ក្រោយពេលវិនិយោគិនចិននៅតំបន់ថ្មដា បានទម្លាយវីដេអូបង្ហាញពីទង្វើឈ្លានពានរបស់យោធាថៃ នាយកមជ្ឈមណ្ឌលព័ត៌មាន JIC របស់ថៃ លោក ប្រាផាស សនចៃឌី បានចេញមុខព្រ.មានដោយប្រយោលថា ជនជាតិចិនអាចមកដាក់ពាក្យទាមទារសំណងការខូចខាតបាន ប៉ុន្តែដាច់ខាតមិនត្រូវចោទប្រកាន់ថាថៃឈ្លានពានកម្ពុជាឡើយ។
_______________ 
ភូតកុហក និងបំភ្លៃការពិត! ក្រោយពេលជនជាតិចិនដែលរកស៊ីនៅតាមព្រំដែន ជាពិសេសតំបន់ថ្មដា បានដឹងនិងឃើញផ្ទាល់ភ្នែកពីទង្វើឈ្លានពានរបស់យោធាថៃមកលើកម្ពុជា នាយកមជ្ឈមណ្ឌលព័ត៌មានស្ថានភាពព្រំដែនថៃ-កម្ពុជា (JIC) បានព្រមានដោយប្រយោលថា ជនជាតិចិនដែលរងការខូចខាតទ្រព្យសម្បត្តិដោយសារជម្លោះព្រំដែនអាចដាក់ពាក្យទាមទារសំណងបាន ប៉ុន្តែដាច់ខាតមិនត្រូវលើកឡើងថា ថៃឈ្លានពានកម្ពុជាឡើយ ដើម្បីកុំឱ្យប៉ះពាល់ដល់រូបភាពការទូត។.jpg)
យោងតាមការចុះផ្សាយរបស់ការិយាល័យព័ត៌មានថៃ (Thai News Agency) លោកឧត្តមសេនីយ៍ឯក ប្រាផាស សនចៃឌី (Prapas Sornjaidee) នាយកមជ្ឈមណ្ឌលព័ត៌មានស្ថានភាពព្រំដែនថៃ-កម្ពុជា (JIC) បានចេញមុខច្រានចោល និងវាយបកទាំងស្រុងចំពោះវីដេអូបកស្រាយរបស់លោក «ហេង ហ្វាង» (Heng Fang) វិនិយោគិនចិន និងជាម្ចាស់សណ្ឋាគារនៅតំបន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ភាគីថៃបានព្យាយាមប្រើប្រាស់យុទ្ធសាស្ត្រសម្របសម្រួលបែបបង្ខំ ដោយបានលើកឡើងថា ថៃមិនចង់មានបញ្ហាជាមួយជនជាតិចិនឡើយ ហើយជនជាតិចិនដែលអះអាងថារងផលប៉ះពាល់ ឬខូចខាតទ្រព្យសម្បត្តិ និងហាងទំនិញ អាចមកដាក់ពាក្យទាមទារសិទ្ធិ និងទទួលសំណងរបស់ខ្លួនវិញបាន ប៉ុន្តែត្រូវតែធ្វើឡើងទៅតាមយន្តការច្បាប់របស់ថៃ និងមិនត្រូវបំភ្លៃព័ត៌មានវាយប្រហារលើកងទ័ពថៃតាមបណ្តាញសង្គមនោះទេ។
.jpg)
ទង្វើផ្តល់សិទ្ធិឱ្យទាមទារសំណងលាយឡំការព្រមានរបស់យោធាថៃនៅពេលនេះ ត្រូវបានក្រុមអ្នកវិភាគមើលឃើញថា ជាល្បិចកលការទូតដើម្បីបង្វែរដាន និង«បំបិទមាត់» វិនិយោគិនចិន មិនឱ្យទម្លាយការពិតពីស្ថានភាពឈ្លានពានតាមព្រំដែនបន្តទៀត។ លោក ប្រាផាស សនចៃឌី បានបញ្ជាក់ទាំងបំពានថា កងទ័ពថៃនឹងបន្តអនុវត្តតាមកិច្ចព្រមព្រៀង Joint Statement យ៉ាងម៉ឺងម៉ាត់ ហើយថៃមិនដែលរំលោភយកដីធ្លីរបស់អ្នកណាម្នាក់ឡើយ រួមទាំងបានព្រមានចំៗថា «គ្មាននរណាអាចផ្លាស់ប្តូរខ្សែកោងព្រំដែន តាមរយៈការបង្ហោះ Post លើបណ្តាញសង្គមបានឡើយ»។ ទោះជាភាគីថៃព្យាយាមប្រើលុយសំណងមកធ្វើជាខែលបិទបាំងយ៉ាងណាក៏ដោយ ក៏តថភាពជាក់ស្តែងដែលទាហានថៃបានយកទូកុងតឺន័រ និងហ៊ុមព័ទ្ធរបងបន្លាលួសរំលោភលើដីខ្មែរ គឺនៅតែជាភស្តុតាងមិនអាចប្រកែកបាន ដែលធ្វើឱ្យជនជាតិចិន និងពលរដ្ឋខ្មែរនៅតែបន្តរិះគន់ និងទាមទារយុត្តិធម៌។

ជារួមមក ការចេញមុខប្រកាសផ្តល់សំណងដើម្បីដូរនឹងភាពស្ងៀមស្ងាត់ពីសំណាក់មជ្ឈមណ្ឌល JIC របស់ថៃ គ្រាន់តែជាយុទ្ធសាស្ត្រការទូតមួយក្នុងបំណងរក្សាទំនាក់ទំនងទ្វេភាគីថៃ-ចិន មិនឱ្យធ្លាក់ចុះដុនដាបតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា ជម្លោះព្រំដែននៅតំបន់ថ្មដានេះ មិនអាចដោះស្រាយបានដោយគ្រាន់តែការផ្តល់សំណងបំបិទមាត់បុគ្គលម្នាក់ៗនោះឡើយ លុះត្រាតែភាគីថៃដកកងទ័ព និងបញ្ឈប់ការឈ្លានពាន រួចងាកមកផ្ទៀងផ្ទាត់កូអរដោនេផែនទីរួមគ្នាជាមួយកម្ពុជាដោយតម្លាភាព និងយុត្តិធម៌៕










