្លួន មកជាដំណឹងនៃការជាប់ខ្នោះ ធ្វើឲ្យផ្អើលពេញបណ្ដាញសង្គម! មន្រ្តីក្រសួងការបរទេស លោក ថូ សំណាង ដែលគ្រួសារកំពុងប្រកាសស្វែងរកថាបាត់ខ្លួន ព្រមទាំងបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទាំងក្តីបារម្ភនោះ តាមពិតទៅត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នាំខ្លួនយកទៅសាកសួរ និងឃាត់ខ្លួនជាផ្លូវការ ជុំវិញការជាប់ពាក់ព័ន្ធយ៉ាងជ្រៅនៅក្នុងបណ្តាញឧក្រិដ្ឋកម្មបោកប្រាស់តាមប្រព័ន្ធអនឡាញ (Online Scams)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6FmXcLeWl7ZXqDdIAkjDHtqBsRMIMemyXVO6kj4aQ1TQJyaUp6To90_hpsQEwtJXAIanEVXuIO3VXvb51Jv4IwdEk593nD-qxex2uyjEFaj7jxM0UHAGvYp8wYbNg7vLx6i0D0zFJJnKXQkYWZuLBUZjLrCdioB053TFdv8OMl1c0dCQ98VgFd7Aq9Mk/s544/photo_2026-08-21_09-20-28%20(2).jpg

យោងតាមការលាតត្រដាងនៅលើបណ្តាញសង្គម មុនពេលបែកធ្លាយដំណឹងចាប់ខ្លួន ក្រុមគ្រួសាររបស់លោក ថូ សំណាង បានបង្ហោះសារយ៉ាងតក់ក្រហល់រាយការណ៍ថា លោកបានបាត់ខ្លួនមិនដឹងដំណឹងតាំងពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ព្រមទាំងបានបន្សល់ទុកនូវរថយន្តទំនើបម៉ាក ហុងឈី (Hongqi) ពណ៌ស ពាក់ស្លាកលេខរដ្ឋ ចតចោលនៅក្បែរក្រសួង។ ប៉ុន្តែបន្ទាប់ពីការប្រកាសបាត់ខ្លួនមិនបានប៉ុន្មានផង ស្រាប់តែមានការធ្លាក់មកនូវព្រះរាជក្រឹត្យផ្លូវការ ត្រាស់បង្គាប់បញ្ចប់មុខតំណែងរបស់លោក ថូ សំណាង ពីអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងបញ្ចប់តំណែងជាទីប្រឹក្សាក្រសួង ដែលនេះជាសញ្ញាចាប់ផ្តើមនៃចំណាត់ការច្បាប់ដ៏ក្តៅគគុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4EvlKUApSPQ2tNHKcEnIG_9GhiBHniVGIxp8wt2AqN61Ekju9zozClt4SjE_NhB8t0PrmdGKC8qNr5M8kTePVmaVV2W6I-YN0jCXjrSPzBVR0CRyzsoB2TERfP9vO-q9hgy5zBbV3wbyJMTd2FkTR6uKbEz6ekicz4uHwF7i08-axfn_UR8T2Gj0Sg-o/s1280/photo_2026-08-21_09-20-28%20(3).jpg

ភ្លាមៗបន្ទាប់ពីការដកហូតតំណែង លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រកាសប្រាប់បណ្តាញព័ត៌មានក្នុងស្រុកច្បាស់ៗថា លោក ថូ សំណាង ត្រូវបានកម្លាំងជំនាញរបស់ ACU ឃាត់ខ្លួនជាផ្លូវការ។ នៅក្នុងដំណាក់កាលសាកសួរ អតីតមន្ត្រីជាន់ខ្ពស់រូបនេះបានដេកដួលសារភាពកំហុសទាំងស្រុងថា ខ្លួនពិតជាបានលួចយកសន្លឹកទិដ្ឋាការ (Visa) ប្រភេទ C និង Cex ទៅប្រើប្រាស់ និងលក់ដូរដោយខុសច្បាប់សរុបជាង ៦,០០០សន្លឹក ដើម្បីផ្តល់ឱ្យក្រុមជនបរទេសដែលដំណើរការបណ្តាញ Online Scams នៅក្នុងប្រទេសកម្ពុជា។ ប្រធានអង្គភាព ACU បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានដកហូតសន្លឹកទិដ្ឋាការដែលនៅសេសសល់ចំនួន ៤,០០០សន្លឹកមកវិញ ហើយកំពុងបន្តកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOFmUtaCAwq-78E1YGFovKQQVAD8Cjc5at1G-TNKxbpGtk5vJWmVk8oSfb2Edc-u7Hn4rBWdojCsX8rqbdChDHap8VCzgF4IugsowCoL-VbMYcXkUADwmUgKjGacYg9aQW79xZXOrnsnNq_Sxpz683LXkoZ8FyjJKyUWd7Nc08ZAVjNW1h5RijqsaW4xQ/s1280/photo_2026-08-21_09-20-28.jpg
ជារួមមក ករណីពីការប្រកាសបាត់ខ្លួនប្រែជាការដកតំណែង និងឃាត់ខ្លួនអតីតមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសរូបនេះ គឺជាសក្ខីកម្មមួយស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកម្ចាត់មន្ត្រីខូចពុករលួយដែលហ៊ានលក់ឧត្តុង្គឧត្តមជាតិ។ ចំណាត់ការច្បាប់ដ៏ក្តៅគគុក និងម៉ឺងម៉ាត់របស់ ACU និងការចេញព្រះរាជក្រឹត្យដកតំណែងភ្លាមៗនៅពេលនេះ មិនត្រឹមតែជាការវះកាត់សាច់ស្អុយនៅក្នុងជួររដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសារព្រមានដ៏មានឥទ្ធិពលទៅដល់មន្ត្រីដទៃទៀត មិនឱ្យយកតួនាទីរដ្ឋទៅបម្រើផលប្រយោជន៍ខុសច្បាប់ដែលបំផ្លាញកិត្យានុភាពជាតិលើឆាកអន្តរជាតិឡើយ៕