Home តារាជាតិ ឡូរីន ចេញមុខបញ្ជាក់ជុំវិញសកម្មភាពបើកបររបស់នាង

ឡូរីន ចេញមុខបញ្ជាក់ជុំវិញសកម្មភាពបើកបររបស់នាង

90
0

ថ្មីៗនេះ ឡូរីន បានបង្ហោះវីដេអូនៅលើ Story ក្នុងសកម្មភាពបើកបរដោយលើជើងម្ខាង។ ជុំវិញសកម្មភាពនេះបានបញ្ជាក់ថានាងមិនបានបើកបរដោយខ្លួនឯងញឹកញាប់នោះទេ ខណៈដែលនាងលើកជើងម្ខាងដោយសារតែមានអារម្មណ៍ស្រួលខ្លួននិងចង់សម្រាកជាមួយតន្រ្តី។ ការចេញមកបញ្ជាក់នេះដោយសារតែអ្នកលេងបណ្តាញសង្គមមួយចំនួនបញ្ចេញមតិរិះគន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGDwv7GlwbaI_hVbjoOYUZaBpxO0q7DNSnoyHuIERujB8sWEm7QJUKSUhFtYBeX72-bZHeNG3kUZTPEO8TbEXRofU-UQbRrx2zKmfBe4Y7xaLXqE3Z5f7-il2y_JIOhSMYQathu_ucogFF7lZCDnOMNzFb4leZyIHNNy14g5DuNydqYPnuTwDGs_YWijY/s2048/image_2026-08-20_14-10-22.png
ប្រិយមិត្តមួយចំនួនដែលតាមដានវិស័យសិល្បៈកម្សាន្តជ្រាបមកហើយថា ឡូរីន បានបង្ហាញពីការទិញឡានទំនើបកើតចេញពីកម្លាំងញើសឈាមរបស់ខ្លួនកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ព្រមទាំងបញ្ជាក់ថានាងមិនទាន់ចេះបើកឡាននោះទេ ហើយការទិញឡាននេះគឺដើម្បីរៀនបើក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxGAI1TbQABV677VHDsAsNtrUsUJXBDalaERffMqiIou_g1GRObpMLc0btHdGVKktLBFSsFQKU15pzs9ZDWjLDDOurigg4vpWad596uWz6sdVXUUnPcDTpTzCtEYDrNPhYmn2Z_Thz5eMwBkTYL1C0_dlcsPyOodHzRa8OVqbhB2vH7iT4FvTcgBdGYwQ/s1750/Screenshot_20260820_102717_Facebook.jpg

យ៉ាងណាមិញ ថ្មីៗនេះគេបានឃើញ ឡូរីន បង្ហោះវីដេអូនៅលើ Story ដោយរូបនាងគឺជាអ្នកបើកបរដោយផ្ទាល់ព្រមទាំងបញ្ចេញសកម្មភាពយ៉ាងរីករាយជាមួយនឹងតន្រ្តី។ នៅក្នុងនោះសកម្មភាពដែលបង្កឱ្យមានមតិវែកញែកនិងរិះគន់ពីអ្នកលេងបណ្តាញសង្គមទៅកាន់ ឡូរីន គឺនៅពេលនាងបើកបរដោយបានលើកជើងម្ខាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYmVHfn1OsAson_MP0Lu9_6cgU5GuVSA9sAttPeYXf3C7Z8PUJq5pCY4N8IPzJlETdHIjN1uk7uzNSsqJykwPzaMBsYbXM_BTaz7cb2rDiQ_ZrQHoq-onZIFa7zFN9mHxwWIPPRruMSGbpk9yYBBIQnEXTDOZ6wDV2Jap7mRyeCjSuXMM760TAz7lRTOQ/s1715/Screenshot_20260820_102710_Facebook.jpg

ក្នុងសកម្មភាពដែលបង្កឱ្យមានរឿងចម្រូងចម្រាសនេះនៅថ្ងៃទី២០ ខែសីហា ឡូរីន បានចេញមកបញ្ជាក់លើសកម្មភាពរបស់នាង។ តាមការបង្ហោះរបស់ស្រីស្អាតរូបនេះក្នុងសំណេរជាភាសាអង់គ្លេសដែលមានន័យជាភាសាខ្មែរថា «សួស្តីអ្នកទាំងអស់គ្នា ខ្ញុំគ្រាន់តែចង់និយាយថា ខ្ញុំមិនបើកបរដោយខ្លួនឯងរាល់ថ្ងៃទេខ្ញុំមានអ្នកបើកបរ។ ខ្ញុំលើកជើងម្ខាងឡើង ព្រោះខ្ញុំមានអារម្មណ៍ស្រួល គ្រាន់តែសម្រាកជាមួយតន្ត្រី គ្មានចរាចរណ៍ និងក្នុងល្បឿនយឺត។ ដូច្នេះខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នាមិនប្រកាន់ ឬបារម្ភអំពីរឿងនេះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXdPh5o8xKw8nI90GniA0ABzPestFN5-cBDLnnn1ZYxRDoutxrWIS0h8y6pqK2whrEVTkPq-tHK-1ZEhFCs1swltvZwBvvQP3iCgkme7-fB_tDBX3eoi9xAckBlSeuWgY5OHjzA4XZJX7NWJfbLircaStb3IG_Yb7nRbuNRG8j21Wc8xMLGpmhgYEeY3A/s2048/image_2026-08-20_14-10-27.png

គួរបញ្ជាក់ផងដែរថាដោយសារតែ ឡូរីន គឺជាមនុស្សម្នាក់ដែលមានប្រជាប្រិយភាពនៅលើបណ្តាញសង្គមដូច្នេះមិនថារាល់សកម្មភាពតូចឬធំតែងតែត្រូវបានសាធារណជនយកចិត្តទុកដាក់លើនាងជានិច្ច។ ជាពិសេសសកម្មភាពមួយចំនួនដែលអាចមានហានិភ័យគឺជាអ្វីដែលមានការជជែកវែកញែកច្រើន៕