Home តារាជាតិ ឆន ស្រីណេត ដាស់តឿនស្មារតីកុំឱ្យខ្មែរភ្លេចខ្លួន

ឆន ស្រីណេត ដាស់តឿនស្មារតីកុំឱ្យខ្មែរភ្លេចខ្លួន

91
0

បវរកញ្ញា ឆន ស្រីណេត បានចេញវីដេអូមួយបន្ថែមទៀតបន្ទាប់ពីវីដេអូចម្រៀងរបស់តារាចម្រៀងប៉ុបវៀតណាមទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកទស្សនិកជនខណៈដែលមានមតិប្រតិកម្មជាច្រើនជុំវិញ MV នេះ។ បន្ទាប់ពីឃើញមតិរបស់ជនជាតិវៀតណាមមួយចំនួន ឆន ស្រីណេត មានបំណងចង់ដាស់តឿនស្មារតីខ្មែរកុំឱ្យភ្លេចខ្លួនទាក់ទងរឿងវប្បធម៌។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjmUKKSDMIijqxveKS3qn8Pf3q3L6W4Xlqd4UtjAThtiyENa0VxF_ZDNCqNj3qXUHkkXvf7a8BnyPKhh3vzewzBuJLdwQN5YUTxgYSlP0CEZssL5OuwMmyGRUCFqMH4Wb57RIged7HLiPJ71x3V_40IBSC5oLM0E720FX0okyL0nNkEAb7AUuXrguFgCw/s2048/image_2026-08-17_15-03-01.png
នៅថ្ងៃទី១៦ ខែសីហា ឆន ស្រីណេត បានចេញវីដេអូមួយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «យើងជាយើងគ្នានរណាមកលួចបានទេ បើសិនជាយើងមិនភ្លេចខ្លួន»។ បវរកញ្ញាមានដើមកំណើតខ្មែរកម្ពុជាក្រោមរូបនេះបាននិយាយថាដំបូងឡើងការគិតវិជ្ជមានគឺមានសម្រាប់តារាចម្រៀង ផឿង មីជី ប៉ុន្តែនៅពេលឃើញមតិអវិជ្ជមានពីជនជាតិវៀតណាមមួយចំនួនធ្វើឱ្យនាងមានបំណងដាស់តឿនកូនខ្មែរកុំឱ្យភ្លេចខ្លួនដែរ។ ស្រីណេត បានអរគុណតារាចម្រៀងវៀតណាមដែលបានដាក់ក្រេដីតចំៗឱ្យខ្មែរស្របពេលថៃដណ្តើមអ្វីដែលជារបស់ខ្មែរ។ អ្វីដែលធ្វើឱ្យនាងមានការព្រួយបារម្ភគឺមានជនជាតិវៀតណាមបានសរសេរថាវប្បធម៌ខ្មែរនៅកម្ពុជាក្រោមគឺខុសពីវប្បធម៌ខ្មែរកណ្តាលនាពេលបច្ចុប្បន្ន ដោយបែងចែកថាខ្មែរក្រោមគឺជាជនជាតិភាគតិចក្នុងចំណោម៥៤ជនជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYs05qSxGeRYbsgNVf5eC3Z5Xj_sQgEUcaHGcEeVMRZ3wEVgjzr64edahEyo41LVdwOPRYZxBRi1kBQ7hgIc4D9XqD8UmUhV2hkZyTek4JW32SN-dp8GXxY4zJmIBRNdpFD1ABV7DGg7kpM3NziRkETl6oHTuWhpAmTAe_MEOh5xeTL39-Nt8XXGrqXTk/s2048/image_2026-08-17_15-02-59.png

ឆន ស្រីណេត បានផ្តាំផ្ញើទៅកាន់អ្នកខ្មែរក្រោមមួយចំនួនតូចថាវប្បធម៌ខ្មែរក្រោមនិងខ្មែរកណ្តាលគឺតែមួយមិនមានការបែងចែកឡើយទាំងភាសា ទំនៀមទម្លាប់ ដោយសង្កត់ធ្ងន់ថាខ្មែរក្រោមមួយចំនួនធំមិនភ្លេចខ្លួនថាមានដើមកំណើតពូជពង្សមកពីណាឡើយ មិនដូចជាខ្មែរលើមួយចំនួនភ្លេចខ្លួន។ អ្វីដែលនាងមិនអាចទទួលយកបានគឺមានជនជាតិវៀតណាមមួយចំនួនបានបញ្ចេញមតិស្រដៀងគ្នាថា ខ្មែរហើយនិងសៀមទៅដំណើមវប្បធម៌ ខ្មែរកម្ពុជាក្រោម ដែលជាហានិភ័យសម្រាប់អ្នករស់នៅខាងកម្ពុជាក្រោមដែលគេយកឈ្មោះគេមកដាក់។ ការដែលគេបំផុសគំនិតវប្បធម៌ខ្មែរគឺរឿងដែលល្អប៉ុន្តែគេបានចាត់ទុកយើងជាជនជាតិភាគតិចមួយរបស់ជាតិសាសន៍គេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuhwgRsn74mA4hP4idVyzyfFSqv8MMz26R3qR9JyQlh1ntOUQEVYJktmSMCtkS35KQxktpTVCUy0YPPnnATxrN10QXImWFw75y0l_UFl771srp0h_rbgVjAtyBAVt5HnxJ61x8WUwZJAMCdmWS0xJby2BoKAEVocBL8oK4rfZC-gTWsuob1uV_aBEiCyQ/s1791/image_2026-08-17_15-02-58.png

ជាមួយគ្នានេះ ឆន ស្រីណេត បានដាស់ស្មារតីកុំឱ្យខ្មែរកម្ពុជាក្រោមភ្លេចខ្លួនត្រូវដឹងច្បាស់ថាយើងជានរណា តែនាងជឿថាអ្នកនៅទីនោះមិនភ្លេចខ្លួនឡើយពីព្រោះអ្នកនៅទីនោះនៅតែគោរពថែរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរ៕