Home ព័ត៌មានអន្តរជាតិ របាយការណ៍សេដ្ឋកិច្ចថៃ៖ រាស្ត្រថៃតាមព្រំដែនបាត់បង់មុខរបរ ខណៈរដ្ឋាភិបាលគិតតែពីផលប្រយោជន៍នយោបាយ

របាយការណ៍សេដ្ឋកិច្ចថៃ៖ រាស្ត្រថៃតាមព្រំដែនបាត់បង់មុខរបរ ខណៈរដ្ឋាភិបាលគិតតែពីផលប្រយោជន៍នយោបាយ

114
0

របាយការណ៍កាសែតបាងកកប៉ុស្តិ៍លាតត្រដាង៖ រាស្ត្រថៃតាមព្រំដែនបាត់បង់មុខរបរ ខណៈរដ្ឋាភិបាលគិតតែពីផលប្រយោជន៍នយោបាយ! គណបក្សភូមិថៃ និងលោក អានុទីន ជួបវិបត្តិជំនឿចិត្តជាសាធារណៈយ៉ាងធ្ងន់ធ្ងរ ក្រោយបរាជ័យក្នុងការស្តារសេដ្ឋកិច្ច និងរងរឿងអាស្រូវបន្លំឈ្មោះសមាជិកបក្សជិត ១ម៉ឺននាក់។
___________
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_NP7W6Ez9UJtRHppZVqVOpwusSYyfyKtoIO301eDJXpLHzvmv8uP64QSu96odcl9qhTm-7ytbpmBCP87Q5lsRYIFg59whCpq90v4fCtg4vXKtWTBKRo04EFfQKXmXep5we-wcTczGwaL6tq1sZcDoZOG58H-s4PzOWgozUG8yWslwojVw_TnpSPCrQu8/s678/photo_2026-08-15_13-48-32.jpg
វិបត្តិនយោបាយផ្ទៃក្នុងថៃកំពុងតែធ្លាក់ចូលក្នុងភាពរង្គោះរង្គើយ៉ាងខ្លាំង! យោងតាមការចុះផ្សាយរបស់សារព័ត៌មានលំដាប់កំពូលបាងកកប៉ុស្តិ៍ បានលាតត្រដាងថា គណបក្សភូមិថៃ និងលោកនាយករដ្ឋមន្ត្រី អានុទិន ឆានវីរៈកុល កំពុងតែបាត់បង់ប្រជាប្រិយភាព និងកម្លាំងរុញច្រាននយោបាយយ៉ាងគំហុក ដោយសារតែរលកនៃការធ្លាក់ចុះជំនឿចិត្តពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3V4ddizgm0KKlbYKtPh2VFsIqEzkkzViS1Fup-RELixHUj2-wAybwVqDXR-b7bwcCg4LqQYqgRC2PBTrKK12S0U-hE-msvmRWtA8oNAmzWWoMW5kcxtIlNNA2O_UJZw0hxSMPiSliuyjInYyrLc-ogx2nGR2l5V8HQBoM-DXxWYUKZ4-tSf1yhDBN0O4/s590/photo_2026-08-15_13-48-33%20(4).jpg
នៅក្នុងបទវិភាគស៊ីជម្រៅស្តីពីទិដ្ឋភាពនយោបាយដោយអ្នកស្រី Nattaya Chetchotiros ដែលជាអ្នកសរសេរអត្ថបទមតិយោបល់នយោបាយល្បីឈ្មោះរបស់កាសែតបាងកកប៉ុស្តិ៍ បានគូសបញ្ជាក់ថា រដ្ឋបាលបច្ចុប្បន្នដែលដឹកនាំដោយគណបក្សភូមិថៃ កំពុងប្រឈមមុខនឹង «វិបត្តិជំនឿចិត្តជាសាធារណៈ» យ៉ាងខ្លាំង។ ដើមចមចម្បងនៃវិបត្តិនេះ គឺកើតឡើងបន្ទាប់ពីមានការលាតត្រដាងអំពីល្បិចកលពុករលួយនិងការលួចបន្លំបញ្ជីឈ្មោះសមាជិកបក្សចំនួន ៩,២៦៤ នាក់ ដែលត្រូវបានលោក អានុទិន បញ្ជាឱ្យប្រកាសបិទសំណុំរឿងស៊ើបអង្កេតយ៉ាងប្រញាប់ប្រញាល់ដើម្បីការពារបក្ខពួកខ្លួន។ ទង្វើលាក់បាំងភាពមិនតម្លាភាពនេះ បានបង្កើតជាកំហឹងសង្គមដ៏ធំធេងពីសំណាក់ក្រុមកិច្ចការសង្គមស៊ីវិល និងគណបក្សប្រឆាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUZQVJL7ZPcrzfBC9d0a6f3ttx7CZ6G_joLnnh9ORjpIn858u5aiMsMb4KtKLOkMdgns3ID6R0YV-3FrvXe1TrOfuh2YPW0ObsOTVuXWJdk-R8MjjWDp7jK7ELmxuLU5Yb817GVfvPaELz3e_qeEcO-U9fbXRE9_6sHLL4lLE_-b_i88toktPcPPDhFtQ/s594/photo_2026-08-15_13-48-33%20(2).jpg
 
បន្ថែមពីលើរឿងអាស្រូវនយោបាយផ្ទៃក្នុង របាយការណ៍ដដែលបានវាយតម្លៃថា រដ្ឋបាលលោក អានុទិន បានទទួលបរាជ័យទាំងស្រុងក្នុងការបំពេញសន្យាដោះស្រាយវិបត្តិសេដ្ឋកិច្ចជាតិ។ ក្នុងរយៈពេល ៤ ខែកន្លងមកនេះ ជីវភាពរបស់រាស្ត្រថៃកាន់តែដុនដាបខ្លាំង ស្របពេលបំណុលគ្រួសារកើនឡើងខ្ពស់ ដោយសាររដ្ឋាភិបាលគិតតែពីផ្តោតលើគោលនយោបាយប្រជាភិថិយ និងការរក្សាអំណាចរដ្ឋបាល។ ជាងនេះទៅទៀត ការព្យាយាមបង្កើតព្រឹត្តិការណ៍ដុតបញ្ឆេះកម្តៅយោធា និងការសម្ញាញយន្តហោះចម្បាំងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីបង្វែរដានអារម្មណ៍រាស្ត្រ ក៏បានជះឥទ្ធិពលអាក្រក់ធ្វើឱ្យពលរដ្ឋថៃតាមព្រំដែនត្រូវបាត់បង់មុខរបរ និងប្រាក់ចំណូលយ៉ាងធ្ងន់ធ្ងរ។ កត្តាទាំងនេះហើយដែលធ្វើឱ្យប្រជាពលរដ្ឋឆ្អែតឆ្អន់ និងលែងមានជំនឿចិត្តលើល្បិចកលនយោបាយរបស់លោក អានុទិន ទៀតហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit9t_vu7_sxAGE9SNW-5V04d-nNY31uBYodv0ZgX5K4eOOACJw5LUs6X-7yOLbI7_H5fpUmAwxl0ysK30yKO6WgqE6sd9-yWRdKSZGX6letV_aCIo62SPrvDc4vDROMb-M9wFyrPt3oXT-Cc9aY5v1w3FDu7pa9Y915F4j80PqDwD-WlkAa0zTjOBKS20/s590/photo_2026-08-15_13-48-33%20(3).jpg

របាយការណ៍លាតត្រដាងពីកាសែតបាងកកប៉ុស្តិ៍នៅពេលនេះ គឺជាភស្តុតាងផ្លូវការមួយដែលឆ្លុះបញ្ចាំងថា អំណាចរបស់គណបក្សភូមិថៃកំពុងតែដើរដល់ចំណុចរបត់ដ៏គ្រោះថ្នាក់។ វិបត្តិអភិបាលកិច្ចខ្វះតម្លាភាព រួមផ្សំនឹងភាពទន់ខ្សោយក្នុងការស្តារសេដ្ឋកិច្ចជាតិ បានធ្វើឱ្យយុទ្ធសាស្ត្របង្វែដានចំណាប់អារម្មណ៍តាមរយៈរឿងព្រំដែនជាមួយប្រទេសជិតខាងលែងមានប្រសិទ្ធភាពក្នុងការបោកប្រាស់ពលរដ្ឋខ្លួនឯងទៀតហើយ៕