Home តារាជាតិ រស់នៅមិនចុះសម្រុង សួស វីសា និង ថមមី សម្រេចចិត្តលែងលះគ្នា

រស់នៅមិនចុះសម្រុង សួស វីសា និង ថមមី សម្រេចចិត្តលែងលះគ្នា

107
0

តារាចម្រៀស សួស វីសា បានប្រកាសជាសាធារណៈដោយបញ្ជាក់ថារូបនាងនិងលោក ថមមី បានសម្រេចចិត្តលែងលះគ្នាតាមផ្លូវច្បាប់លែងមានទំនាក់ទំនងក្នុងនាមជាប្តីប្រពន្ធទៀតហើយ។ ដំណឹងនេះបានធ្វើឱ្យអ្នកក្នុងចង្កោមសិល្បៈ មហាជនមានការភ្ញាក់ផ្អើលនិងសោកស្តាយយ៉ាងខ្លាំងចំពោះគូស្នេហ៍អ្នកសិល្បៈមួយគូនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0Tz6SLLwdW5R0FJfbuBebOxn9sJRGFJSYvVFGKEl8GLaIybXFe06rcL2Rh0le8ra_Q_B0t_hjGG9sE8LYpV8uaMeelJy0LQ1FVhYM5XnjKCI_4e9PQ8jOdRYZ2IhWA1S6lSv0Asgfyvy5KhewkC_04fAicYLdbw6AZF7dJIuaMwJV59EOdP2YPEqFvEY/s2048/image_2026-08-19_09-07-00.png
នៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ តារាចម្រៀង សួស វីសា បានបង្ហោះរូប៣សន្លឹកជាមួយនឹងមេធាវីតំណាងក្តីរបស់ខ្លួនដោយបានបញ្ជាក់ថា «នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៦ នេះ នាងខ្ញុំ និងអតីតស្វាមី លោក ប៊ុនថុល ប៊ុនថង ហៅ (ថមមី) បានសម្រេចលែងលះគ្នាជាស្ថាពរតាមការព្រមព្រៀងតាមផ្លូវច្បាប់នៅសាលាដំបូងរាជធានីភ្នំពេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmAS56DTHzSo9GMm6NawoF1kKgdqUR-ULi3Zq4npLAiKoxVMG_GdI-2AQnzYvtDI79bOG813PSiKrmVjZqfpMUYBAhcqMxAYdn7ue0bTCFtvM9utcw1J4eH36H8mbHGqph4XjUHqU3Po2bbfSumj2bDKwZPGKsBJwfWpgxHgFYmrSf6Z4H5u17XjLPBrk/s2048/image_2026-08-19_09-07-01.png
ចាប់ពីថ្ងៃនេះតទៅយើងទាំងពីរមិនមានទំនាក់ទំនងក្នុងនាមជាប្តីប្រពន្ធតទៅទៀតឡើយ មូលហេតុរស់នៅមិនចុះសម្រុងនិងគ្នាហើយយើងសម្រេចដើរតាមផ្លូវរៀងៗខ្លួនដោយសន្តិភាព ដោយការគោរព និងមិនមានការចងគំនុំនិងគ្នាទេ»។ ជាមួយនឹងការប្រកាសនេះ តារាចម្រៀង សួស វីសា បានជំរុញឱ្យសាធារណជនគោរពតាមការសម្រេចចិត្តរបស់អ្នកទាំងពីរ។

មុននឹងឈានដល់ការប្រកាសលែងលះគ្នាជាផ្លូវការកាលពីខែឧសភា កន្លងមកនេះ សួស វីសា ធ្លាប់បានបង្ហាញhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdKGYh6QXxEJHxGVmL_sk2SAPRWiO4RHqQo9t7XA9JKhRrt9p7aQcxMCjAmoYrrg1vpeaN9bBYz01oLa_4VuZIoHaVSAB0ZCe-NmbohpXvmMCz3bW6Tj6tnZWoUQXH2VGO-rv1URjhbaWwVQzjRZM7DsJ2de8Qec8tyh4iHe3GW4Rib5qC7-myZPIdNos/s2048/image_2026-08-19_09-07-03.pngពីបញ្ហារកាំរកូសនៅក្នុងរង្វង់គ្រួសារដោយឱ្យតម្រុយថានឹងក្លាយជាស្រ្តីមេម៉ាយឆាប់ៗដោយសារតែមានប្តីដូចអត់ប្តី។ ក្រោយមកអ្នកទាំងពីរក៏បានផ្សះផ្សាវិលមកជានាគ្នាវិញ។ ប៉ុន្តែយ៉ាងណាចំណងស្នេហានិងអាពាហ៍ពិពាហ៍នេះនៅតែមិនអាចថែរក្សាបាន។
អតីតគូស្នេហ៍សិល្បៈមួយគូនេះក្រៅពីអាជីពសិល្បៈគឺក្តោបក្តាប់ជំនួញជាច្រើននៅក្នុងដៃទាំងវិស័យអនឡាញ មានរោងចក្រទឹកកក វិស័យអចលនទ្រព្យ បង្កើតកម្មវិធីកម្សាន្តនិងមុខរបរជាច្រើនទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjALiklc_I34y3xM-izCRZ5FlH7Yh3ZkLQZ9MOpZhiPxhjAojBJRmrPOCpz977qO3OOkJrLfCE0Cy3AjGlne4oqQxGoOaCsahyCeMCOrUF8GkWLwQ2E08Uoj9SQ48GDov94lpuT8s_2YZG_HV4bkbQL0Bzo7WAKEDQsoElF0IdDV3FprywfguA6YSKFkHw/s2048/image_2026-08-19_09-06-58%20(2).png
គូសបញ្ជាក់ថា សួស វីសា និង លោក ថមមី បានចំណាយទឹកប្រាក់ជាង ២០ម៉ឺនដុល្លារ សម្រាប់អាពាហ៍ពិពាហ៍របស់ពួកគេកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ ក្នុងចំណងអាពាហ៍ពិពាហ៍រយៈពេលជិត៧ឆ្នាំមកនេះអ្នកទាំងពីរទទួលបានចំណងដៃមានកូនស្រីម្នាក់និងកូនប្រុសម្នាក់៕