Home ព័ត៌មានអន្តរជាតិ អ្នកវិទ្យាសាស្ត្ររកឃើញផ្សិតចម្លែក ដែលធ្វើឱ្យអ្នកញ៉ាំស្រមើស្រម៉ៃមើលឃើញ «មនុស្សតូចៗ» ដើរពេញផ្ទះ

អ្នកវិទ្យាសាស្ត្ររកឃើញផ្សិតចម្លែក ដែលធ្វើឱ្យអ្នកញ៉ាំស្រមើស្រម៉ៃមើលឃើញ «មនុស្សតូចៗ» ដើរពេញផ្ទះ

106
0

 តើវាជាផ្សិតអ្វីឲ្យប្រាកដ? រឿងរ៉ាវដ៏ចម្លែក និងហាក់បីដូចជាស្ថិតនៅក្នុងពិភពវេទមន្ត បានក្លាយជាប្រធានបទក្តៅគគុកនៅក្នុងពិភពវិទ្យាសាស្ត្រ បន្ទាប់ពីក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Utah សហរដ្ឋអាមេរិក បានលាតត្រដាងអាថ៌កំបាំងដែលមានអាយុកាលរាប់រយឆ្នាំ ពាក់ព័ន្ធនឹងប្រភេទផ្សិតព្រៃម្យ៉ាង ដែលមានសមត្ថភាពធ្វើឱ្យមនុស្សមើលឃើញរូបភាពស្រមើស្រម៉ៃជា «មនុស្សតូចៗ» រាប់សិបនាក់ដើររញ៉េរញ៉ៃនៅក្នុងពិភពពិត។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMxXSxuFIx85CPG1mcH-jFQrffD61Dl2nxcvqjZ5HWzCrep4xAeWaDzkXznk3F9oCKuUEWDixWyQLG-r-4YwuMjCBGR8TtGzH-h13ZVeZXGQqNyx4qxuy3nv_aEt8rc35SBf62lnWerByb6R9s7r_noX7DBHbrL5Ap7z2SiGhdehc_EPVpQ1BNbbfla30/s1280/photo_2026-08-14_09-51-18%20(2).jpg
 ផ្សិតព្រៃមួយប្រភេទនេះមានឈ្មោះវិទ្យាសាស្ត្រថា Lanmaoa asiatica។ វាសម្បូរនៅភាគខាងត្បូងប្រទេសចិន ជាពិសេសនៅក្នុងខេត្តយូនណាន អ្នកស្រុកស្គាល់ផ្សិតនេះយ៉ាងច្បាស់ក្រោមឈ្មោះថា Jian shou qing ដែលមានន័យថា «ប្រែជាពណ៌ខៀវពេលប៉ះពាល់» ដោយសារតែសាច់របស់វានឹងប្រែជាពណ៌ខៀវភ្លាមៗនៅពេលគេកាត់ ឬកាន់។ វាជាប្រភេទផ្សិតដែលមានឱជារសឆ្ងាញ់ពិសា និងមានតម្លៃថ្លៃខ្លាំងនៅលើទីផ្សារ ដោយសារតែវាផ្តល់នូវរសជាតិឆ្ងាញ់ប្លែនមិនដូចជាផ្សិតទូទៅ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfvVdMoPqZxuMn2xWSPfbuXuSIjL8DkCKmKAM2ybmlNah9Q8EstP7tTuoeE6orBAIlkljUdbuPs0LDo175hrpiCMTCLm8X-eAUmqzgvJRE6RiTox2U6p9vlnm5m8Viw_MDU6Su4xc8qqFS5aGtCWtWs8cGLNMob0EmtDj6ds-TVNripu5KuE3x1qr9a2g/s600/photo_2026-08-14_09-51-18.jpg
 ប៉ុន្តែអ្វីដែលជាគ្រោះថ្នាក់នោះគឺនៅត្រង់បច្ចេកទេសនៃការចំអិន។ ប្រសិនបើគេយកផ្សិតនេះទៅស្លរ ឬឆាឱ្យឆ្អិនល្អ វាគឺជាអាហារដ៏មានសុវត្ថិភាព 100% និងគ្មានបញ្ហាអ្វីទាំងអស់។ ប៉ុន្តែប្រសិនបើចម្អិនមិនទាន់ឆ្អិនល្អ ឬនៅឆៅនោះ បន្ទាប់ពីញ៉ាំរួចពី ១២ ទៅ ២៤ ម៉ោង វានឹងចាប់ផ្តើមធ្វើទុក្ខ បង្កើតជាបាតុភូតប្រសាទភ័ន្តភាំងយ៉ាងចម្លែកបំផុតមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCK4eek8599GnzcKRE1D_AdIY4JmZag6s0mvXus6fSsINTdjeV_IqfDxfPvQBAbZQOCZWQ8KUzRQ7m_QIHhYUTVVJlMOr4Tl-Utuae9m2v0A6ClI4X6FXkp91bHk_ILEkfTLdreY0xzmxC46C6HGviAYIBXEchGKuMBQ2Io3UcrSPbSZCFvnPwoO2S_m0/s1200/photo_2026-08-14_09-51-19.jpg
 
លក្ខណៈពិសេសនៃការស្រវឹងផ្សិតប្រភេទនេះ គឺខុសប្លែកទាំងស្រុងពីសារធាតុញៀន ឬផ្សិតពុលទូទៅ។ មនុស្សប្រហែល ៩០% ដែលពុលផ្សិតនេះ បានរៀបរាប់បទពិសោធន៍ដូចៗគ្នាថា ពួកគេបានមើលឃើញរូបភាពមនុស្សតូចៗ រាប់សិប ឬរាប់រយនាក់ ដែលមានកម្ពស់ត្រឹមតែ ២ ទៅ ៣០ សង់ទីម៉ែត្រ ស្លៀកពាក់ខោអាវមានពណ៌ឆើតឆាយ ដើរឆ្លងកាត់មុខពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw-sARHXvtJ6fG6edK9oPruqZAalz7AEsAB6kBw5jPJpfDe68PEgdsnUM-J3lIRDOU0CB5bqyfGjoi6qCaOsT9RKT9yEWoNuwuJbjce_CAXKdx3Ln1vxTuyzOSlpP_xXoX1fz1qqVl4UhYauq4O03JHYM_R0CyhzBqUSKb9dNJ79xZVxLXWu_5p8LjsMU/s855/photo_2026-08-18_14-04-55%20(2).jpg
 អ្វីដែលរឹតតែគួរឱ្យភ្ញាក់ផ្អើលនោះគឺ មនុស្សតូចៗទាំងនោះមិនមែនគ្រាន់តែជាពន្លឺ ឬអណ្តែតលើអាកាសដូចការយល់សប្តិនោះទេ ប៉ុន្តែពួកគេដើរលើតុ ឡើងលើកៅអី តោងគ្រឿងសង្ហារិម តោងជញ្ជាំង ដូចជាមនុស្សពិតៗអញ្ចឹងដែរ។ ក្នុងអំឡុងពេលកើតហេតុ អ្នកដែលពុលផ្សិតនៅតែមានស្មារតីដឹងខ្លួនច្បាស់ថា អ្វីដែលពួកគេកំពុងឃើញគឺជារូបភាពភ័ន្តភាំងប៉ុណ្ណោះ ហើយឥទ្ធិពលនេះអាចអូសបន្លាយចាប់ពី ១ ថ្ងៃ រហូតដល់ទៅមួយសប្តាហ៍ឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpqZLBNs2NdAjUWRpjMdGOjAlzgeN7eM_Hgjq4nGyeO7ELbSDLaMfCz5i5KZQYYKXtNjnqVKUghm4DePJpHkVDKcj8LKPL_aetSHkt_JSm3Dat_9ECq4hCesFFkc0V-iAMrF19WzpbHL7Iw6ynqMJ3yeRBPJUuOSGj-ciEC8AB_b13AyQDyIDqI8_PYDQ/s640/photo_2026-08-18_14-04-55.jpg
អ្វីដែលធ្វើឱ្យក្រុមអ្នកវិទ្យាសាស្ត្រងឿងឆ្ងល់បំផុតនោះគឺ នៅពេលគេយក DNA និងហ្សែននៃផ្សិត Lanmaoa asiatica ទៅធ្វើកោសល្យវិច័យ គេបែរជាមិនបានរកឃើញសារធាតុញៀន Psilocybin ឬសារធាតុធ្វើឱ្យភ័ន្តភាំងដែលវិទ្យាសាស្ត្រធ្លាប់ស្គាល់ពីមុនមកទាល់តែសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDLs0FbSqNJX7C-X5dqr_SQnVomUtc269H4Gks_DMeCISxmrgHFCfPezwsYpehR6IUOX4XsEwDVQqPgPdni9ZIsmw4Z7S7iq1mt4gWL-z3RC44xpDPSLcJaLdGIKdvFNMz4DILxKOkh7cNd8KhD97P5pBeGq-NWSF-TrRQV3Vzvf7Qbm59zO8GiWV3RsQ/s899/photo_2026-08-18_14-04-56.jpg
 
 ការរកឃើញនេះបានបញ្ជាក់ថា នៅក្នុងផ្សិត Lanmaoa asiatica គឺមានសារធាតុគីមី ឬប្រូតេអ៊ីនប្លែកថ្មីស្រឡាងមួយទៀត ដែលវិទ្យាសាស្ត្រមិនទាន់ស្គាល់នៅឡើយ។ ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា ការស្វែងយល់ និងទាញយកសារធាតុប្លែកថ្មីនេះមកសិក្សា អាចនឹងក្លាយជាកូនសោដ៏សំខាន់ក្នុងការជួយឱ្យវិទ្យាសាស្ត្រវេជ្ជសាស្ត្រយល់កាន់តែស៊ីជម្រៅ អំពីរបៀបដែលខួរក្បាលមនុស្សបង្កើតរូបភាព និងដំណើរការប្រព័ន្ធប្រាសាទមើលឃើញនៅក្នុងជីវិតពិត៕