Home ព័ត៌មានជាតិ សាក្សីបរទេស បកអា.ក្រា.ត​ទង្វើឈ្លា.នពា.នរបស់ថៃ ប្រាប់ទស្សនាវដ្តីអន្តរជាតិ The Diplomat

សាក្សីបរទេស បកអា.ក្រា.ត​ទង្វើឈ្លា.នពា.នរបស់ថៃ ប្រាប់ទស្សនាវដ្តីអន្តរជាតិ The Diplomat

109
0

ទស្សនាវដ្តីអន្តរជាតិល្បីឈ្មោះ The Diplomat បានចុះផ្សាយពីសក្ខីកម្មដ៏រន្ធត់របស់លោក Paul សាក្សីជនជាតិនីហ្សេរីយ៉ាដែលរស់នៅតាមព្រំដែន ដោយលោកបានបកអា.ក្រា.តចំហៗថា យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង និងដ្រូនទម្លាក់គ្រា.ប់បែ.កកម្ទេចសណ្ឋាគារ និងកាស៊ីណូរបស់ជនស៊ីវិលយ៉ាងសា.ហាវ កាលពីចុងឆ្នាំ២០២៥។
__________
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJILKn5LKVSp3-AwF4qmHbOpcfGkvv-N0rvmuDry9xYDzPz0XFg9oAqq75oD_2iR8LRt2uzg1RSMgi-bV9AcIIgMTaIb3qXRhuJm0Bu1pbGM28Q3u5s5XiK_S6t3NAEsTGW4oUdkbU-p792fG_Cwx6iXKY6_eW3d0XltjRCziu_ezzjrZ1HIJhTsgG8g8/s1104/photo_2026-08-20_11-40-49%20(2).jpg
ភស្តុតាងពីសាក្សីរស់មិនអាចប្រកែកបាន! ថ្មីៗនេះសាក្សីបរទេសដែលធ្លាប់ធ្វើការនៅក្បែរព្រំដែនកម្ពុជា-ថៃ បានទម្លាយការពិតប្រាប់ទស្សនាវដ្តីអន្តរជាតិល្បីឈ្មោះ The Diplomat ដោយបានបកអាក្រាតទាំងស្រុងនូវទង្វើឈ្លានពានដ៏សាហាវយង់ឃ្នងរបស់យោធាថៃ ដែលបានបើកការវាយប្រហារទម្លាក់គ្រាប់បែកលើគោលដៅស៊ីវិល និងបន្តក្រសោបកាន់កាប់ទឹកដីកម្ពុជាទាំងបំពាន បើទោះបីជាមានការចុះកិច្ចព្រមព្រៀងឈប់បាញ់គ្នារួចហើយក្តី។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv_3kUovsdBwctOdBQq_Gs0mzHoIvsh0iG8nN1A048aXPzrQbM2XFrhs_BZNiR51Zo-cdL2uqYitUj7pFBhQJlAgVjm3vP4nxZYCuwKnbIeIWe1niD9N09idd0GZGqzoCp9vVxyrm48cbtYG_qc6zRY06SyrRYa3IuzTPvN09bPw3WHuxoVXPOTBcpZzw/s1280/photo_2026-08-20_11-40-49%20(3).jpg
យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តីអន្តរជាតិ The Diplomat កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានលាតត្រដាងនូវសក្ខីកម្មដ៏រន្ធត់របស់បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ឈ្មោះ Paul ដែលធ្លាប់បានស្នាក់នៅ និងធ្វើការងារជិត ១០ឆ្នាំ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ លោក Paul បានរំលឹកថា កាលពីព្រឹកព្រលឹមថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ មុនពេលបទបញ្ជាឈប់បាញ់ចូលជាធរមាន យន្តហោះដ្រូន និងយន្តហោះចម្បាំងរបស់ថៃបានហោះចូលមកទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំកម្ទេចអគារសណ្ឋាគារ កាស៊ីណូ និងសំណង់ស៊ីវិលសំខាន់ៗឱ្យខ្ទេចខ្ទីមួយបន្ទាប់ពីមួយ។ សាក្សីរូបនេះបានទម្លាយទៀតថា ថៅកែគ្រប់គ្រងកន្លែងរបស់លោកថែមទាំងបានបង្ខំចិត្តប្រមូលទូរស័ព្ទដៃរបស់បុគ្គលិកបរទេសទាំងអស់ដើម្បីលុបរាល់រូបភាព និងវីដេអូភស្តុតាងចោល ក្នុងបំណងបិទបាំងការពិតកុំឱ្យក្រុមឈ្លបយកការណ៍ថៃដឹងថាមានជនបរទេសនៅទីនោះ និងដើម្បីគេចផុតពីការថ្កោលទោសពីអន្តរជាតិ ខណៈដែលមនុស្សស្លូតត្រង់ជាច្រើនបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍នោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3Ik10rdz0D2qw_e1LQA5JxntDaMop1vBwfTkYjL8h3hqR15ofIfyUt8HbMb_vx37TsuUXw5v07qagQ9EAnZI0fn9PKr-E2u2C2OIbBwGgWkJMwp3ugJ-ubjUKldP1vm3RcQWLDiyz6vB3MwGZlmQTZv1giKpemem9ViuLJmiYpCSeoNQsDumhDiWeE5g/s1280/photo_2026-08-20_11-40-49.jpg

ទស្សនាវដ្តី The Diplomat ក៏បានបកអាក្រាតពីលេសភូតកុហករបស់ក្រសួងព័ត៌មានយោធាថៃ ដែលតែងតែរុញកំហុសចោទប្រកាន់ថា កម្ពុជាបានប្រើប្រាស់ទីតាំងស៊ីវិលទាំងនោះធ្វើជាមូលដ្ឋានយោធា និងចំណុចស្តុកអាវុធដើម្បីវាយប្រហារលើថៃ។ ប្រភពអន្តរជាតិមួយនេះបានច្រានចោលលេសដដែលៗរបស់ថៃ ដោយបញ្ជាក់ថា ផ្អែកតាមការចុះពិនិត្យជាក់ស្តែង និងទិន្នន័យតាមប្រព័ន្ធផ្កាយរណបតាំងពីខែកក្កដា ឆ្នាំ២០២៥ មក គេមិនដែលឃើញមានភស្តុតាងណាមួយបង្ហាញថា កម្ពុជាបានប្រើប្រាស់តំបន់ទាំងនោះជាមូលដ្ឋានយោធាឡើយ។ ស្របគ្នានេះ លោក Paul ក៏បានអះអាងរឹងមាំថា លោកមិនដែលឃើញមានទាហានកម្ពុជាស្នាក់នៅ ឬមានការបាញ់តបតណាមួយពីខាងកម្ពុជាឡើយ ពោលគឺមានតែការវាយប្រហារយ៉ាងសាហាវតែម្ខាងគត់ពីសំណាក់យោធាថៃ ហើយរហូតមកទល់ពេលនេះ យោធាថៃនៅតែបន្តរំលោភដែនអាកាស បង្ហោះដ្រូនយកការណ៍ និងបន្តក្រសោបកាន់កាប់ទឹកដីមួយចំនួនរបស់កម្ពុជាយ៉ាងរឹងរូសបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9ZOZucj6NU_qpbn2mHaQejBR15NUQyh4IiruxTMArSpSmrDj0MZPrTC7gJNl7w6OyAh0U_jzvQMwlEG6FiumznOMHo050pAc8rrcPVM2JsMwd7BgxdYNY09P5Z8HrcXl7NC6xsBJUrOUYfVQQq2XCJADf4IhNvclQQjy5_a73SNGS0dUMYx2dvtC4fdM/s678/photo_2026-08-20_15-18-25.jpg

សេចក្តីរាយការណ៍ស៊ើបអង្កេតរបស់ទស្សនាវដ្តី The Diplomat និងសក្ខីកម្មពិតពីសាក្សីជនជាតិនីហ្សេរីយ៉ា បានក្លាយជាអាវុធការទូតដ៏មានឥទ្ធិពល ក្នុងការទម្លាយវាំងននខ្មៅ និងការភូតកុហកបិទបាំងការពិតរបស់ភ្នាក់ងារយោធាថៃនៅលើឆាកអន្តរជាតិ។ ភស្តុតាងជាក់ស្តែងទាំងនេះ បានបង្ហាញយ៉ាងច្បាស់ថា ទង្វើរបស់យោធាថៃគឺជាការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ដែលទាមទារឱ្យសហគមន៍អន្តរជាតិបង្កើនការដាក់សម្ពាធ ដើម្បីបង្ខំឱ្យភាគីថៃដកកងទ័ពចេញពីទឹកដីកម្ពុជា និងគោរពតាមបទឈប់បាញ់ឱ្យបានពិតប្រាកដ៕