Home ព័ត៌មានអន្តរជាតិ អានុទីន ឱនសំពះលោក ថាក់ស៊ីន សឹងក្រាបដល់ដី បង្កជាមន្ទិលសង្ស័យជុំវិញឥទ្ធិពលពិត

អានុទីន ឱនសំពះលោក ថាក់ស៊ីន សឹងក្រាបដល់ដី បង្កជាមន្ទិលសង្ស័យជុំវិញឥទ្ធិពលពិត

94
0

សកម្មភាពលោក អានុទីន នាយករដ្ឋមន្រ្តីថៃបច្ចុប្បន្នឱនសំពះអតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៊ីន សឹងក្រាបដល់ដី ក្នុងជំនួបលើកដំបូងក្រោយទទួលបានការដោះលែង បង្កមន្ទិលសង្ស័យជុំវិញឥទ្ធិពលពិត ខណៈអ្នកវិភាគទម្លាយថា កាយវិការឱនលំទោននេះឆ្លុះបញ្ចាំងពីអំណាចរបស់លោក ថាក់ស៊ីន ដែលនៅតែបញ្ជាពីក្រោយខ្នងប្រព័ន្ធនយោបាយថៃទាំងស្រុង។
________
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7VfZOsdHegULQ4A-EXn8iwVlG_KEszk_yxz-PCSA7Va5AsRHHKtVmv4YlferlCA49Sf4Z64HBUM_0_BRRegsyFmn9us2bFmp8joCrNy24FAHwgTs8VVk7iKtIcQ4g8am6QE7gGm73aZZY_ghn4ARkceKUhjywmcrL4YxlcrjBhW8KYQRQGsm4r2ro-YE/s1489/image_2026-08-17_10-41-12.png
ជួបគ្នាលើកដំបូងក្រោយចេញពីគុក កាយវិការសំពះជម្រាបសួរ និងឥរិយាបថអង្កុយសន្ទនាដ៏ឱនលំទោនសឹងតែក្រាបដល់ដីរបស់លោកនាយករដ្ឋមន្ត្រី អានុទិន ឆានវីរៈកុល ចំពោះមុខអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅក្នុងពិធីបុណ្យសពមន្រ្តីជាន់ខ្ពស់ថៃមួយរូប កំពុងតែបង្កជាមន្ទិលសង្ស័យ និងបង្កើតជាសំណួរដេញដោលទូទាំងប្រទេសថា តើមេដឹកនាំទាំងពីររូបនេះ នរណាមានឥទ្ធិពលអំណាចពិតប្រាកដខ្លាំងជាង?
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0yCQaSCZ8PNKRXSBt1DdHWrwpUrAg5Oc1R04hs_SqdhZajGxiq5diFXGy-XHNCcy-Gtr3zt3pvmSHzge1jbZfZqarxius6-e1Vro5v0ZAlbJCrQ7AymzBeGF1l6c-QlSKmyp5hLiZsrjCcU3-MgdRBd-7eNMuOfKEoJl2T-Z7yPg2HeopHmIMNfdvOB0/s1280/photo_2026-08-15_15-32-04%20(2).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មានល្បីឈ្មោះ Khaosod English ជំនួបជាសាធារណៈលើកដំបូងបង្អស់នេះ បានប្រព្រឹត្តទៅនៅក្នុងពិធីបុណ្យសពអតីតអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងខេត្តអ៊ូប៊ុនរ៉ាត់ឆាធានី កាលពីល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។ នៅក្នុងព្រឹត្តិការណ៍នោះ ប្រព័ន្ធផ្សព្វផ្សាយបានចាប់យកទិដ្ឋភាពដ៏កម្រដែលលោកនាយករដ្ឋមន្ត្រី អានុទិន បានលុតជង្គង់ និងឱនសំពះដល់ភ្លៅរបស់លោក ថាក់ស៊ីន យ៉ាងទន់ភ្លន់បំផុត។ ទោះបីជាលោក អានុទិន បានចេញមុខបកស្រាយយ៉ាងប្រញាប់ប្រញាល់ថា វាជារឿងធម្មជាតិក្នុងនាមជាអតីតកូនចៅចាស់ដែលត្រូវផ្តល់ការគោរពដល់ចាស់ទុំរំលឹកគុណូបការៈពីមុនមកក្តី ប៉ុន្តែក្រុមអ្នកវិភាគនយោបាយមើលឃើញថា កាយវិការឱនលំទោនដូច «កូនកណ្តុរក្បែរឆ្មា» នេះ គឺជាការឆ្លុះបញ្ចាំងពីអំណាចពិតជាក់ស្តែងរបស់លោក ថាក់ស៊ីន ដែលនៅតែគ្របដណ្តប់លើប្រព័ន្ធនយោបាយថៃយ៉ាងរឹងមាំ ទោះបីជាលោកគ្មានតំណែងផ្លូវការណាមួយនៅក្នុងរដ្ឋាភិបាលក៏ដោយ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi25S7PiPLIKLIa-YHTUzyZ2JPw0zK1jf3OHVDMr2cL4sV4Zke0apwr43QXTH9atgxo5mG10MX1rPSC3HSqbrA5yiKGYxsNmcQzRWBT_g4wD_VNzuKJ8HmsSF21oTM1LF9YHxcVChFlC_BBV9Etp4RLC8adC3y11ei1Soa8s7FFDUa93mxPn0tzFbsb1vg/s1280/photo_2026-08-15_15-32-04.jpg
     
    ផ្អែកលើរបាយការណ៍ស៊ើបអង្កេតស្តីពីអំណាចផ្ទៃក្នុងជាតិ លោក ថាក់ស៊ីន គឺជាស្ថាបនិក និងជាខ្នងបង្អែកពិតប្រាកដរបស់គណបក្សភឿថៃ (Pheu Thai) ដែលជាបក្សរួមសម្ព័ន្ធភាពរដ្ឋាភិបាលដ៏មានឥទ្ធិពល។ នៅក្នុងឆាកនយោបាយទីក្រុងបាងកក ការរក្សាតំណែងរបស់នាយករដ្ឋមន្ត្រី ឬការរៀបចំកៅអីរដ្ឋមន្ត្រី គឺត្រូវឆ្លងកាត់ការសម្រុះសម្រួលផ្នែកនយោបាយដែលមានលោក ថាក់ស៊ីន ជាអ្នកសម្រេចចិត្តចុងក្រោយ ហេតុនេះលោក អានុទិន ត្រូវបង្ខំចិត្តបន្ទន់ឥរិយាបថដើម្បីធានាថាបក្សភឿថៃនឹងមិនដកការគាំទ្រ ឬរំលាយរដ្ឋាភិបាលចម្រុះចោលឡើយ។ លើសពីនេះ របាយការណ៍របស់ប្រភពប្រវត្តិសាស្ត្រ Britannica បានបង្ហាញថា អំណាចរបស់លោក ថាក់ស៊ីន មានឥទ្ធិពលខ្លាំងរហូតដល់បណ្តាញសម្ព័ន្ធភាពការទូតខ្នាតអន្តរជាតិ ដែលសូម្បីតែអតីតនាយករដ្ឋមន្ត្រី លោកស្រី ភែថងថាន (កូនស្រីលោក ថាក់ស៊ីន) ក៏ធ្លាប់បានហៅថ្នាក់ដឹកនាំកំពូលកម្ពុជាថា «លោកពូ» យ៉ាងស្និទ្ធស្នាល។ ទំនាក់ទំនងខ្សែស្រឡាយការទូតដ៏រឹងមាំនេះ គឺជាខ្នងបង្អែកយុទ្ធសាស្ត្រដ៏សំខាន់ដែលលោក អានុទិន ត្រូវការជាចាំបាច់ដើម្បីយកមកប្រើប្រាស់ក្នុងការដោះស្រាយវិបត្តិព្រំដែន ឬការចរចាពាណិជ្ជកម្មអន្តរជាតិ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8fOYVXlpNOQTY-QY13H_t55pwS0rCXuyKpknNVcYkYPe25wtmSb7xqNzOzVwOB_kdQgjj2OOwocdHjrPUwPtGdIXrh977azXsVZYtrkSiOTDaN3SatOqxYG6ZGm6umiN3fYnc3RuVxiJXgyInwXCPjhwP_5gThf5jB2SW0VxX6TDDXx3bdy6FIWFF3ks/s1280/photo_2026-08-15_15-32-03.jpg
    ជារួមមក ទោះបីជាផ្អែកតាមឋានៈផ្លូវការ លោក អានុទិន គឺជានាយករដ្ឋមន្ត្រី និងជាអ្នកកាន់អំណាចរដ្ឋបាលកំពូលនៃប្រទេសថៃក្តី ប៉ុន្តែតាមរយៈកាយវិការឱនសំពះសឹងក្រាបដល់ដីនៅពេលនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺនៅតែជាអធិរាជនៅពីក្រោយខ្នងដែលមានឥទ្ធិពលខ្លាំងជាង។ ព្រឹត្តិការណ៍នេះបានលុបបំបាត់រាល់មន្ទិលសង្ស័យ ដោយបញ្ជាក់ថា ជោគវាសនានយោបាយ និងស្ថិរភាពកៅអីដឹកនាំរបស់លោក អានុទិន គឺនៅតែស្ថិតក្រោមការក្តោបក្តាប់ និងការសម្រេចចិត្តរបស់មេធំ ថាក់ស៊ីន ដដែល៕